KPT+
សំណួរបួនដែលកូនជំទង់ៗចង់ដឹងណាស់ តែមិនហ៊ានសួរ!
តើគ្រាប់គជ់ក្នុងតែទឹកដោះគោ គ្រោះថ្នាក់ដែរទេ?
ភាគច្រើនគជ់ទំាងនោះ ផ្ទុកជាតិកាបូអ៊ីដ្រាតពីម្សៅវត្ថុធាតុដើម ហើយមានតម្លៃអាហារូបត្ថម្ភតិចតួចប៉ុណ្ណោះ។ គុជខ្យងមួយពែងមានប្រមាណជា ៥៤០ កាឡូរី ដូច្នេះគេត្រូវការបញ្ចូលបន្ថែមតែ ១ ពែង ទឹកដោះគោ មួយពែងដែលបង្កើតបានប្រមាណជា ១៣៥ កាឡូរីបន្ថែម។ ដូចភេសជ្ជៈមានជាតិស្ករដែរ ការទទួលទានតែនេះញឹកញាប់អាចធ្វើឱ្យខូចដល់ក្រពះ និងមិនរំលាយរបបអាហារដែលមានកាឡូរីល្អជាប្រក្រតីទេ។
ផឹកតែពពុះច្រើនពេក ព្រមទំាងគជ់ផង អាចធ្វើឲ្យអ្នកទល់លាមក។ …យោងតាមព័ត៌មានពិតថ្មីៗនេះ មានក្មេងប្រុសជំទង់ ១៤ ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងប្រទេសចិនដោយសារតែឈឺក្រពះធ្ងន់ដែលត្រូវបានគេជឿថា បណ្តាលមកពីផឹកតែពពុះច្រើនពេកហើយក្នុងក្រពះពេទ្យបានរកឃើញ គ្រាប់គជ់ប្រមាណជាប្រហែល ១០០ គ្រាប់ ជាប់ស្អិតមិនរលាយបាន។
អាយុ ១៤ ឆ្នាំញាំកាហ្វេបានឬនៅ?
វេជ្ជសាស្ត្រណែនាំថា ក្មេងជំទង់អាយុក្រោម ១៤ ឆ្នាំគួរចៀសវាងជាតិកាហ្វេអ៊ីន តាមដែលអាចធ្វើទៅបាន ហើយក្មេងជំទង់ដែលមានអាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំគួរតែកំណត់ការទទួលទានកាហ្វេមិនឱ្យលើសពី ១០០ មីលីក្រាម វាស្មើនឹងកាហ្វេឬតែពីរពែង ក្នុងមួយថ្ងៃទេ។ សូម្បីការទទួលទានជាតិសូកូឡាក៏មានកម្រិតកំណត់ដូចគ្នា។
អាយុប៉ុន្មានអាចលាបក្រែមបាន?
រឿងមួយដែលសិល្បករតុបតែងមុខជំនាញៗជាច្រើនយល់ស្របនោះគឺនិស្សិតឬសិស្សដែលមានអាយុពី ១៣ ទៅ ១៧ ឆ្នាំអាចមានសិទ្ធិតុបតែងសម្ផស្ស ប្រសិនបើគេពិតជាប្រើផលិតផលជំនាញដែលមិនបំផ្លាញការលូតលាស់នៃស្បែកទេ។ វិធីមួយក្នុងការស្វែងរកខ្លួនឯងគឺការតុបតែងខ្លួន របៀបដែលខ្លួនគេចូលចិត្ត នេះជាសិទ្ធិដែលមាតាបិតាគួរគោរពការសម្រេចចិត្តរបស់កូនៗ។
ឆាប់ពាក់ស្បែកជើងកែងអាចលែងលូតកំពស់ទេ?
ចាប់ពី ១២ ឆ្នាំឡើងទៅ! ប៉ុន្តែពេលមករដូវមិនអាចប្រើ់បានទេ។ ភាគច្រើនវ័យជំទង់់គួររើសយកប្រភេទស្បែកជើងកែងដែលធំទូលាយមិនស្រួចទាល។ ពាក់កែងជើងខ្ពស់រាល់ថ្ងៃពិតជាអាចកាត់បន្ថយចលនាសសៃដែលភ្ជាប់កជើងទៅនឹងសាច់ដុំកំភួនជើង សរសៃពួរ។ល។ ទំាងនេះមិនបានរំខាន ការលូតកម្ពស់ទេ ប៉ុន្តែវាបានកាត់បន្ថយភាពរឹងមាំរបស់ជើង៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ
ចុចអាន៖ ក្លិនទឹកអប់អាចប្រាប់ពីនិស្ស័យពិតនៃមនុស្សម្នាក់ៗបាន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត