Connect with us

KPT+

ចង់ឆាប់មានលុយទិញផ្ទះបាននៅ អនុវត្តតាមគន្លឹះ ៥ យ៉ាងនេះ

បានផុស

នៅ

គោលដៅ​សំខាន់​បំផុតមួយ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ គឺ​ធ្វើ​យ៉ាងណា​មាន​ផ្ទះ​រស់នៅ​សមរម្យ​​ផ្ទាល់ជារបស់​ខ្លួន ​។ ហេតុនេះ​​បើ​យើង​កំពុង​នៅ​ផ្ទះ​ជួល​នៅ​ឡើយ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​ឆាប់​មាន​លទ្ធភាពទិញ​ផ្ទះ​បាន? KPT Plus សូមលើកយកគន្លឹះ ៥ យ៉ាង​ដែល​អាចជួយ​យើង​ឲ្យ​ទិញ​ផ្ទះបាននៅឆាប់ៗ៖

១. ​ចំណាយ​តែ​តាម​តម្រូវការ

​កុំ​ចំណាយ​ទៅ​តាម​អារម្មណ៍​ចង់​បាន គឺ​ត្រូវ​មើល​ទៅ​លើ​តម្រូវ​ការ​ជាក់​ស្ដែង។ ​បើ​សិន​យើង​មាន​ទម្លាប់​​ចាយ​លុយ​ទៅ​តាម​អារម្មណ៍ គឺ​គ្មាន​ថ្ងៃ​សល់​នោះ​ទេ ទោះ​រក​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ ទៀតសោត បើ​នៅ​បន្ទប់​ជួល​​ផង​នោះ យើង​កាន់​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចំណាយ ដោយ​ត្រូវ​ចំណាយ​ដោយ​ការ​វិភាគ​ហ្មត់ចត់ និង​គិត​ឲ្យ​បាន​ល្អិត​ល្អន់។

២. កត់ត្រា​ការ​ចំណាយ​និង​កំហិត​ខ្លួន​ឯង

កំណត់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្បាស់​លាស់ និង​រៀន​ដាក់​កំហិត​ខ្លួន​ឯង​ខ្លះ តែ​កុំ​ដល់​ថ្នាក់​រិះ​ថាំ​បង្អត់​បាយ​ខ្លួនឯង។ យើង​ត្រូវ​កត់ត្រា​ការ​ចំណាយ​គ្រប់​ពេល​ថា ថ្ងៃ​នេះ​ទិញ​អ្វី​ខ្លះ​ អស់​ប៉ុន្មាន? តើ​ការ​ចំណាយ​នោះ​អាច​លើស​ពី​ការ​កំណត់​ឫ​ទេ? ប្រសិន​បើ​លើស​មក​ពី​មូល​ហេតុ​អ្វី​? រីឯការ​ដាក់​កំហិត​ខ្លួន​ឯង គឺ​ដើម្បី​សល់​លុយ រស់​នៅ​ស្រួល​ទៅ​ថ្ងៃ​ក្រោយ មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ តែ​ក៏​មិន​ត្រូវ​​ឲ្យ​ខ្លួន​ឯង​អត់​ឃ្លាន​ដែរ។

៣. កុំ​ចំណាយ​មិន​បាន​ប្រយោជន៍​

យើង​មិន​គួរ​ចំណាយ​ទៅ​លើ​អ្វី​ដែល​​មិន​សូវ​មាន​ប្រយោជន៍​ដូច​ជា ដាក់​ម៉ាស៊ីន​ត្រជាក់ ទិញ​ទូទឹកកក ឬ​ទិញ​របស់​ទ្រព្យ​ច្រើន​ដាក់​ផ្ទះ​។ល។ ការ​ចំណាយ​ទាំង​នេះ​គ្រាន់​តែ​ល្អ​ភ្នែក​ តែ​មិន​ចំណេញ​អ្វី​ទេ គ្រាន់​តែ​រៀប​ចំ​​ឲ្យ​មាន​របៀប​រៀបរយ​ទៅ​បាន​ហើយ ត្រូវ​ទុក​លុយ​ពី​ការ​ចំណាយ​ទាំង​នោះ ទៅ​បើក​កុង​ធនាគារ​សន្សំ​វិញ​ទើប​បាន​កើន​ប្រាក់។

៤. សន្សំ​លុយ​តាម​ប្រាក់​ខែ​ពី​តិច​ទៅ​ច្រើន

ការ​សន្សំ​ក្លាយជាច្រើន​បាន ផ្ដើម​ចេញពី​ប្រាក់​ខែ​តិច​ស្ដួចស្ដើង​នេះឯង​។ គន្លឹះទី៤នេះ គឺ​ត្រូវ​ដក​លុយ​ប្រាក់​ខែ​ទុក​សន្សំ​រៀង​រាល់​ខែ បើ​ប្រាក់​ខែ​តិច ត្រូវ​សន្សំ​ច្រើន​ជាង​ចំណាយ បើ​ប្រាក់​ខែ​កាន់​តែ​ច្រើន អាច​សន្សំ​កាន់​តែ​ច្រើន ចំណែក​ឯ​ការ​ចំណាយ​នៅ​ដដែល​មិន​មែន លុយ​តិច​ចាយ​តិច ហើយ​នៅ​ពេល​មាន​លុយ​ច្រើន​ចាយ​ច្រើន​នោះ​ទេ។

៥. កុំជួលផ្ទះស្នាក់នៅធំនិងមាន​តម្លៃ​ខ្ពស់​ពេក​ទេ

ប្រសិន​បើ​ត្រឹម​ជួល​ផ្ទះ​ស្នាក់​នៅ មិន​ចាំបាច់​សង្វាត​ផ្ទះ​ធំ និង​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ។ ជួលបន្ទប់ថោកសមល្មមបាន​ហើយ​ ទោះ​អាច​នៅ​ឆ្ងាយ​បន្តិច ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ច្រើន។ វិធីល្អមួយទៀត អ្នក​អាច​ស្នាក់​នៅ​ជាមួយ​មិត្តភក្តិ​ដើម្បី​រំលែក​ការ​ចំណាយ។ ហេតុនេះលុយ​នៅ​សល់​ពី​ការ​បង់​ថ្លៃ​ស្នាក់​នៅ អ្នក​អាច​ទុក​សន្សំ​បាន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សន្យា

ចុចអាន៖ចង់​ក្លាយ​ជា​សេដ្ឋី​ត្រឹម​វ័យ ៤០ ឆ្នាំ អាន​យុទ្ធសាស្ត្រ​ដែល​អាច​ទៅ​រួច​ទាំងនេះ

ចុចអាន៖ ជំហាន​គិតល្អិតល្អន់ មុន​ចង់​បើក​អាជីវកម្ម​ឡើងវិញ​ក្នុង​វិបត្តិកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម