KPT+
កន្លែងរកលុយមានច្រើនដែរ ហេតុអីគ្រប់គ្នាចង់តែដាក់វីដេអូលើយូធ្យូបជាង?
ហេតុផលគឺគេហទំព័រយូធ្យូបមានទិដ្ឋភាពដ៏ធំអស្ចារ្យ ក្នុងការទទួលបានទស្សនិកជន ។
ជាអ្នកផលិត ជាអ្នកច្នៃប្រឌិត ជាអ្នកសិល្បៈ គ្រប់គ្នាចង់បានលុយ តែទន្ទឹមនឹងនោះ គេក៏ចង់បានមទីផ្សារមួយដែលមានមនុស្សច្រើនហើយជាទីផ្សារដែលមានស្ថិរភាពនិងច្បាស់លាស់។

យោងតាម youtube.com បច្ចុប្បន្ននេះ យូធូបមានអ្នកប្រើប្រាស់ជាង ២ ប៊ីលាននាក់ក្នុងមួយខែៗ។
ពួកគេទំាងនោះ ចូលមើល YouTube នៅលើឧបករណ៍ចល័ត ដូចជាទូរសព្ទដៃ ក្នុងថេរៈវេលាច្រើនជាងមួយម៉ោងក្នុងមួយថ្ងៃៗ។
បន្ថែមពីនោះ Smart T.V.s នៅតាមផ្ទះក៏មើលយូធ្យូបកើនឡើងមិនឈប់ឈរផង។ ជាការពិតដែលថា Youtube ស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីហ្គូហ្គោល នៅពេលចុងប៊ូតុង ស្វែងរក តែដោយសារពួកគេជាក្រុមហ៊ុនតែមួយ ថាមពលរបស់ Google AdWords បានញាំងឱ្យយូធ្យូបក្លាយជាឧបករណ៍ផ្តល់មាតិកាកម្សាន្ត ដែលពេញនិយមជាងគេ សម្រាប់បណ្តាទស្សនិកជន ក៏ដូចជា អ្នកផ្សាយពាណិជ្ជកម្មទូទាំងពិភពលោក។
ការលំបាកតែមួយគត់គឺគេនៅមិនអាចកំណត់អត្រាតម្លៃជាក់លាក់សម្រាប់ការចំណាយ លើការផ្សាយពាណិជ្ជកម្មតាមយូធូបទេ។ ច្បាប់ទូទៅនៃការផ្សាយតាមអ៊ិនធរណេតគឺវាអាស្រ័យលើអ្នកមើល ។ បើមានអ្នកចុចច្រើនយើងជាម្ចាស់ផលិតផលដែលផ្សាយពាណិជ្ជកម្មនោះនឹងចំណាយកាន់តែច្រើនឡើង។
ទោះយ៉ាងណា យ YouTube ភ្ជាប់ទំនាក់ទំនងអ្នកធ្វើវីដេអូ ជាមួយទស្សនិកជនរបស់ពួកគេកាន់តែជ្រៅឡើងៗ ពីមួយជំនាន់ទៅមួយជំនាន់ ។ វាអនុញ្ញាតឱ្យមើលដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងនោះដូចជា ប្រភេទមាតិកាណាពេញនិយមខ្លំាង។ល។

ការកំណត់គោលដៅសម្រាប់ការពាណិជ្ជកម្មវីដេអូរបស់យើងសំខាន់ខ្លាំង។ យុទ្ធនាការវីដេអូនីមួយៗត្រូវកំណត់មនុស្សប្រភេទផ្សេងៗគ្នា ពេលដែលចូលទិញ AdWords នៅក្នុង Google ។
ជម្រើសយកក្រុមគោលដៅកាន់តែធំទូលាយពេក ឧទាហរណ៍ ស្រីប្រុសចាស់ក្មេងភាគច្រើនមិនសូវបានផលល្អដូចជាការកំណត់តូចៗទេ ។ ឧទាហរណ៍វីដដេអូស្នេហាសម្រាប់វ័យពី ១៨ ទៅ ២៣ ឆ្នាំជាដើម។ ធ្វើយ៉ាងនេះ វីដេអូនឹងទៅដល់ពួកគេរហ័សជាង។
ពាក្យគន្លឹះក្នុងការរុករកគឺសំខាន់។ ចូរគិតថា តើទស្សនិកជនគោលដៅរបស់យើង និងវាយពាក្យអ្វីខ្លះនៅលើ google ពេលពួកគេស្វែងរកវីដេអូក្នុង YouTube? បើយើងពូកែចាងពាក្យគន្លឹះវីដេអូរបស់យើងនឹងងាយក្នុងការរកឃើញ៕
អត្ថបទ៖ សាយ ពេជ្រ
ចុចអាន៖ គ្រាន់តែបានLIKE និងSHARE តិច ធ្លាក់ទឹកចិត្តដែរ? រឿងពិតដែលគួរកែខៃ!

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន