Connect with us

កីឡា

អាហារដែល Beckham ញ៉ាំមួយពេល ជាម្ហូបថ្លៃបំផុតប្រចាំពិភពលោក

បានផុស

នៅ

អតីតកីឡាករបាល់ទាត់ David Beckham បានចែករំលែកវីដេអូឃ្លិបតាមរយៈគណនី Instagram ផ្ទាល់ខ្លួន ដោយបង្ហាញពីពេលវេលាញ៉ាំអាហារពេលល្ងាចដែលលោកចូលចិត្តបំផុតនៅទីក្រុងបាសេឡូណា តែលើកនេះអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ស្របពេលម្នាក់ៗផ្តោតសំខាន់ស្លាកតម្លៃនៃអាហារមួយពេលនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពី dailymail បានបង្ហាញវីដេអូឃ្លិប ម្ចាស់ក្លឹបបាល់ទាត់ Inter Miami FC វ័យ ៤៨ឆ្នាំរូបនេះ ស្ថិតនៅក្នុងហាង Botafumeiro ដែលជាភោជនីយដ្ឋានគ្រឿងសមុទ្រឈានមុខគេដែលត្រូវបានបម្រើយ៉ាងសកម្មសម្រាប់ភ្ញៀវកិត្តិយសដ៏ពិសេស។ នៅលើតុមានអាហារសមុទ្រជាច្រើន មួយក្នុងចំណោមនោះគឺជាសត្វសមុទ្រ Percebes គួរឲ្យចាប់អារម្មណ៍ជាពិសេស។

ទោះយ៉ាងណាក៏ដោយ Percebes ត្រូវបានគេស្គាល់ថាជាអាហារសមុទ្រថ្លៃបំផុតនៅលើពិភពលោក ហើយជាសត្វសមុទ្រពិបាករក និងគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការយកវាទម្រាំបានមួយៗ។​ អាហារឆ្ងាញ់អាចមានតម្លៃដល់ទៅ ៤០០ផោន (ប្រហែល៥០៨.៣៦ដុល្លារ ក្នុងសត្វសមុទ្រមួយប៉ុណ្ណោះ) ប៉ុន្តែតម្លៃនេះ ក៏មិនជាបញ្ហាចោទសម្រាប់ Beckham ក្នុងការរីករាយជាមួយអាហារមួយពេលនោះទេ។

ក្នុងឃ្លិបដដែល Davit Beckham បានលើកកញ្ចក់របស់គាត់មើលកាមេរ៉ាមួយភ្លែត ហើយ​ក៏​បាន​និយាយ​ដូច្នេះ​ថា “នេះ​ជាអាហារ​មួយ ​ដែល​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​ក្នុង​រដូវ​កាល​នៅ​អេស្ប៉ាញ”។

យ៉ាងណាមិញ វីដេអូឃ្លិបចម្រុះពណ៌ក៏ត្រូវបានបញ្ចេញផងដែរ របស់ Juan Jesús Pérez Alonso ដែលជាអ្នកគ្រប់គ្រងភោជនីយដ្ឋានដ៏ប្រណិតរូបនេះ ដោយលោកបានយកអន្ទង់ដាក់ចូលទៅក្នុងមាត់របស់ Beckham ខណៈអ្នកទទួលទានវាប្រកបដោយស្នាមញញឹម​រីករាយនូវអាហារខ្លួនចូលចិត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ប្រទេស ផលិតប្រេងច្រើនជាងគេលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម