Connect with us

KPT+

អនុភាពសត្វ នាគ នៅក្នុងទស្សនៈប្រពៃណីវប្បធម៌ជនជាតិ ចិន

បានផុស

នៅ

នាគ នៅ​ក្នុង​ទស្សនៈ​ប្រជាជន​ចិន​ គឺ​តំណាង​ឲ្យ​​អានុភាព​អំណាច​ផង​ និង​ក្តី​មេត្តា​ផង ។ នៅ​ក្នុង​​វប្បធម៌​​ចិន​​​គេ​មាន​ជំនឿ​​លើ​​​​​លក្ខណៈ​សត្វ​ទាំង​​១២ ពិសេស​នោះ​គេ​​​ជំនឿ​​ទៅ​លើ​​សត្វ​នាគ​​​​ថា​ជា​អ្នក​គ្រប់​គ្រង​បាតុភូត​ទាំង​អស់​ដែល​មាន​ធាតុ​ទឹក​ ដូច​ជា​ការ​បង្អុរ​ភ្លៀង​​នៅ​ទី​មាន​គ្រោះ​រាំង​ស្ងួត ឬ​ដំណើរ​អាកាស​ធាតុ​​​ជា​ដើម​ ហើយ​នាគ​ ​មាន​នៅ​សឹង​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ទឹក​ដី​ចិន រាប់​តាង​ពី​រឿង​តំណាល​និទាន ពិធី​បុណ្យ សិល្បៈ ហោរា​សាស្រ្ត ឈ្មោះ និង​ពាក្យ​​ស្លោក ពាក្យ​​អប់រំ​ជា​ដើម​ ។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះគឺជាទស្សនៈ​​របស់​ប្រជាជន​ចិន​ទៅ​លើ​ សត្វ​​នាគ​ តាម​រយៈ​​គេហទំព័រ​​​ China Highlights បាន​បង្ហាញ​ជា​ចំណុច​សង្ខេប​មួយ​ចំនួន​ដូច​ត​ទៅ​

១-នាគ​ចិន​មាន​តាំង​ពី​សម័យ​បុរាណ

គិត​តាំង​ពី​សម័យ​ប្រទេស​ចិន​នៅ​​គ្រប់​គ្រង​ដោយ​រជ្ជកាល​​ខ្សែ​​រាជ​វង្ស​ស្តេច ព្រះ​ចៅ​អិធរាជ្យ​ ឬ​ស្តេច​ត្រាញ់​ រូប​នាគ​គឺ​ជា​សញ្ញា​​បង្ហាញ​ពី​អនុភាព និង​អំណាច​របស់​ពួក​គេ​។ គេ​អាច​ឃើញ សិល្បៈ​រូប​នាគ​​លម្អ​តាំង​ពី​នៅ​​ជណ្តើរ ផ្លូវ​ដើរ គ្រឿង​សង្ហារឹម សំលៀក​បំពាក់ និង​ព្រះ​រាជ​វាំង​ ហើយ​នៅ​សម័យ​នោះ ប្រជា​ជន​ធម្មតា​​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​​រូប​នាគ​ដូច​​ខ្សែ​ស្រឡាយ​អធិរាជ​ឡើយ។

២-ជា​អ្នក​​ក្តោប​ក្តាប់​អំណាច​អាកាស​ធាតុ និង​ធាតុ​ទឹក

តាំង​ពី​សម័យ​បុរាណ​ចិន ជន​ជាតិ​នេះ​មាន​ជំនឿ​ថា មាន​ស្តេច​នាគ​ជា​ម្ចាស់​លើ​ដំណើរ​អាកាស​ធាតុ និង​ធាតុ​ទឹក​ ពោល​គឺ​​ជា​អ្នក​បង្អុរ​ភ្លៀង ជា​អ្នក​​​ថែ​រក្សា​ទឹក​ធម្មជាតិ ទន្លេ បឹង​ សមុទ្រ។ គេ​ជឿ​ថា មាន​ស្តេច​នាគ​​​នៃ​ទិស​ទាំង​៤ ដែល​​ជា​អ្នក​នៅ​​មើល​​គ្រប់​គ្រង​ថែរក្សា​សមុទ្រ​ចិន មាន​សមុទ្រ​​ខាង​កើត សមុទ្រ​ខាង​​​លិច សមុទ្រ​ខាង​ជើង និង​សមុទ្រ​ខាង​ត្បូង​ ដោយ​អ្នក​ទាំង​៤ ​ជា​អ្នក​​​មាន​អំណាច​នាំ​ទឹក​ភ្លៀង និង​ខ្យល់​មក​។ នៅ​ពេល​ខ្លះ គេ​​តាំង​​ជំនឿ​ខ្លាំង​រហូត​ដល់​បូជា​​ដល់​ស្តេច​នាគ​ដើម្បី​សុំ​ឲ្យ​​ជួយ​បញ្ឈប់​​បង្អុរ​ព្យុះ​ភ្លៀង ការពារ​ពី​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ទៀត​ផង។ ​​

​ជំនឿ​នេះ នៅ​មាន​សល់​​​​ក្នុង​សម័យ​បច្ចុប្បន្ន​​​ ដែល​គេ​អាច​សង្កេត​ឃើញ​ទី​សក្ការៈ​​​​ជា​ច្រើន​កន្លែង​​ក្នុង​ភូមិ​រស់​នៅ​របស់​ជន​ជាតិ​ចិន សម្រាប់​​បួងសួង​​ដល់​ស្តេច​នាគ សុំ​សេចក្តី​សុខ មាន​ទឹក​ភ្លៀង​គ្រប់​គ្រាន់ អាកាស​ធាតុ​ល្អ និង​ទទួល​បាន​ការ​ប្រមូល​​ភោគ​ផល​ដំណាំ​បាន​ល្អ​។ ​​​​

៣-​​​​ជា​បុព្វ​បុរស​នៃ​ជន​ជាតិ​ចិន

ក្នុង​រឿង​ព្រេង​និទាន​​កថា​ចិន​មួយ​ចំនួន​ ​​ដំណាល​រាប់​ពាន់​ឆ្នាំ ថា​មាន​​​មេ​ដឹកនាំ​កុល​សម្ព័ន្ធ​ម្នាក់​ ឈ្មោះ​ Yandi ដែល​កើត​ពី​ម្តាយ​មនុស្ស​ និង​សត្វ​នាគ។ ដោយ​មេ​កុលសម្ព័ន្ធ​នេះ​​មាន​សម្ព័ន្ធ​មិត្ត​ជា​​មួយ​នាគ នឹង​ទំនាក់​ទំនង​គ្នា​នឹង​កុល​សម្ព័ន្ធ​មួយ​ទៀត​ឈ្មោះ Huangdi ​ដែល​បង្ក​បង្កើត​បាន​ជា​​អរិយធម៌ និង​​ដឹក​នាំ​ប្រជាជន​ចិន។ ពី​ពេល​នោះ​មក អធិរាជ​ដឹក​នាំ​កុលសម្ព័ន្ធ​ Yandi និង​ Hyangdi ​ដែល​​មាន​ធាតុ​​នាគ និង​អាច​ប្រែ​ខ្លួន​ជា​ស្តេច​​នាគ​ ក្លាយ​ជា​​បុព្វ​បុរស​របស់​ប្រជាជន​ចិន​តាំ​ង​ពី​ពេល​នោះ​​មក។ ​​​​​​​នៅ​ក្នុង​ទស្សនៈ​​មួ​យចំនួន​ទៀត​មក​ទល់​បច្ចុប្បន្ន​​ ជន​ជាតិ​ចិន​​ឲ្យ​តម្លៃ​​ទៅ​លើ​នាគ ថា​ជា​​​អ្នក​នាំ​សំណាង​​ល្អ ភាព​ចម្រុង​​​ចម្រើន​ក្នុង​អាជីវកម្ម សុខភាព​ល្អ និង​ការ​ការពារ​ផង​ដែរ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម