KPT+
អ្នកនិពន្ធ ម៉ីសន សុធារី សម្រេចបោះពុម្ពផ្សាយរឿង “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” ក្នុងទម្រង់ថ្មីតូចច្រឡឹង ត្រឹម២វគ្គដដែល
ប្រលោមលោកដ៏ល្អឯកក្រោមចំណងជើងថា “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” (Hate & Love) ដែលជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ពេលនេះសម្រិតសម្រាំងយ៉ាងពិសេស រាងតូចច្រឡឹងជាងមុន និងបានសម្រេចបោះពុម្ពផ្សាយសាជាថ្មីម្ដងទៀត។ បន្ទាប់ពីបាត់វត្តមាន អស់រយៈពេលជិត៥ឆ្នាំកន្លងមកនេះ។

ការសម្រេចផ្សាយនូវស្នាដៃប្រលោមលោកមនោសញ្ចេតនាមួយនេះ ស្របតាមការលើកឡើងរបស់អ្នកគាំទ្រលោកស្រី ម៉ីសន សុធារី ក្នុងពេលដែលអ្នកអានសាច់រឿង “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” មានការយល់ច្រឡំថា ជាការបោះផ្សាយវគ្គទី៣ទៅវិញ។
យ៉ាងណាក៏ដោយ ដើម្បីកុំឲ្យមានការយល់ច្រឡំម្ចាស់ស្នាដៃរឿង “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” ឬ Hate & Love បានមានប្រសាសន៍ថា ដោយសារតែសៀវភៅចាស់មានចំនួន២ក្បាលហើយកម្រាស់ក្រាស់ពេក ដូច្នេះទើបអ្នកនិពន្ធសម្រេចបោះពុម្ពផ្សាយក្នុងទ្រង់ទ្រាយថ្មី ក្រោមការសម្រួលចេញសៀវភៅចំនួន៣ក្បាលថ្មី ដោយមានវគ្គ១និងវគ្គ២ដដែល ប៉ុន្តែរាងតូចច្រឡឹងជាងមុន រីឯទំងន់ក៏ស្រាលខ្លាំង ដែលអ្នកអានអាចដាក់តាមខ្លួនបានយ៉ាងងាយថែមទៀត។
ថ្វីដ្បិតតែ រឿង Hate & Love បានសម្រេចបោះសាជាថ្មីក៏ពិតមែន ប៉ុន្តែអ្នកនិពន្ធបានបញ្ចាក់ថា សូមកុំឲ្យអ្នកអានមានការភ័យព្រួយ ចំពោះសាច់រឿងគឺនៅតែដដែលមិនការប្ដូរផ្លាស់ ឬបង្កើតវគ្គ៣ក្នុងប្រលោមលោក “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” ឡើយ។
អ្វីដែលកាន់តែពិសេសសម្រាប់អ្នកគាំទ្រដែលស្រលាញ់ពេញចិត្តចង់បានសៀវភៅកាន់ក្នុងដៃឆាប់ៗ ក្រុមការងារ meysansotheary នឹងផ្ដល់ជូន ប្រសិនអ្នកអានជាវឬកក់មួយឈុត Hate & Love (៣ក្បាល) នោះនឹងទទួលបានតម្លៃយ៉ាងពិសេសក្នុងឱកាសទិវាក្ដីស្រលាញ់នាពេលខាងមុខផងដែរ។
សូមរម្លឹកផងដែរថា កាលពីឆ្នាំ២០១៩ដដែល ស្ថានីយ៍ទូរទស្សន៍ PNN បានជាវនូវកម្មសិទ្ធបញ្ញានៃខ្សែរឿងដ៏ល្បីមួយនេះ ទៅផលិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់ពីមុនមក ក្នុងន័យសម្រិតសម្រាំងសម្រាប់អ្នកគាំទ្រ Hate & Love ។កាលណោះវាទទួលបានភាពល្បីល្បាញយ៉ាងគគ្រឹកគគ្រេង ព្រមទាំងមានអ្នកគាំទ្រជាច្រើនសុទ្ធតែពោលសរសើរថា សាច់រឿងក្នុងសៀវភៅល្អណាស់ទៅហើយ ក្នុងពេលដែលយកមកផលិតជាភាពយន្ត រឹតតែធ្វើឲ្យអ្នកទស្សនាជក់ជិតដិតអារម្មណ៍យ៉ាងខ្លាំងសឹងតែមិននឹកស្មានថា “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” អាចជាប្រលោមលោកដែលនៅតែដក់ជាប់ក្នុងក្រអៅបេះដូងមកទល់សព្វថ្ងៃនេះ៕
សួមទស្សនាឈុតឆាកខ្លះៗក្នុងប្រលោមលោក “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” ឬ Hate & Love ដែលបានកម្លាយជាភាពយន្តកាលពីឆ្នាំ២០១៩លើទូរទស្សន៍ PNN នាខាងក្រោមនេះ






អត្ថបទ៖ សាង ស្រីល័ក្ខ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ