KPT+
ចង់ក្លាយជាសេដ្ឋីត្រឹមវ័យ ៤០ ឆ្នាំ អានយុទ្ធសាស្ត្រដែលអាចទៅរួចទាំងនេះ
តើយើងអាចក្លាយជាសេដ្ឋីយ៉ាងដូចម្តេចបាន? បើយើងមិនចង់រង់ចាំរហូតដល់អាយុចាស់ ហើយចង់ក្លាយជាសេដ្ឋីនៅវ័យក្មេង យើងអាចធ្វើអ្វីបានខ្លះ?
ទីនេះ KPT Plus មានយុទ្ធសាស្រ្តខ្លះៗដែលអាចទៅរួចក្នុងការក្លាយជាសេដ្ឋីត្រឹមអាយុ ៤០ ឆ្នាំ៖
ចាប់ផ្ដើមទាន់នៅក្មេង
កាលណាចាប់ផ្ដើមកាន់តែឆាប់ វានឹងកាន់តែងាយស្រួលសម្រាប់យើង។ ទោះបីចាប់ផ្ដើមដំបូងនៅតែពិបាកខ្លាំងក៏ដោយ ប៉ុន្តែបើយើងនៅរង់ចាំពេលកាន់តែយូរទើបចាប់ផ្ដើម កាន់តែពិបាកជាងនេះទៅទៀត។ ចុះតើចាប់ផ្ដើមអ្វី? គឺចាប់ផ្ដើមរៀបចំផែនការជីវិត និងផ្ដើមសន្សំលុយយកការប្រាក់ដើម្បីបង្កើតអាជីវកម្ម។
បង្កើនប្រាក់ចំណូល
នៅពេលយើងកំពុងប្រឹងប្រែងធ្វើឲ្យផែនការដើរដោយរលូន យើងក៏ត្រូវគិតរកវិធីបង្កើនប្រាក់ចំណូលថែមទៀត ព្រោះយើងមិនអាចរង់ចំណូលតែមួយផ្លូវហើយសង្ឃឹមថាអាចមានបានទៅរួចនោះទេ។ យើងនឹងមិនជោគជ័យក្នុងការក្លាយជាសេដ្ឋីត្រឹមអាយុ ៤០ ឆ្នាំនោះឡើយ ដរាបណាប្រាក់ចំណូលមិនខ្ពស់ជាងធម្មតា។ ប្រសិនបើយើងមានអាជីពដែលសក្តានុពលចូរធ្វើការលើវាឲ្យខ្លាំងជាងរាល់ដង ប៉ុន្តែគ្មានទេយើងត្រូវគិតរក និងបន្ថែមឲ្យមានចំណូលចូលហោប៉ៅរាល់ថ្ងៃ។
គ្រប់គ្រងការចំណាយ
ចង់ក្លាយជាអ្នកមាន ត្រូវមានវិន័យលើការចាយវាយប្រចាំថ្ងៃ។ យើងមានទ្រព្យមិនមែនចេះតែរកលុយទេ តែគេចេះគ្រប់គ្រង ទើបមានប្រាក់សល់។ ទ្រាំលំបាកបន្តិចសិនទៅ! ទប់ចិត្តមិនទិញរបស់ដែលមិនចាំបាច់។ រាល់ពេលចំណាយត្រូវមានគម្រោង មានការកត់ត្រាទុក ក៏ដូចជាចំណាយលើអ្វីដែលមានប្រយោជន៍ប៉ុណ្ណោះ។
វិនិយោគបន្ថែម
ចេះសន្សំតែមួយមុខនឹងមិនគ្រប់គ្រាន់នោះឡើយទេ។ ដើម្បីអាចទទួលបានប្រាក់ចំណូលលើសពីអាជីវកម្ម ឬពីការងារដែលកំពុងមាន យើងត្រូវវិនិយោគផ្សេងទៀតដោយកុំខ្លាចហានិភ័យខ្លាំងពេក។ បើសិនយើងចាប់ផ្ដើមវិនិយោគនៅអាយុ ២០ ឆ្នាំ ដោយមានការប្រាក់ប្រចាំខែឬជាឆ្នាំ វានឹងកើនប្រាក់ទ្វេដងនៅអាយុ ៣០ ហើយនឹងត្រូវកើនឡើងទ្វេដងទៀតនៅអាយុ ៤០ ឆ្នាំ។
រកដៃគូជីវិតត្រូវ
នៅទីនេះ មិនមែនតម្រូវឲ្យគ្រប់គ្នាត្រូវតែរៀបការជាមួយអ្នកមាន ឬកូនមហាសេដ្ឋីណាមួយឡើយ។ រៀបការត្រឹមត្រូវសំដៅដល់ការរៀបការជាមួយមនុស្សដែលយល់ពីគ្នាច្បាស់ គាំទ្រគ្នា ហើយអាចបន្តផ្លូវជីវិតជាមួយគ្នាបានវែងឆ្ងាយ។ ប្រសិនបើរៀបការខុស ហើយត្រូវលែងលះគ្នានៅពេលយើងជិតជោគជ័យទៅហើយ ទ្រព្យសម្បត្តិនឹងត្រូវបែងចែកគ្នាពាក់កណ្ដាល។ វាមិនត្រឹមតែនាំឲ្យជីវិតគូមានចម្រូងចម្រាសប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យការខំប្រឹងប្រែងសន្សំទ្រព្យកន្លងមក ទៅជាខាតបង់។
កំណត់ពេលវេលាឲ្យច្បាស់
ការដែលត្រូវមានចំណូលជាប្រចាំ ពិតជាមានសារៈសំខាន់ណាស់។ រីឯការគិតគូរពីប្រាក់ចំណេញតម្រូវឲ្យយើងធ្វើការឥតឈប់ឈរលើប្រាក់ខែ ឬបង្កើតលំហូរប្រាក់ចំណូលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ គ្មានអ្វីមួយបានមកដោយងាយៗ ដូច្នេះទាល់តែលះបង់ពេលវេលា លះបង់កម្លាំង និងការប្រឹងប្រែងឲ្យអស់ពីខ្លួនទើបអាចទៅរួច។ ដោយសារយើងនៅក្មេងនៅឡើយ ដូច្នេះកុំខ្លាចហត់ ហើយកំណត់ថា តើប៉ុន្មានឆ្នាំទៀតយើងនឹងសម្រេចគោលដៅឲ្យបាន? កុំចេះតែធ្វើលេងៗ និងបណ្ដោយពេលណាពេលហ្នឹងឲ្យសោះ យើងត្រូវកំណត់រយៈពេលច្បាស់លាស់ ដើម្បីឆាប់មានទ្រព្យនិងសម្រេចក្ដីស្រមៃក្លាយជាសេដ្ឋីទោះបីនៅវ័យក្មេង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖IU ទម្លាយពីអតីតកាលធ្វើឲ្យពិភពលោករំជើបរំជួល
ចុចអាន៖គ្រាន់តែបានLIKE និងSHARE តិច ធ្លាក់ទឹកចិត្តដែរ? រឿងពិតដែលគួរកែខៃ!
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)