ព័ត៌មានជាតិ
អាងស្តុកទឹកដ៏ធំ ២ ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា
ក្នុងអំឡុងដែលកម្ពុជា ធ្លាក់ខ្លួនក្រោមការកាន់កាប់របស់របបដ៏យ៉ងឃ្នង ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ជាពេលវេលាដែលរាស្ត្រខ្មែររស់នៅលើទឹកដីជាតិកំណើតខ្លួន ដោយក្តីខ្លោចផ្សារជាទីបំផុត។ រាស្ត្រខ្មែរទាំងអស់ ត្រូវបង្ខំឱ្យធ្វើពលកម្មទាំងយប់ថ្ងៃ ដើម្បីបំពេញតម្រូវការរបស់មេដឹកនាំខ្មែរក្រហម ក្នុងការជីកកសាងទំនប់ទឹក និងប្រឡាយជាច្រើន ដែលក្នុងនោះ អាងស្តុកទឹកធំ២ លើទឹកដីនៃខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីដែលប្រើកម្លាំងរាស្ត្រខ្មែរច្រើនបំផុត។

១. អាងទឹកកំពីងពួយ
នាអំឡុងឆ្នាំ១៩៧៦ ខ្មែរក្រហមមានផែនការលើកទំនប់នេះឡើង ក្នុងគោលបំណងស្ដុកទឹកទុក ដើម្បីផ្គត់ផ្គង់ការស្រោចស្រពក្នុងវិស័យកសិកម្ម ដែលមានទីតាំងស្ថិតនៅចន្លោះភ្នំពីរ ទឹកដីនៃឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ មូលហេតុដែលខ្មែរក្រហមជ្រើសយកតំបន់នេះ គឺដោយសារតែទីតាំងនេះ មានភ្នំព័ទ្ធជុំវិញ ដែលអំណោយផលខ្លាំងដល់ការកសាងទំនប់នៃអាង។
ប៉ុន្តែទម្រាំសាងសង់បានជាអាងដ៏ធំល្វឹងល្វើយនេះបាន ជីវិតរាស្ត្រខ្មែរច្រើនរាប់មិនអស់ ត្រូវពលកម្មទាំងយប់ ទាំងថ្ងៃ លំបាកវេទនាគ្រប់បែបយ៉ាង និងស្លាប់ច្រើនអណេក។ បច្ចុប្បន្ន ទីតាំងនេះបានប្រែក្លាយជាតំបន់ទេសចរណ៍កែច្នៃ រមណីយដ្ឋានធម្មជាតិអាចឱ្យទេសចរជាតិ និងអន្តរជាតិមក កម្សាន្តអារម្មណ៍ជាមួយទេសភាពព្រៃភ្នំ ទឹកធំល្វឹងល្វើយ ទទួលទានអាហារ ជិះទូកគយគន់ថ្ងៃលិច និងស្ទូចត្រីជាដើម។


២. អាងត្រពាំងថ្ម
អាងត្រពាំងថ្ម ជាអតីតទំបន់ការដ្ឋានមួយផ្សេងរបស់ខ្មែរក្រហម ដែលបង្ខំយកជីវិតរាស្ត្រខ្មែរច្រើនរាប់មិនអស់ បង្កប់នូវប្រវត្តិដ៏ខ្លោចផ្សារបស់ពលរដ្ឋកម្ពុជា នៅលើទឹកដី នៃឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ អំឡុងឆ្នាំ១៩៧៧-ឆ្នាំ១៩៧៩ ។ ទំនប់នេះ សាងសង់ឡើងដោយកម្លាំងមនុស្សរាប់ពាន់នាក់ តាមផែនការ របស់ខ្មែរក្រហម ដោយរងទុក្ខទារុណជាទីបំផុត។
បើតាមចាស់ទុំនៅក្នុងភូមិ បានឱ្យដឹងថា កាលដើមឡើយ ទីនេះមិនមែនជាអាងទឹក បឹង ឬជាទំនប់ឡើយ គឺជាវាលស្រែរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែបច្ចុប្បន្ន អាងត្រពាំងថ្ម មិនត្រឹមតែជាប្រព័ន្ធធារាសាស្រ្ត ដ៏មានសក្តានុពលប៉ុណ្ណោះទេ ត្រូវបានគេរៀបចំជាតំបន់អេកូទេសចរណ៍មួយ និងទទួលបានព្រះរាជក្រឹត្យ កំណត់ឱ្យទៅជាតំបន់ការពារ និងរក្សាទុកជាដែនបម្រុងដ៏សំខាន់ សម្រាប់អភិរក្សសត្វក្រៀល និងសត្វស្លាបដទៃទៀត ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០០ មកម្ល៉េះ។



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ