KPT+
ជំនាន់ឆ្នាំ ១៩៩៦ ដល់ ២០១០ នៅ វៀតណាម មនុស្សស្រីជាអ្នកនាំមុខសុំបុរសរៀបការ
សារព័ត៌មាន VietNam News ថ្មីៗនេះបានចុះផ្សាយពីនិន្នាការថ្មីមួយ ដែលចាប់ផ្តើមពីអ្នកជំនាន់ថ្មី Generation Z ដែលកើតចន្លោះពីឆ្នាំ ១៩៩៦ ដល់ ២០១០ ឬហៅថាអ្នកយុគសម័យឌីជីថល ដែលមាននារីជាអ្នកនាំមុខក្នុងការស្នើសុំខាងបុរសដើម្បីរៀបការ ។

សារព័ត៌មានដដែលនេះបានបង្ហាញពី បទពិសោធនៃគូស្នេហា ២ គូ ដែលមាននារីជាអ្នកសុំភាគីបុរសរៀបការមុន។ ឧទាហរណ៍ជាក់ស្តែង កញ្ញា Thu Sang វ័យ ២៧ ឆ្នាំបានចែករំលែកបទពិសោធថា កញ្ញាគឺជាអ្នកសុំទៅមិត្តប្រុសរៀបការផ្ទាល់ ក្នុងពេលដែលពួកគេធ្វើខួបនៃទំនាក់ទំនងក្តីស្រលាញ់របស់ពួកគេ។
“មិត្តប្រុសខ្ញុំពិតជាភ្ញាក់ផ្អើលដែរ តែវាពិតជាធូរស្រាលក្នុងខួរក្បាលមែនទែន។ ពេលមុន ខ្ញុំតែងត្រូវបានបង្រៀនថា មនុស្សស្រី មិនគួរចេញមុខមុនទេក្នុងរឿងស្នេហានេះ ជាមួយគ្នានេះ ពួកយើងបង្រៀនឲ្យចេះរង់ចាំ និងមិនបង្ខំ”។ នេះបើតាមសម្តីរបស់កញ្ញា Sang ប្រាប់សារព័ត៌មាន។

កញ្ញា Thu Sang មានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសរបស់នាងរយៈពេលជាង៤ឆ្នាំមកហើយ នាងគិតថាវាជាវេលាសមស្របមួយ ហើយនាងអាចធ្វើរឿងនេះបាន ដោយមិនចាំបាច់រង់ចាំមិត្តប្រុសរបស់នាងធ្វើមុន។
“ឆ្នាំក្រោយវាដល់ពេលល្មមដែលពួកយើងរៀបការ ហើយខ្ញុំគិតថា វាពិតជារឿងអនុស្សាវរីយ៍គួរឲ្យចងចាំ ប្រសិនបើខ្ញុំជាអ្នកចាប់ផ្តើមមុន (សុំរៀបការ)។ ជាសំណាងល្អមែន អ្វីៗទៅរលូនល្អ ដូចការគិតរបស់ខ្ញុំ ហើយឥលូវពួកយើងត្រៀមរៀបចំអាពាហ៍ពិពាហ៍ ហើយក៏មានការគាំទ្រកក់ក្តៅពីគ្រួសារពួកយើងផងដែរ”។ កញ្ញា Sang បានបញ្ជាក់។
អ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ម្នាក់ឈ្មោះ Tuan Ngoc វ័យ២៨ឆ្នាំ បាននិយាយថា សព្វថ្ងៃនេះនៅវៀតណាម អ្នកសុំរៀបការជានារីដូច Sang គឺមានចំនួនច្រើន។ គិតចាប់ពីដើមឆ្នាំ២០២៣ ដល់ពេលនេះ ក្រុមរបស់ Ngoc ទទួលរៀបចំសេវាកម្មកម្មវិធីអាពាហ៍ពិពាហ៍ ខួបចំណងស្នេហ៍ ស្នើសុំរៀបការរបស់គូស្នេហ៍ជាច្រើនរយគូ ដែលក្នុងនោះក៏មាននារីជាអ្នកសុំរៀបការក៏មានច្រើនផងដែរ ។
“មនុស្សស្រីជាច្រើន លែងរង់ចាំនរណាម្នាក់ទៀតហើយ ដើម្បីមកសម្រេចលើជីវិតរបស់ពួកគេ។ ពួកផ្លាស់ប្តូរ ហើយពួកយើងក៏ត្រៀមផ្តល់សេវាកម្មជួយពួកគេឲ្យបានឥតខ្ចោះផងដែរ។ ភាគច្រើនពួកគេជា អ្នកមានភាពល្បីលើបណ្តាញសង្គម ហើយកម្មវិធីពួកគេក៏ត្រូវថតចងក្រងជាអនុស្សាវីរយ៍ទុកជាពិសេសផងដែរ ។ Ngoc បានបន្ថែម ។

ដោយឡែកកញ្ញា Ong Anh វ័យ ២៨ ឆ្នាំ ដែលត្រៀមរៀបចំសុំភាគីខាងប្រុសរៀបការដែរនោះ ក៏បានចែករំលែកថា នាងមិនខ្វល់ខ្វាយច្រើនទេចំពោះសង្គមដែលគិតមកលើនាង។ អ្វីដែលនាងគិតគឺ បុរសដែលនាងស្រលាញ់មិនបដិសេធក្តីស្នេហារបស់នាង ក្នុងការសុំជាដៃគូជីវិត១០០ឆ្នាំ។
សម្រាប់និន្នាការខាងលើនេះ អ្នកចិត្តវិទ្យាវៀតណាម Tran Huong Thao លើកឡើងថា ចំនួនកើនឡើងដែលស្រ្តីសកម្មក្នុងការស្នើសុំដៃគូរៀបការ គឺជាសញ្ញាសមភាពយេនឌ័របានប្រសើរឡើងនៅប្រទេសវៀតណាម។ ក្នុងន័យនេះ គឺសង្គមបានទៅដល់ចំនុចមួយនៃការយល់ដឹងអំពីសេចក្តីសុខរបស់ខ្លួន និងសិទ្ធិដើម្បីការពារសេចក្តីសុខផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ៕
អត្ថបទដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ