KPT+
ហេតុផល ៧ យ៉ាងដែលយើងមិនទាន់អាចក្លាយជាសេដ្ឋីបាន
ខណៈពេលដែលប្រាក់មិនទិញសុភមង្គលបានមែន តែភាគច្រើនគេជឿថា វាអាចទិញបរិយាកាសមួយដែលប្រសើរ មិនសូវមានភាពតានតឹង និងបំពេញប្រាថ្នាបានច្រើនដល់មនុស្សអ្នកណាក៏ចង់ក្លាយជាមហាសេដ្ឋីដែរ ។
ប៉ុន្តែគ្មានអ្វីងាយស្រួលទេ! ការក្លាយជាសេដ្ឋី ក៏ត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវនិងដឹងពីមូលហេតុដែលមនុស្សភាគតូចប៉ុណ្ណោះដែលអាចសម្រេចគោលដៅនេះបាន៖
១. គ្មានអ្នកណាណែនាំយើងក្លាយជាអ្នកមានទេ
យើងត្រូវព័ទ្ធជុំវិញជាមួយមនុស្សអវិជ្ជមាន។ អ្វីដែលសំខាន់ យើងត្រូវស្វែងរកនរណាម្នាក់ដែលយើងអាចជឿទុកចិត្តបាន ដែលនឹងជួយដឹកនាំយើងក្នុងទិសដៅត្រឹមត្រូវ។
មនុស្សដែលយើងទុកចិត្តបំផុត គួរតែជាមនុស្សដែលជំរុញយើងឆ្ពោះទៅរកភាពជោគជ័យ។
២. ហា៊នលះបង់
ប្រសិនបើយើងមិនអាចលះបង់បានដូចជាការដើរលេងជាមួយមិត្តភ័ក្ដិ ឬចេញទៅក្រៅនិងជប់លៀង ហើយផ្ដោតលើអាជីពរបស់យើងទេ យើងគ្មានថ្ងៃទទួលបាននូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុដែលកំពុងស្វែងរកឡើយ។
៣. កុំខ្លាចបរាជ័យ
យើងនឹងបរាជ័យ ហើយធ្វើឲ្យមានកំហុស ត្រូវរៀនដើម្បីជម្នះវា។ ប្រសិនបើយើងខ្លាចការបរាជ័យ យើងមិនអាចយកឈ្នះបានឡើយ។
៤. គោលដៅច្បាស់
បើយើងមិនមានគោលដៅច្បាស់លាស់នៅក្នុងចិត្ត និងជំហានសកម្មភាពច្បាស់លាស់ដើម្បីឈានដល់គោលដៅនោះទេ យើងមិនអាចក្លាយជាសេដ្ឋីឡើយ។ ចំណាយពេលធ្វើផែនការនិងធ្វើឲ្យត្រូវ។
៥. កុំទម្លាប់គិតថាមនុស្សផ្សេងជោគជ័យតែមិនមែនយើង
ជឿថាយើងអាចជោគជ័យ។ ស្រមៃមើលខ្លួនឯងថាជាបុរសឬស្ត្រីជោគជ័យដែលយើងធ្លាប់ច្រណែន។ ប្រសិនបើយើងស្រមៃខ្លួនឯងថា ជាជោគជ័យរបស់សេដ្ឋី ហើយជឿជាក់ថាវាអាចកើតឡើង នោះគឺជាជំហានមួយដែលខិតទៅជិតគោលដៅរបស់យើងហើយ។
៦. ឈប់គិតថាសាវតារឬទីតាំងរស់នៅ កំពុងរារាំងជោគជ័យរបស់យើង
គ្មានអ្វីអាចរារាំងយើងពីភាពជោគជ័យបានទេ។ ត្រូវបង្វឹកចិត្តខ្លួនឯងឲ្យនិយាយថា៖ គ្មានអ្វីអាចរារាំងយើង ពីភាពជោគជ័យបានទេ។
៧.កុំដើរចូលក្រុមមនុស្សខុស
មនុស្សនៅជុំវិញគួរតែជាប្រព័ន្ធគាំទ្ររបស់យើង។ ពួកគេគួរតែជាមនុស្សនៅទីនោះ សម្រាប់ជំរុញយើង ហើយរក្សាភាពវិជ្ជមាននិងផ្ដោតអារម្មណ៍លើយើងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា
ចុចអាន៖មនុស្សជោគជ័យធ្វើអ្វីខ្លះ រាល់ពេលពួកគេបាក់ទឹកចិត្ត?
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព