KPT+
វត្ថុធម្មតាៗតែតម្លៃរាប់លានដុល្លារ ហើយច្រើនស្ថិតនៅក្នុងផ្ទះអ្នកចាយលុយពេញដៃដូចសេដ្ធីប៉ុណ្ណោះ
លើពិភពលោកយើងនេះ មានផលិតផលធម្មតាមួយចំនួនដែលយើងប្រើប្រាស់រាល់ជាប្រចាំថ្ងៃ និងមានតម្លៃថ្លៃជាងតម្លៃធម្មតារបស់វាតិចតួចប៉ុណ្ណោះ។ ប៉ុន្តែមិនមែនរបស់ពិសេសដែលយើងប្រើរាល់ថ្ងៃមានតម្លៃសមរម្យមនោះទេ ខណៈដែលក្រុមហ៊ុនមួយចំនួន ផលិតការបោះពុម្ពវត្ថុទាំងនោះមានកំណត់ ឬផលិតផលដែលប្រើតែមួយដង តែចំណាយប្រាក់អស់មួយធនាគារ។
យ៉ាងណាក៏ដោយ ភាគច្រើនរបស់ថ្លៃៗធម្មតា អាចទិញបានដោយអ្នកមានលុយ ដែលមានរសនិយមទិញរបស់ប្រណីតយកមកប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះហើយ ខាងក្រោមនេះគឺជារបស់ធម្មតាថ្លៃៗទាំង ១០ ដែលនឹងធ្វើឱ្ឲ្យអ្នកភ្ញាក់ផ្អើលពេលឃើញស្លាកលើប៉ាយវត្ថុទាំងនោះហើយ។
១ ថ្នាំដុសធ្មេញ

ក្រុមហ៊ុនថ្នាំដុសធ្មេញ Theodent លក់ផលិតផលថ្នាំដុសធ្មេញ Theodent 300 ក្នុងតម្លៃប្រហែល ៩៩.៩៩ដុល្លារ។ Thodent អះអាងនិងបង្ហាញទិន្នន័យថា ថ្នាំដុសធ្មេញរបស់ពួកគេមានប្រសិទ្ធភាពជាងក្នុងការបន្សាបសារធាតុរ៉ែ និងធ្វើឲ្យធ្មេញរឹងមាំជាងថ្នាំដុសធ្មេញកំពូលៗជាច្រើនផ្សេងទៀត។ ថ្នាំដុសធ្មេញនេះប្រើកាកាវពីរុក្ខជាតិ ហើយព្រមទាំងទាញយកផ្នែកល្អនៃកាកាវហៅថា Theobromine បន្ទាប់មក ត្រូវបានលាយជាមួយកាល់ស្យូម និងផូស្វ័រ។
២ គ្រាប់កិប

គ្រាប់កិបមួយនេះ បានផលិតដោយក្រុមហ៊ុនមួយឈ្មោះថា Oooms វាធ្វើឡើងពីមាស២៤ដុំ, មាស១៤ការ៉ាត់ មានតម្លៃ ៧១ដុល្លារក្នុងមួយគ្រាប់។ យោងតាមគេហទំព័ររបស់ពួកគេបញ្ចាក់ថា ក្រាប់កិបនេះអាចកិបបានទាំងសំលៀកបំពាក់វត្ថុរឹងៗ ដោយមិនបាច់ភ័យព្រួយសូម្បីតែបន្តិចណាឡើយ។
៣ ស្រោមជើងធ្វើពីរោមចៀម

ស្រោមជើងសាមញ្ញមួយគូនេះមិនមានមាសឬពេជ្រទេ។ ប៉ុន្តែវាត្រូវបានធ្វើពីរោមចៀមដ៏កម្រ និងមានតម្លៃថ្លៃបំផុតដែលហៅថារោមចៀម vicuna។ វាគឺជារោមចៀមរបស់សត្វ Andean ដ៏កម្រ ខណៈដែលក្រុមហ៊ុន FLAKE ធ្វើឡើងមានកំណតច្បាស់លាស់ ហើយនឹងផ្ញើវាទៅឲ្យអ្នកទិញនៅក្នុងប្រអប់ឈើដ៏ប្រណិតមួយ សមនឹងតម្លៃត្រឹមតែ ១១៨៨ដុល្លារប៉ុណ្ណោះ។
៤ ប៉ាន់ទឹកតែ

ប៉ាន់ទឹកតែនេះស្រោបដោយមាស ១៨k, ពេជ្រចំនួន ១៦៥៨ ត្បូងទទឹមក្រហមចំនួន ៣៨៦ ហើយចំណុចទាញរបស់ប៉ាន់ គឺធ្វើឡើងពីភ្លុក mammoth ។ ទឹកតែមួយប៉ាន់នេះនេះមានតម្លៃ ៣លានដុល្លារ ប៉ុន្តែវត្ថុថ្លៃមហាលសាលនេះ ក៏ត្រូវបានក្រុមអ្នកមានៗនៅបរទេស និយមចូលចិត្តហើយទិគយកទៅតាំងលម្អផ្ទះពួកគេដែរ។
៥ ឡាមកោរពុកមាត់

ឡាមកោរពុកមាត់នេះមានតម្លៃ ១០០,០០០ ដុល្លារ។ មូលហេតុដែលឡាមនេះមានតម្លៃថ្លៃខ្លាំង គឺដោយសារវាផលិតចេញពីកម្ទេចកម្ទីនៃលំហ។ លោហៈត្រូវបានរកឃើញតែនៅក្នុងសំណល់នៃអាចម៍ផ្កាយប៉ុណ្ណោះ។ ដូច្នេះហើយ វាគឺជាការបោះពុម្ពដែលមានកំណត់ត្រឹមតែ ៩៩ដុល្លារ។ ពួកវាត្រូវបានផលិតពីបន្ទះត្បូងកណ្តៀងពណ៌ស ដែលមានភាពមុតស្រួចជាងបន្ទះដែកធម្មតាក្នុងរយៈពេលយូរ។
៦ ខ្មៅដៃ

មែនហើយ! សូម្បីតែខ្មៅដៃក៏ត្រូវបានផលិតដោយមាស និងពេជ្រសព្វថ្ងៃនេះ។ ក្នុងការប្រារព្ធខួបលើកទី២០៤ របស់ Faber Castell ខ្មៅដៃ Ultimate Graf von Faber-Castell Perfect Pencil ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១។ ខ្មៅដៃ Ultimate មានតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺ ១២,៨០០ដុល្លារ។ វាត្រូវបានធ្វើពីឈើអូលីវដែលមានអាយុ ២៤០ ឆ្នាំ ខាងចុងខ្មៅដៃធ្វើពីមាសពណ៌ស ២៤ ការ៉ាត់ ហើយផ្នែកខាងលើនៃក្បាលខ្មៅដៃ គឺស្រោបដោយត្បូងពេជ្រចំនួន៣ ហើយមានតែ ១០ ប៉ុណ្ណោះដែលត្រូវបានផលិតចេញ។
៧ ម៉ាស៊ីនបូមធូលី

ម៉ាស៊ីនបូមធូលីនេះត្រូវបានតុបតែងដោយមាសទាំងអស់ ដែលធ្វើឲ្យវាមានតម្លៃ ១ លានដុល្លារ។ មានតែ ១០០ ប៉ុណ្ណោះដែលត្រូវគេនិយាយថា បានផលិតចេញមកឲ្យប្រើប្រាស់។ អ្វីគ្រប់យ៉ាងត្រូវបានស្រោបដោយស្រទាប់មាស ២៤k លើកលែងតែកង់ និងធុងទឹក និងមានទម្ងន់ប្រហែល ១៦ផោន។ តាមធម្មតាគ្មានអ្នកណាទៅចាប់អារម្មណ៍នឹងវត្ថុបែបនេះនោះទេ ប៉ុន្តែដោយសារតែវាគឺជាម៉ាស៊ីនបូមធូលីដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក វាបានទាក់ទាញក្រុមអ្នកចាយលុយទាំងដៃៗ ដែលចូលចិត្តប្រមូលវត្ថុមានតម្លៃថ្លៃប៉ុណ្ណោះ។
៨ ក្រដាសបង្គន់

ក្រដាសបង្គន់ដែលត្រូវបានលក់ក្នុងតម្លៃ ១.៥ លានដុល្លារក្នុងមួយដុំ ដោយក្រុមហ៊ុន Toilet Paper Man ដែលជាក្រុមហ៊ុនអូស្ត្រាលី។ ក្រដាសបង្គន់ត្រូវបានបង្កើតឡើងពីមាស ២៤ ការ៉ាត់ ដូច្នេះវាទទួលបានងារជាក្រដាសបង្គន់ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក។ យោងតាមគេហទំព័ររបស់ពួកគេ វាត្រូវបានប្រគល់ជូនអ្នកទិញដោយផ្ទាល់ជាមួយនឹងស្រាសំប៉ាញមួយដបថែមពីលើទៀត។
៩ ថង់តែពេជ្រ

ថង់តែពេជ្រត្រូវបានធ្វើឡើងដោយក្រុមហ៊ុនគ្រឿងអលង្ការមួយឈ្មោះ Boodles ក្នុងការប្រារព្ធខួបកំណើតគម្រប់ ៧៥ ឆ្នាំរបស់ PG Tip។ រចនាដោយពេជ្រ ១០០ គ្រាប់នៅចំហៀងរបស់វា 8៨០ ពេជ្រនៅលើខ្សែ និង ១០០ ពេជ្រនៅខាងក្នុងនៃថង់តែ។ ជាការពិតណាស់ វានឹងមិនត្រូវបានគេហៅថា teabag ប្រសិនបើពួកគេមិនបន្ថែមស្លឹកតែមួយចំនួននៅខាងក្នុងទេ ដូច្នេះពួកគេបានសម្រេចចិត្តដាក់ស្លឹកតែថ្លៃៗមួយចំនួននៅខាងក្នុងផងដែរ។ ស្លឹកតែដ៏កម្រត្រូវបានរើសចេញពីសួនចំណាស់ជាងគេនៅប្រទេសឥណ្ឌា។ លើសពីនេះ វាមានតម្លៃប្រហែល ១០,០០០ ដុល្លារ ដែលក្លាយជាថង់តែថ្លៃបំផុតរបស់ពិភពលោក។
១០ ឆ័ត្រ

ឆ័ត្រដែលមានតែមួយគត់ដែលនិយាយតិចបំផុតព្រោះវាធ្វើពីស្បែកក្រពើ។ វាជាឆ័ត្រដែលមានគុណភាពខ្ពស់ មិនជ្រាបទឹក មានតម្លៃ ៥០,០០០ ដុល្លារ។ វាត្រូវបានរចនាឡើងដោយ Angelo Galasso សម្រាប់មហាសេដ្ឋី Italian Couture ដែលជាម៉ាកប្រណីតអ៊ីតាលីសម្រាប់តែបុរស។
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសឯកោបំផុតលើលោក រស់នៅក្នុងទីក្រុងខ្មោចធ្លាប់លិចលង់អស់រយៈពេល ២៥ឆ្នាំនៅ អាហ្សង់ទីន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?