Connect with us

KPT+

រើស​ពាក្យប៉ុន្មាននេះ និយាយប្រាប់ខ្លួនឯងរាល់ព្រឹក!

បានផុស

នៅ

ព្រឹកព្រលឹមជាការចាប់ផ្តើមនៃថ្ងៃនីមួយៗ។ ថ្ងៃមួយជាជាការផ្ដើមនៃសប្ដាហ៍។ សប្តាហ៍នីមួយៗជា​សកម្មភាព​នៃខែនីមួយៗ។ ខែទំាង​១២​នាំមកនូវ​លទ្ធផលប្រចាំឆ្នាំ។ មួយ​ជីវិត​មាន​១០ឆ្នាំប៉ុន្មាន​ដង?

ពាក្យទំាង​នេះ​ជួយយើងពី​ការបាក់ទឹកចិត្ត ខ្ចិលច្រអូស​ និងស្មុគស្មាញ​​ រាល់ពេល​ដែលត្រូវ​ប្រឈមនឹង​កាតព្វកិច្ចនៃសប្តាហ៍ថ្មី!

១. បំណុលជីវិតធ្ងន់ណាស់ មានតែមនុស្ស​ខ្លាំងប៉ុណ្ណោះដែលសងវារួច!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់គ្នាមាន​បំណុល មិនថា​ជំពាក់មាត់ ជំពាក់ចិត្ត ​ជំពាក់គុណ ជំពាក់លុយ ​ជំពាក់ផលិតផល ​ជំពាក់សេវាកម្ម និងជំពាក់កម្មពារវេរា។ មិនសងពេលនេះ​ តើចាំពេលណា? បើពេលដង្ហើមយើងនៅមាន ភ្នែក​យើង​នៅមើលឃើញ ប្រាជ្ញាយើងនៅអានអក្សរយល់ ម៉េចមិនខំ​ឡើងថែមទៀត? ​ប្រញាប់ចុះចាញ់ម៉េះ? ប្រសិនជំពាក់ចិត្ត យកចិត្ត​ទៅនិយាយដោះស្រាយ!​ ជំពាក់ការងារ ខំធ្វើវា​ឬរកអ្នកមកជួយ ព្រោះជីវិត​ជាការជួយគ្នា កុំចង់ជោគជ័យម្នាក់ឯង​ ព្រោះ​ពេលបរាជ័យម្នាក់ឯង អ្នកនឹងស្លាប់។ បើជំពាក់គុណស្រ័យ ឆាប់រំលឹក ហើយ​ចចារ។ បើជំពាក់ថវិកា សងមិនបានច្រើន​ ប្រឹង​សងម្តងបន្តិច ។ កុំគិតថា អង្គុយសងគេ តើថ្ងៃណាមានបាននឹង​គេ? ជីវិត​តាមពិត ទទេស្អាត​។ ស្លាប់និងកើតមក គ្មានអ្វី​យកតាមបានទេ តែ​ស្លាប់ដោយគ្មានឈ្មោះ​ថា ជាអ្នកមានទ្រព្យ៧ពាន់លានដូច ស្ទីវចប ក៏បិទភ្នែកជិតជាង​ទៅជាមួយបំណុល។ កុំឱ្យមាន​បំណុលបន្ថែមនៅជាតិថ្មី​ណាពុទ្ធសាសនិក។  ​

២ ទុកគ្រប់គ្នា​ថាមានស្ថានភាពដូចយើង ឬលំបាកជាងអ្វីដែលយើង​ធ្លាប់ដឹង

មនុស្ស​គ្រប់គ្នាតែងតស៊ូនឹងអ្វីម្យ៉ាង មិនថាភាពល្ងង់ខ្លៅ ក្រីក្រ ជំងឺ ឬសម្ពាធគ្រួសារ គំនាបវប្បធម៌ សាសនា សង្គម។ល។ លោកនេះ គ្មាន​សុភមង្គល ណា​ដែល​បានមកដោយឯកឯងដោយមិនបានតតាំងឆ្លងកាត់ទឹកភ្នែក​ទឹកសម្បោរនោះទេ។ បើមិនដែលឃ្លាន ម៉េចដឹងឆ្ងាញ់ ? មិនដែល​ស្រលាញ់ ម៉េចបានសុខ? ពាក្យទំាងនេះ​ដកស្រង់ចេញពីសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ ​របស់ អ្នកស្រី ម៉ីសន​សុធារី កុំភ្លេច​អានឱ្យបានម្តងក្នុងជីវិត។ មនុស្ស​គ្រប់គ្នា​ដែលឆ្លងកាត់នៅពីមុខយើង ពួកគេ​កំពុង​តែ​ប្រឹងប្រែង​ដើម្បីអ្វីមួយ​ដែលកំពុង​សង្កត់ជីវិត​ពួកគេ គ្រាន់តែយើង​មិនបានដឹង ចូរ​គិតថា គ្រប់គ្នា​ចង់បានសុខ គ្មានអ្នកណា​ចង់​មកធ្វើបាបយើង​ដោយចេតនា​គ្រាន់តែ​ពេលខ្លះគេមិនយល់ និងមិនចេះ​បង្វឹក ពត់ចិត្ត​សង្រួមអារម្មណ៍។ បើគេ​ធ្វើខុសច្បាប់ ច្បាប់និងដាក់ទោសគេ បើគេ​បំពាន​ធម៌ គេ​និង​រស់នៅក្រៅព្រះធម៌​មិនយូរមិនឆាប់។ មនុស្ស​ក្រៅធម៌​គឺ​អវចិយ៍។ នរកពិតជាមាននៅលើផែនដី មិនចាំបាច់ស្លាប់ទៅនោះទេ (ឌីឡៃឡាម៉ា ឆ្នាំ​២០០១)។

៣. កើតមកមួយជាតិ​ រក្សា​ក្តីមេត្តាធម៌​រក្សាស្រលាញ់សន្តិភាព និង​បូជា​​គ្រប់យ៉ាង​ដើម្បីជាតិ

មនុស្ស​យើងមិនរស់បាន ១០០ ឆ្នាំ​ទេ! កុំបំផ្លាញ​ជាតិដែល​ផ្តល់ជីវិត​មកឱ្យយើង កុំ​ចាំំបាច់ជោគជ័យលើខ្នង​មនុស្ស​ខ្សោយ។ ​ពិភពលោកនេះ មិនត្រូវការបុគ្គលជោគជ័យ​ថែមទៀត​នោះទេ ព្រោះមនុស្ស​ជាច្រើន​កំពុង​ស្លាប់ដោយសារ​ការច្បាំងគ្នា​ផ្នែក​សេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​វិទ្យាសាស្ត្រ និងនយោបាយរួចហើយ! ប្រទេសជាច្រើន​កំពុង​ដាច់បាយ! ទឹកកំពុង​លែងមាន តំណក់ចុងក្រោយ​ជិតមកដល់ហើយ  ព្រៃឈើជិត​រំលើងអស់ពីផែនដី អេកូឡូជីកំពុងឈានដល់ប្រកាសអាសន្ន គ្រប់គ្នាត្រូវ​ការ​មនុស្ស​ដែលបរិច្ចាគសេចក្តីខុស​របស់ខ្លួន​ការពារ​បរិស្ថាន​ទុកឱ្យ​មនុស្ស​ជំនាន់ក្រោយ​មានដង្ហើមដក។ យើងមិនត្រូវការមនុស្ស​ជោគជ័យ​ដែលរកបាន មួយពាន់លាន​បរិច្ចាគ ១០ លាន​ ហើយ​បង្កើតភាពក្រីក្រដល់មនុស្ស​ ២ ពាន់លាននាក់ទេ។

ភ្ញាក់ខ្លួនឡើង។ ចែកចាយអត្ថបទនេះប្រសិនអ្នកស្រលាញ់វា!

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ ព្រហ្ម​លិខិត​ចង់ឱ្យ​ខ្ញុំ​ដួល មាន​វិធី​ដើម្បី​ក្រោក​ឡើងវិញ​អត់​?

ចុចអាន៖ រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណា​ហេតុផល ៣ យ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម