កន្លែងរកលុយមានច្រើនដែរ ហេតុអី​គ្រប់គ្នា​ចង់តែ​ដាក់វីដេអូលើយូធ្យូបជាង​? – Kampuchea Thmey Daily
Connect with us

KPT+

កន្លែងរកលុយមានច្រើនដែរ ហេតុអី​គ្រប់គ្នា​ចង់តែ​ដាក់វីដេអូលើយូធ្យូបជាង​?

Published

on

ហេតុផល​គឺគេហទំព័រយូធ្យូបមានទិដ្ឋភាពដ៏ធំអស្ចារ្យ ក្នុងការ​ទទួលបានទស្សនិកជន ។

ជាអ្នកផលិត ជាអ្នកច្នៃប្រឌិត ជាអ្នកសិល្បៈ គ្រប់គ្នា​ចង់បានលុយ តែទន្ទឹម​នឹងនោះ គេ​ក៏​ចង់បានមទីផ្សារ​មួយ​ដែលមាន​មនុស្ស​ច្រើន​ហើយ​ជាទីផ្សារ​ដែលមាន​ស្ថិរភាពនិងច្បាស់លាស់។

យោងតាម youtube.com បច្ចុប្បន្ននេះ យូធូបមាន​អ្នកប្រើប្រាស់ជាង ២ ប៊ីលាននាក់ក្នុងមួយខែៗ។

ពួកគេទំាងនោះ ចូល​មើល YouTube នៅលើឧបករណ៍ចល័ត ដូចជាទូរសព្ទដៃ ក្នុងថេរៈ​វេលាច្រើនជាងមួយម៉ោងក្នុងមួយថ្ងៃៗ។

បន្ថែមពីនោះ  Smart T.V.s នៅតាមផ្ទះ​ក៏​មើលយូធ្យូបកើនឡើងមិនឈប់ឈរផង​។ ជាការពិតដែលថា Youtube ស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីហ្គូហ្គោល នៅពេលចុង​ប៊ូតុង ស្វែងរក តែដោយសារ​ពួកគេ​ជាក្រុមហ៊ុន​តែមួយ ថាមពលរបស់ Google AdWords បានញាំង​ឱ្យ​យូធ្យូបក្លាយជាឧបករណ៍ផ្តល់មាតិកាកម្សាន្ត ដែលពេញនិយមជាងគេ សម្រាប់បណ្តា​ទស្សនិកជន ក៏​ដូច​ជា អ្នកផ្សាយពាណិជ្ជកម្មទូទាំងពិភពលោក។

ការលំបាកតែមួយគត់គឺគេនៅមិនអាចកំណត់អត្រាតម្លៃជាក់លាក់សម្រាប់ការចំណាយ លើការផ្សាយពាណិជ្ជកម្មតាមយូធូបទេ។ ច្បាប់ទូទៅនៃការផ្សាយតាមអ៊ិនធរណេតគឺ​វាអាស្រ័យលើអ្នកមើល ។ ​បើមាន​អ្នកចុច​ច្រើន​យើងជាម្ចាស់ផលិតផល​ដែលផ្សាយពាណិជ្ជកម្មនោះនឹងចំណាយកាន់តែច្រើនឡើង។

ទោះយ៉ាងណា យ YouTube ភ្ជាប់ទំនាក់ទំនងអ្នកធ្វើវីដេអូ ជាមួយទស្សនិកជនរបស់ពួកគេកាន់តែជ្រៅឡើងៗ ពីមួយ​ជំនាន់ទៅមួយ​ជំនាន់ ។  វាអនុញ្ញាតឱ្យមើលដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងនោះដូចជា​ ប្រភេទមាតិកាណាពេញនិយមខ្លំាង​។ល។

ការ​កំណត់គោលដៅសម្រាប់ការ​ពាណិជ្ជកម្មវីដេអូរបស់យើង​សំខាន់ខ្លាំង​។ យុទ្ធនាការវីដេអូនីមួយៗត្រូវ​កំណត់មនុស្សប្រភេទផ្សេងៗគ្នា ពេលដែលចូល​ទិញ AdWords នៅក្នុង Google ។

ជម្រើសយកក្រុមគោលដៅកាន់តែធំទូលាយពេក ឧទាហរណ៍ ស្រីប្រុស​ចាស់ក្មេង​ភាគច្រើន​មិនសូវបានផលល្អដូចជា​​ការកំណត់តូចៗទេ ។ ឧទាហរណ៍​វីដដេអូស្នេហា​សម្រាប់វ័យ​ពី ​១៨ ទៅ ២៣ ឆ្នាំ​ជាដើម។ ធ្វើយ៉ាងនេះ វីដេអូ​នឹងទៅដល់ពួកគេ​រហ័សជាង​។

ពាក្យគន្លឹះក្នុងការ​រុករកគឺសំខាន់។ ចូរគិតថា តើទស្សនិកជនគោលដៅរបស់យើង និង​វាយពាក្យអ្វីខ្លះនៅលើ google ពេលពួកគេស្វែងរកវីដេអូក្នុង YouTube? បើយើងពូកែចាងពាក្យគន្លឹះវីដេអូរបស់យើង​នឹងងាយក្នុងការ​រកឃើញ៕

អត្ថបទ៖ សាយ ពេជ្រ

ចុចអាន៖ គ្រាន់​តែ​បាន​LIKE និងSHARE តិច ​ធ្លាក់​ទឹកចិត្ត​ដែរ? រឿង​ពិត​ដែល​គួរ​កែខៃ!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ2 hours ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានជាតិ2 hours ago

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​សម្លាប់​ឃាតកដៃ​ឆៅបាន​សម្រេច​

ព័ត៌មានជាតិ3 hours ago

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានជាតិ3 hours ago

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

ព័ត៌មានពេញនិយម