Connect with us

KPT+

MrBeast នឹងចែកប្រាក់ទៅមនុស្ស ១០ នាក់ ក្រោយកើបចំណូលបាន​ពេញដៃពីបណ្ដាញសង្គម X

បានផុស

នៅ

YouTuber ដ៏ល្បីល្បាញនៅក្នុងពិភពលោកដែលមានរហស្សនាម​ MrBeast បានបង្ហាញឲ្យដឹងថា លោករកចំណូលបានច្រើនជាង ២៥០,០០០ ដុល្លាពីការបង្ហោះវីដេអូនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ហើយលោកគ្រោងនឹងជ្រើសរើសយកមនុស្ស ១០ នាក់ដើម្បីផ្តល់ប្រាក់ដែលលោករកបាននេះ ។​ នេះបើយោងតាមសារពត៌មាន BBC ​ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mr. Beast ដែលផលិតវីដេអូមួយៗចំណាយប្រាក់អស់រាប់លានដុល្លារនោះធ្លាប់បាននិយាយថា លោកមិនចង់បង្ហោះវីដេអូនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតនោះទេ ដោយសារតែទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតិចតួចប៉ុណ្ណោះ ប៉ុន្តែលោកសាក​បង្ហោះ​វីដេអូ​ចាស់ ហើយ​មាន​អ្នក​ចូល​មើល​ជាង ១៥៥ លាន​ដងឯណោះ ។

ចំណូលដ៏កប់ក្ដោងនេះបានកើតឡើង នៅពេលដែលអាជីវកម្មរបស់ X កំពុងធ្លាក់ចុះប្រាក់ចំណូល បើទោះបីជាលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X បានព្យាយាមរកយុទ្ធសាស្រ្តផ្សេងៗដើម្បីជំរុញការចូលរួមនៅលើវេទិកានេះ ចាប់តាំងពីការទិញបានកាលពីខែតុលា ឆ្នាំ២០២២ ក៏ដោយ ប៉ុន្តែ​នៅតែ​ប្រឈមនឹងការ​​ធ្លាក់ចុះប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដដែល នៅពេលដែលជម្លោះរបស់លោក Musk ជាមួយអ្នកផ្សាយពាណិជ្ជកម្មជុំវិញបញ្ហាដូចជា ការរិះគន់និងព័ត៌មានមិនពិតបានផ្ទុះឡើង ។

បើទោះបីជាក្រុមហ៊ុននេះកំពុងមានបញ្ហាក៏ដោយ ប៉ុន្តែ MrBeast ថា លោក “ចង់ដឹងចង់ឃើញ” ថាតើគាត់អាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មពីវីដេអូរបស់គាត់នៅលើ X ដែរឬទេ ហើយភាពភ្ញាក់ផ្អើលនេះបានកើតឡើង បន្ទាប់ពីលោករកចំណូលបានច្រើនជាងការរំពឹងទុក ។

គួរបញ្ជាក់ផងដែរថា នៅខែវិច្ឆិកា ឆ្នាំ ២០២២ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា MrBeast រកបាន ៥៤ លានដុល្លារក្នុងមួយឆ្នាំពី​ឆានែល YouTube របស់គាត់ ។ ចាប់តាំងពីពេលនោះមក លោកទទួលបាន Subscriber រាប់លាននាក់នៅលើឆានែលរបស់លោកដែលសរុប ២៣៣ លាននាក់ ខណៈទំហំ​នៃ​ទស្សនិកជន​របស់ MrBeast ​បាន​ជំរុញ​ឲ្យមាន​ភាព​ទាក់ទាញជាខ្លាំងពី​ក្រុមហ៊ុន​នានា​ដែល​សម្លឹង​រកចំណូលពី​វេទិកា​របស់​ពួកគេ ៕

អត្ថបទ ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៦ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម