KPT+
មិនបាច់ទៅចាក់បង្គា ចាប់សត្វសមុទ្រឯណាឆ្ងាយទេ តែជាង ១០គ.ម ពីក្រុងកែប កម្សាន្តបានពេញមួយរាត្រី
កន្លងមក សម្រាប់ដំណើរកម្សាន្តបែបមាត់សមុទ្រ ចាក់បង្គា ចាក់មឹក ទេសចរច្រើននិយមឆ្លងទៅតំបន់កោះ និងត្រូវធ្វើដំណើររាប់រយគីឡូ ប៉ុន្តែឥឡូវនេះ ចំណាយពេលត្រឹមតែប្រហែល ២ម៉ោង ឆ្ពោះទៅកាន់ខេត្តកែប ក៏អាចលំហែកាយបែបនេះបាន និងថែមទាំងមិនបាច់ឆ្លងទៅតំបន់កោះថែមទៀត។
កម្ពុជាថ្មី សូមណែនាំកន្លែងទេសចរណ៍ឆ្នេរសមុទ្រមួយកន្លែង ដែលជាឆ្នេរធម្មជាតិថ្មីមួយលើទឹកដីនៃ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ដំណើរកម្សាន្តរៀងរាល់ចុងសប្តាហ៍ គឺ «ឆ្នេរអង្គោល» ។
ឆ្នេរអង្កោល ជាឆ្នេរធម្មជាតិថ្មីមួយ មានទេសភាពស្រស់ត្រកាល មិនចាញ់តំបន់ឆ្នេរផ្សេងប៉ុន្មានឡើយ មានឆ្នេរដ៏វែង ជាមួយនឹងកញ្ចុះជាច្រើន ទេសចរអាចមកសម្រាកកម្សាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារបានដោយរីករាយ។
បើតាមអ្នកប្រកបអាជីវកម្មនៅតំបន់ទេសចរណ៍មួយនេះ បញ្ជាក់ថា ទេសចរ ច្រើនមកលេងកម្សាន្តនាពេលល្ងាច គយគន់ថ្ងៃលិច លេងទឹក និងធ្វើសកម្មភាពកម្សាន្តផ្សេងទៀត ពិសេសគឺចាប់សត្វសមុទ្រនៅពេលយប់។
សម្រាប់ការកម្សាន្តនៅតំបន់ឆ្នេរនេះ ទេសចរអាចកុម្ម៉ង់ម្ហូបទទួលទានបាន និងអាចស្វែងរកការសម្រាកនៅផ្ទះលំហែក្បែរនោះ ឬបោះតង់នៅមាត់ឆ្នេរតែម្តងបាន៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក