KPT+
ក្រុមហ៊ុនអង្គរមីល ចេញផលិតផលទឹកដោះគោខាប់ បេស៍ខៅ ថ្មី ជាប្រអប់ក្រដាសជួយការពារបរិស្ថាន
នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានចេញផលិតផលថ្មីជាប្រវត្តិសាស្ត្រ គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ១.២៨៤ក្រាម ដែលជួយការពារសុខភាពអ្នកប្រើប្រាស់ រួមទាំងជួយការពារដល់បរិស្ថានផងដែរ។

នៅក្នុងពិធីបង្ហាញផលិតផលថ្មីនេះ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបញ្ជាក់ពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជាសង្វាក់ផលិតកម្មបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ដែលមានជំនាញខាងផលិត ផលិតផលទឹកដោះគោ (dairy products portfolio) របស់ប្រទេសស៊ុយអ៊ែត (Sweden) ម៉ាក Tetra Pak ហើយគ្រប់វត្ថុធាតុដើមដែលយកមកផលិត ត្រូវបាននាំចូលពីប្រទេសជាច្រើន ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អេស្បាញ…។ល។

លោកបន្តថា ចំពោះទឹកដោះគោខាប់ សញ្ញាក្បាលគោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ ក៏ដូចគ្នាទៅនឹង ប្រអប់ក្រដាសបរិស្ថាន ផលិតផលម៉ាក Tetra Pak ពីប្រទេសសីង្ហបុរី។ លោកបង្ហាញពីប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack) មាន ៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អជាទីបំផុត៖
- ស្រទាប់ទី១ ទី២ ទី៤ ទី៦ ជាស្រទាប់ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀតផងដែរ។
- ស្រទាប់ទី៣ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើមរបស់ផលិតផលបានល្អប្រសើរបំផុត។
- ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើឱ្យផ្ទៃប្រអប់រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែល ជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកឱ្យយូរ ក្នុងផលិតផលនោះទេ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបានរាជរដ្ឋាភិបាលផ្តល់អាជ្ញាបណ្ណ ឱ្យដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ នាខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី៣ ហិចតា ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ហិកតា គឺស្មើនឹងពីរដង ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ហើយបាននឹងកំពុង ផ្តល់ការងារជូនកម្មករនិយោជិត សរុប ៦១៣ នាក់ និងបានចូលរួមចំណែកបង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។

រោងចក្រផលិតទឹកដោះគោ “អង្គរមីល” មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “ទឹកដោះគោម៉ាកអង្គរមីល“ ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង”មិនប្រើប្រាស់សារធាតុរក្សាទុកឱ្យបានយូរ“។ រោងចក្រទទួលបានសញ្ញាបត្រហាទ្បាល សញ្ញាបត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015 និង សញ្ញាបត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។
រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖
- ទឹកដោះគោ(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ
- ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ
- ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
- ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
- ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ
ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននឹងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ៖ “អង្គរមីលល្អសម្រាប់សុខភាពអ្នក” ។
ជាចុងក្រោយតំណាងក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់ភ្ញៀវកិត្តិយសទាំងអស់ ជាពិសេសម្ចាស់អាជីវកម្ម ហាងកាហ្វេទាំងអស់ ដែលបានផ្តល់កិត្តិយស និងមានវត្តមាន ក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលថ្មីទឹកដោះគោខាប់ បេស៍ខៅ វិចខ្ចប់ដោយប្រអប់ប្រដាសបរិស្ថាន ក្នុងថ្ងៃនេះ និងសូម ប្រសិទ្ធិពរដល់បងៗអ្នកសារព័ត៌មានទាំងអស់៖ អ្នកកាសែត ទូរទស្សន៍ គ្រប់ស្ថាប័នទាំងអស់ នូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!
អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!
សូមអរគុណ៕
(ប្រភពអត្ថបទពីក្រុមហ៊ុន អង្គរមីល)
អត្ថបទពាណិជ្ជកម្ម




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី