KPT+
សកម្មភាពតូចៗតែសំខាន់ គួរអនុវត្តរៀងរាល់ព្រឹក
ការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អៗជារៀងរាល់ព្រឹក អាចជួយឲ្យសុខភាពផ្លូវចិត្តរបស់យើងមានភាពស្រស់ថ្លា និងរឹងមាំ។ អ្វីៗដែលយើងផ្ដើមធ្វើ ឬជួបប្រទះនៅពេលព្រឹក វាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ។ ដូច្នេះយើងគួរតែរៀនបង្កើតនូវទម្លាប់ងាយៗនាពេលព្រលឹមជាមួយខ្លួនឯងឲ្យបានរាល់ថ្ងៃ។
រៀបចំគ្រែ ឬកន្លែងគេង
រៀបចំគ្រែ ឬកន្លែងគេងនឹងផ្តល់នូវអារម្មណ៍ដែលបានសម្រេចកិច្ចការមួយ ហើយវាក៏មានឥទ្ធិពលជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់នៅថ្ងៃនេះ។
ហាត់ប្រាណ
ការធ្វើលំហាត់ប្រាណងាយៗ មិនថាជាសកម្មភាពណាក៏ដោយរយៈពេល ១០-២០ នាទីរៀងរាល់ព្រឹក នឹងធ្វើឲ្យយើងមានថាមពលជាវិជ្ជមាន និងនាំឲ្យរាងកាយមានភាពរហ័សរហួនថែមទៀត។
ញ៉ាំទឹក
ពេលព្រលឹមឡើងយើងមិនអាចមិនញ៉ាំទឹកនោះទេ។ ការទទួលទានទឹកមួយកែវ ឬទឹកក្តៅឧណ្ហៗពេលព្រឹក នឹងជួយសម្អាតសារធាតុពុលក្នុងសារពាង្គកាយ ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា ព្រមទាំងជួយរំលាយអាហារផងដែរ។
រៀបចំខ្លួន
សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យ សម្ផស្ស និងសុខភាពរបស់យើង ពិតជាមិនអាចមើលរំលងបានឡើយ ដោយសារតែការរៀបចំខ្លួនឲ្យបានស្អាតបាតជាការកសាងទំនុកចិត្តដល់ខ្លួនឯង ហើយជាលទ្ធផលយើងនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់យើង។
ទទួលអាហារពេលព្រឹក
អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ហេតុនេះយើងមិនត្រូវរំលងវានោះទេ ហើយគួតែញ៉ាំអាហារណាដែលមានសុខភាពល្អ ដើម្បីធ្វើឲ្យរាងកាយមានថាមពល និងនាំឲ្យផ្លូវចិត្តរឹងមាំអាចផ្ចង់អារម្មណ៍ និងបំពេញការងារបានពេញមួយថ្ងៃ។
នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា
យើងគួរតែនៅឲ្យឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍ឲ្យបានល្អ ព្រោះថាការប្រើអ៊ិនធរណេតពេលភ្ញាក់ពីគេងអាចធ្វើឲ្យយើងមានប្រតិកម្មអវិជ្ជមានតាមរយៈអ្វីៗដែលយើងបានឃើញនៅលើបណ្ដាញសង្គមនោះ។
នឹកគិតតែរឿងវិជ្ជមាន
ចំណាយពេល ១-៣ នាទី នឹកគិតដល់រឿងវិជ្ជមានទាំងឡាយដែលយើងធ្លាប់បានធ្វើ ឬមនុស្សល្អៗដែលយើងបានជួប ព្រោះការធ្វើបែបនេះនាំឲ្យអារម្មណ៍ស្រស់ថ្លា និងកាត់បន្ថយស្ត្រេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ 2KNOWMYSELF
ចុចអាន៖ រើសពាក្យប៉ុន្មាននេះ និយាយប្រាប់ខ្លួនឯងរាល់ព្រឹក!
ចុចអាន៖ ការពារកុំឲ្យកើតជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ សាកល្បងគន្លឹះទាំងនេះ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត