KPT+
ចំណុចធំៗក្នុងបទទូន្មានរបស់នាយកប្រតិបត្តិក្រុមហ៊ុន Heavy Sound Labs
Jason Geter ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Heavy Sound Labs ក៏ជាអ្នកបង្កើតបទភ្លេងឲ្យក្រុមតន្ត្រីម្នាក់ដែរ។ អនុសាសន៍របស់លោកបានផ្ដល់គំរូតស៊ូទៅកាន់ពិភពលោក ហើយលើកទឹកចិត្តមនុស្សពេលជីវិតជួបនឹងការលំបាកខ្លាំង មានជាអាទិ៍ ៖

១. កម្លាំងចិត្ត
«ថាមពលវិជ្ជមានជាកត្តាចាំបាច់ពេលជីវិតជួបការលំបាក នោះរួមបញ្ចូលទាំងការភ្ញាក់ពីគេងពាំនាំសុខភាពល្អ អារម្មណ៍រីករាយ និងបានឃើញមនុស្សជាទីស្រឡាញ់របស់ខ្ញុំនៅពេលព្រឹក។ ខ្ញុំលូតលាស់ចេញពីថាមពលដែលស្រូប មកពីមនុស្សជុំវិញខ្លួន ព្រោះវាជាការឆ្លងចរន្តជំរុញនិងលើកទឹកចិត្តខ្ញុំបានពិតមែន ! »
២. ដំបូន្មានជំរុញការផ្លាស់ប្ដូរ
«នៅពេលយើងឃើញអ្វីៗកំពុងផ្លាស់ប្ដូរ ខ្ញុំគិតថា យើងគ្រប់គ្នាគួរតែដោះស្រាយ ជាជាងប្រយុទ្ធប្រឆាំង។ ខ្ញុំក៏សូមណែនាំអ្នកដែលកំពុងលំបាក ធ្វើការស្រាវជ្រាវ សិក្សា និងស្វែងយល់អំពីអ្វីដែលកំពុងកើតឡើងពិតនៅជុំវិញខ្លួនសិន មុនពេលសម្រេចចិត្តថា គួរប្តូរឬយ៉ាងណា និងដោយវិធីណា»
៣. សម្រង់សម្តីដែលលោកចូលចិត្តបំផុត
«ខ្ញុំធ្លាប់បានអានប៉ះ Quote មួយ ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមានតម្លៃនៅក្នុងពិភពលោកនេះ។ នោះគឺពាក្យថា គ្រប់គ្នាកើតមកមិនអាចរើសស្ថានភាពដែលចង់បានទេ ប៉ុន្តែយើងអាចគ្រប់គ្រងជីវិតដើម្បីក្លាយខ្លួនជាអ្វីដែលយើងចង់បាន»
៤. សេចក្តីសង្ឃឹម
«ខ្ញុំក្លាយជាវិនិយោគិនដែលចាប់ផ្តើមពីបាតដៃខ្លួនឯង ដោយសារហ៊ានវិនិយោគដ៏អស្ចារ្យ ក្នុងការកសាងក្រុមហ៊ុនដ៏មានឥទ្ធិពល។ នៅទីបំផុតខ្ញុំអាចកែច្នៃប្រាក់ឲ្យត្រឡប់មកវិញ ព្រោះខ្ញុំមានសង្ឃឹមជានិច្ច!»
៥. នៅពេលដែលការសង្ស័យមករារាំង
«អ្វីដែលខ្ញុំតែងធ្វើ ព្រមទាំងជឿជាក់ពេលជួបបញ្ហា គឺខ្ញុំដោះស្រាយដោយការជជែក និងសួរនាំបញ្ជាក់។ ខ្ញុំតែងតែចាត់ទុកខ្លួនឯងជាជើងឯក ហើយពេលខ្លះទោះមិនមែនជាម្ចាស់ជើងឯកពិតមែន វាមានន័យថា យើងនឹងមិនអាចឈ្នះរាល់ការប្រកួតឡើយ។ នោះជាអ្វីដែលខ្ញុំតែងតែរំលឹកខ្លួនឯង ពេលខ្ញុំជួបរឿងមិនសមបំណង។ »

៦. កំណត់សេរីភាពហិរញ្ញវត្ថុ
«យើងមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយទេ។ យើងអាចជ្រើសរើសធ្វើនូវអ្វីដែលខ្លួនឯងចង់ធ្វើ ព្រោះយើងមានលទ្ធភាពគ្រប់គ្រងលុយ មិនមែនឲ្យលុយជាឧបករណ៍ដឹកនាំទេ។ ចូរជួយអ្នកដទៃ។ ប្រើហិរញ្ញវត្ថុដែលមានចែករំលែកដល់អ្នកខ្សត់ខ្សោយជាង»៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សម្រង់ទស្សននៃបុគ្គលល្បីៗលើពិភពលោកទាំង៩ដែលមិនគួររំលងអាន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?