KPT+
ឧបសគ្គ ៥ យ៉ាងក្នុងជីវិត ត្រូវតែជម្នះដើម្បីក្លាយជាមនុស្សប្រសើរជាងមុន
ឧបសគ្គនៅក្នុងជីវិត ជាអ្វីមួយដែលគ្រប់គ្នារមែងពើបប្រទះ ហើយវាក៏អាចត្រូវបានប្រើដើម្បីជាប្រយោជន៍សម្រាប់តេស្តមនុស្សម្នាក់ៗ។
ទាំងនេះជាបញ្ហាប្រឈម ៥ យ៉ាងក្នុងជីវិត ដែលអ្នកត្រូវតែជម្នះលើផ្លូវជីវិតរបស់ខ្លួន ដើម្បីក្លាយជាមនុស្សប្រសើរជាងមុន៖
១. ការបាត់បង់
មិនថាអ្នកបាត់បង់ការងារ ស្នេហា ឬឱកាសទំនាក់ទំនង ការបាត់បង់គឺជាផ្នែកមួយជីវិតដែលមិនអាចចៀសរួចឡើយ។ ទោះវាកើតឡើងយ៉ាងម៉េច ការបាត់បង់ពិតជាបញ្ហាប្រឈមដ៏ធំបំផុតដែលយើងពិបាកទទួលយក។ ទោះយ៉ាងណា ការបាត់បង់ក៏ផ្ដល់ឱកាសដើម្បីឆ្លុះពីភាពរឹងមាំរបស់យើង ថាអាចបន្តដំណើរទៅមុខដោយរបៀបណា។
២. ការបរាជ័យ
គ្មានមនុស្សណាម្នាក់ ដែលមិនបានឆ្លងកាត់ការបរាជ័យដើម្បីរីកចម្រើនឡើយ គ្រប់គ្នាសុទ្ធតែធ្លាប់ចាញ់។ នៅពេលបរាជ័យ យើងនឹងមានឱកាសពិនិត្យមើលសកម្មភាពរបស់ខ្លួនម្ដងទៀត និងអាចសម្រេចចិត្តបានត្រូវជាងមុន។ បទពិសោធន៍នៃការបរាជ័យ អាចឱ្យយើងអភិវឌ្ឍចិត្ត គំនិត កាន់តែមាំ ក៏ដូចជាទទួលយកវាជាមេរៀនទៅថ្ងៃមុខ។
៣. ការយឺតយ៉ាវ
គ្រប់គ្នាអាចធ្លាប់ឆ្លងកាត់ការវិវត្តយឺតយ៉ាវ ឬមានអារម្មណ៍ដើរមិនទាន់គេ ខណៈអ្នកដទៃមានវ័យស្មើយើង គេហាក់មានអ្វីគ្រប់យ៉ាង។ កុំបារម្ភ! ក៏កុំស្មុគ!
ភាពយឺតយូរ គឺជាឱកាសរៀនសូត្រពីបញ្ហាប្រឈមដែលធ្វើឱ្យដំណើររបស់យើងប្រែជាលឿន ពេលយើងចាប់ផ្ដើមធ្វើវាម្ដងទៀត។
៤. គំនិតអវិជ្ជមាន
ចិត្តទុទិដ្ឋិនិយមជាគូប្រជែងដ៏ខ្លាំងក្លានៅក្នុងខ្លួន បើបណ្ដោយឱ្យវាគ្រប់គ្រង ជីវិតយើងនឹងដើរលើផ្លូវអវិជ្ជមាន។ រាល់ពេលយើងគិតអ្វីដែលមិនល្អ ប្រាកដជាណាស់ សកម្មភាពក៏ធ្វើទៅតាមការគិត ហើយក៏បង្អាក់យើងមិនឱ្យរីកចម្រើន។
វិធីសាស្ត្រសាមញ្ញដើម្បីជួយដោះស្រាយគំនិតនេះ យើងត្រូវទម្លាប់ខ្លួនធ្វើសមាធិ បួងសួងដោយភាពស្ងៀមស្ងាត់ សរសេរកំណត់ហេតុ និងចេញទៅក្រៅមើលធម្មជាតិ។
៥. រឿងអាក្រក់
រឿងមិនល្អអ្នកណាក៏ជួប គ្រាន់តែតិចឬច្រើន ហើយវាជាឧបសគ្គនៅក្នុងជីវិតដែលមិនអាចគេចវេសរួចទេ។ ត្រូវគិតថាជាវារឿងធម្មតា មិនថាអ្នកដទៃ ឬអ្នកខ្លួនឯង សុទ្ធតែត្រូវប្រឈម។ ប្រសិនបើយើងមានគោលដៅចង់ក្លាយជាមនុស្សប្រសើរ យើងមុខតែត្រូវឆ្លងកាត់ព្យុះភ្លៀងមិនខានទេ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ឈប់បារម្ភ! ទោះវ័យ ៣០ ឆ្នាំគ្មានលុយនិងឋានៈ ក៏មិនប្រាកដថាបរាជ័យដែរ
ចុចអាន៖ និយមបន្ទោសខ្លួនឯងក្រោយធ្វើខុស សាកបញ្ឈប់កង្វល់ដោយវិធីនេះ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត