KPT+
ជួបរឿងទុក្ខព្រួយ? មកអានឃ្លាប្រយោគដែលផ្ដល់ថាមពលវិជ្ជមានដល់ជីវិត
មនុស្សជាច្រើនតែងភ្លេចថាខ្លួនមានជម្រើសដើម្បីរស់នៅក្នុងជីវិតជាខ្លួនឯង ហើយបែរជាខំរស់តាមមាត់គេថាទៅវិញ។ ពេលខ្លះពួកគេបង្ខំរស់នៅក្នុងជីវិតដែលខ្លួនមិនចង់រស់នៅ និងចំណាយពេលពេញត្អូញត្អែរពីបញ្ហាដែលខ្លួនមិនពេញចិត្ត។
តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែអាចជ្រើសរើសរបៀបរស់នៅ ទោះខ្លួនជាអ្វីក៏ដោយ។ មិនថាជាក្ដីទុក្ខព្រួយ ឬភាពសប្បាយរីករាយ ម្នាក់ៗមានសិទ្ធិសម្រេចឲ្យវាចូលឬចេញពីជីវិតខ្លួនបាន។
សុភមង្គលពិតប្រាកដ មិនមានអ្វីច្រើនក្រៅពីវិន័យសាមញ្ញមួយចំនួនដែលយើងអនុវត្តជារាល់ថ្ងៃនោះទេ។ បើចង់សុខច្រើន ត្រូវចាប់ផ្តើមបំបាត់ការគិតអវិជ្ជមាន បោះចោលនូវអ្វីដែលខ្លួនមិនចូលចិត្ត ចោលទម្លាប់តម្អូញ និងនៅឲ្យឆ្ងាយពីមនុស្សដែលយើងមិនចង់នៅក្បែរ។
ដឹងទេថា ជីវិតនេះ មិនមែនរបស់គេឡើយ វាជារបស់យើង។ ដូច្នេះយើងមានសិទ្ធិគ្រប់យ៉ាងលើវា។ មិនថាស្ថិតក្នុងស្ថានភាពយ៉ាងណា ត្រូវប្រាប់ខ្លួនឯងនូវប្រយោគជំរុញទឹកចិត្តរាល់ថ្ងៃ ដើម្បីផ្ដល់ថាមពលឲ្យជីវិតជួបតែរឿងវិជ្ជមាន ជាពិសេសខ្លួនឯងសប្បាយច្រើនកើតទុក្ខតិច។ ទាំងនេះជាឃ្លាគួររំឭកខ្លួនឯងជានិច្ច៖
យើងគឺជាយើង! ការប្រៀបធៀបគឺជាសត្រូវរបស់សេចក្តីសុខ
គ្មាននរណាម្នាក់អាចបង្ខំយើងឱ្យធ្វើអ្វីដែលយើងមិនចង់ធ្វើនោះទេ!
គ្មាននរណាម្នាក់អាចបង្ខំយើងឱ្យកុហកទេ!
យើងមានជម្រើសក្នុងការរស់នៅតាមល័ក្ខខ័ណ្ឌផ្ទាល់ខ្លួន!
យើងអាចធ្វើឱ្យក្តីសុបិន្តរបស់ខ្លួនឯងក្លាយជាការពិត!
យើងអាចរស់នៅក្នុងជីវិតដ៏ល្អប្រសើរ!
យើងអាចជ្រើសរើសធ្វើជាអ្នកដឹកនាំ!
យើងអាចជម្រុញមនុស្សរាប់លាននាក់!
យើងអាចធ្វើឱ្យមានភាពវិជ្ជមាននៅក្នុងពិភពលោក!
យើងអាចធ្វើអ្វីបាន!
យើងអាចជាអ្វីទាំងអស់!
យើងអាចសម្រេចបានអ្វីទាំងអស់!
យើងអាចទៅទីណាដែលខ្លួនចង់ទៅ!
យើងអាចជាមនុស្សល្អបំផុត!
យើងអាចក្លាយជាអ្នកមាន!
យើងអាចអរសប្បាយរីករាយ!
យើងអាចទទួលភាពជោគជ័យ!
ហើយយើងអាចរស់នៅក្នុងជីវិតដ៏អស្ចារ្យ!
ជឿលើខ្លួនឯង និងទំនុកចិត្តថា យើងមានសមត្ថភាពច្រើនជាងអ្វីដែលយើងធ្លាប់បានដឹង។ យើងអាចដោះស្រាយការភ័យខ្លាច ហើយយើងក៏ជាមនុស្សម្នាក់ដែលអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានយ៉ាងជោគជ័យ ជាពិសេសយើងមានសិទ្ធិជ្រើសរើសសុភមង្គលរបស់ខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ awakenthegreatnesswithin
ចុចអាន៖ រើសពាក្យប៉ុន្មាននេះ និយាយប្រាប់ខ្លួនឯងរាល់ព្រឹក!
ចុចអាន៖ ឧបសគ្គ ៥ យ៉ាងក្នុងជីវិត ត្រូវតែជម្នះដើម្បីក្លាយជាមនុស្សប្រសើរជាងមុន
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច