Connect with us

KPT+

ម្ចាស់ស្នាដៃនិពន្ធសៀវភៅ«សម្ដេចពុកសន្តិភាព» និងបទចម្រៀង«ស្នាដៃសម្ដេចតេជោ» ដង្ហោយសុំក្តីអាណិតពី សម្ដេចតេជោ

បានផុស

នៅ

អ្នកនាង ចន្ទ សិរី​រដ្ឋ អតីត​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកនិពន្ធ​កម្រង​បទ​ចម្រៀង​ស្នាដៃ​សម្ដេច​តេ​ជោ និង​សៀវភៅ«សម្តេច​ពុក​សន្តិភាព​» បាន​ដង្ហោយ​សុំ​ក្តី​អាណិត​ពី សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស​ធ្ងន់ កាលពី​ថ្មីៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ចន្ទ សិរី​រដ្ឋ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា អ្នកនាង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រាត្រី​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២៤ ត្រង់​ចំណុច​ផ្លូវ ៦០ ម៉ែត្រ ក្រោយ​ពេល​ចេញពី​បំពេញ​ការងារ ដោយ​ខណៈ​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល និង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​មិត្តភាព​កម្ពុជា-ចិន ព្រះ​ពេទ្យ​កុសុមៈ​(​មន្ទីរពេទ្យ​លោកសង្ឃ)។

យ៉ាងណា​ដោយសារ​តែ​កត្តា​ជីវភាព​លំបាក ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូនស្រី​តូច និង​ប្តី​មាន​បញ្ហា​សុខភាព​ផង​នោះ អ្នកនិពន្ធ​ចម្រៀង​ស្នាដៃ​សម្តេច​តេ​ជោ ចន្ទ សិរីរដ្ឋ កន្លងមក បាន​ប្រឹងប្រែង​ធ្វើការ​តែម្នាក់​ឯង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

អ្នកនាង ចន្ទ សិរីរដ្ឋ បាន​លើក​ឡើង​ថា អ្នកនាង​មិន​មាន​ផ្ទះ​សម្បែង​នៅ​ទេ ដោយ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ទើប​ខំប្រឹង​ទាំង​ថ្ងៃ​យប់​ដើម្បី​សន្សំ​ប្រាក់​ទិញ​ផ្ទះ​តូច​ល្មម​នៅ​ជាមួយ​នឹង​កូន​តូច និង​គ្រួសារ។ ក្រោយពី​អ្នកនាង​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​ប៉ះទង្គិច​ជាមួយ​ផ្នែក​ខាងក្នុង នៃ​រាងកាយ​មួយ​ចំនួន​យ៉ាង​ដំណំ។

ជាមួយ​គ្នា​នេះ អ្នកនាង ចន្ទ សិរី​រដ្ឋ ដែល​ជា​អ្នក​និពន្ធ​ស្នាដៃ​ចម្រៀង​សម្តេច​តេ​ជោ និង​សៀវភៅ​«សម្តេច​ពុក​សន្តិភាព​» ក៏បាន​លើកដៃ​សូម​គោរព​សំពះ​សុំ​ក្តី​សន្ដោស​ក្តី​អាណិត​ពី សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​ដល់​​ជីវិត​អ្នកនាង​កំពុង​ជួប​ការ​លំបាក និង​រងគ្រោះ​ពី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្មីៗ​កន្លងទៅ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម