Connect with us

KPT+

“ ធ្លាក់​ទឹកចិត្ត ”​ មិនមែនជាជំងឺកម្រ ទើបគ្រប់គ្នាគួរយល់ដឹង

បានផុស

នៅ

១) អ្វី​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)?

​ក្នុង​ជីវិត​ប្រចាំថ្ងៃ មនុស្ស​យើង​អាចមាន​អារម្មណ៍​រីករាយ និង​សោកសៅ​ជាធម្មតា​។ ការ​មាន​អារម្មណ៍​សោកសៅ​មួយរយៈ​ខ្លី ហើយ​បាត់​ទៅវិញ​ក្នុង​រវាង​ពីរ​បី​ម៉ោង​ទៅ​ពីរ​បី​ថ្ងៃ មិនមែនជា​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះទេ​។ ក៏ប៉ុន្តែ ពេលខ្លះ​អារម្មណ៍​សោកសៅ​អាចមាន​កម្រិត​ខ្លាំង និង​យូរ​លើសពី​២​សប្ដាហ៍ ហើយ​ធ្វើ​ឲ្យ​រំខាន​ដល់​ការងារ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ទៀតផង​។ ស្ថានភាព​បែបនេះ គេ​ហៅថា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) តើ​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​កម្រ ឬ​យ៉ាងណា​?

​ជា​មធ្យម មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៦​នាក់ មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នៅពេល​ណាមួយ នៃ​ជីវិត​របស់គេ (​ជិត ២០%)​។ តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ មាន​មនុស្ស​យ៉ាងតិចណាស់​៣៥០​លាន​នាក់ ដែល​បានកើត​ជំងឺ​នេះ​។ ដោយឡែក សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ ការស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា បាន​រកឃើញ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​អត្រា ១៩,៧% សម្រាប់​ស្ត្រី និង ១០,២% សម្រាប់​បុរស​។ ដូច្នេះ​យើង​អាច​និយាយបានថា ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ ថ្វីបើ​អ្នកជំងឺ​មួយចំនួន​មិនបាន​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ក៏ដោយ​។​

៣) តើ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​មាន​រោគសញ្ញា​អ្វីខ្លះ​?

​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្តច្រើន​មាន​រោគសញ្ញា​សំខាន់ៗ​រួមមាន ៖

– មាន​អារម្មណ៍​សោកសៅ​

– លែង​ចង់​ធ្វើ​អ្វី​

– អស់កម្លាំង​ជាប់​ជាប្រចាំ​

​ក្រៅពីនេះ អ្នកជំងឺ​ធ្លាក់​ទឹកចិត្ត​ក៏​អាចមាន​អាកា​រៈ​មួយចំនួនទៀត​ដូចជា ៖

– លែងមាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​

– មាន​អារម្មណ៍​បន្ទោស​ខ្លួនឯង ស្អប់​ខ្លួនឯង គិតថា​ជីវិត​គ្មាន​ន័យ ឬ​គិតដល់​ការសម្លាប់​ខ្លួន​

– រសេះរសោះ ឬ​អាច​ទៅជា​និយាយស្ដី ឬ​ធ្វើ​សកម្ម​ភាពយឺតៗ​

– ពិបាក​ផ្ចង់អារម្មណ៍​

– ភ្លេចភ្លាំង​ច្រើន​

– ពិបាក​គេង​លក់​

– គេង​ឆាប់​ភ្ញាក់ ឬ​អាច​ទៅជា​ចេះតែ​ចង់​គេង​

– មិន​ឃ្លាន​អាហារ ឬ​អាច​ទៅជា​ញ៉ាំ​ច្រើន​ខុសពី​ធម្មតា​ក៏មាន​

៤) ផលវិបាក នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​អ្នកជំងឺ​ធ្លាក់ទឹក​ចិត្តជា​ច្រើន​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ ហើយ​ពួកគាត់​ត្រូវ​ទ្រាំ​រស់នៅ​យ៉ាង​វេទនា​ជាមួយ​ជំងឺ​ដែល​អ្នកដទៃ​មើលឃើញ​។ សមត្ថភាព​ការងារ ការសិក្សា ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគាត់ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែលជា​ទូទៅ​នាំ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​អស់សង្ឃឹម ដែល​អាច​ឈានដល់​ការសម្លាប់​ខ្លួន​។ គេ​បាន​រកឃើញថា មូលហេតុ​ធំជាងគេ នៃ​ការ​សម្លាប់ខ្លួន គឺ​ការកើតមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ​។​

៥) ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​មានការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ការធ្លាក់​ទឹកចិត្ត​ជារឿយៗ​ផ្សារភ្ជាប់​នឹង​ហេតុការណ៍​តានតឹង​ចិត្ត និង​មានការ​ផ្លាស់ប្ដូរ​សារជាតិ​គីមី​ក្នុង​សារពាង្គកាយ​។ ដូច្នេះហើយ ការព្យាបាល​ភាគច្រើន​ត្រូវ​រួមផ្សំ​ការព្យាបាល​បែប​វេជ្ជសាស្ត្រ និង​បែប​ចិត្តសាស្ត្រ​។ ការព្យាបាល​បែប​វេជ្ជសាស្ត្រ​សំដៅលើ​ការប្រើ​ថ្នាំ​ប្រឆាំង​ការធ្លាក់​ទឹកចិត្ត រីឯ​ការព្យាបាល​បែប​ចិត្តសាស្ត្រ មានដូចជា ៖

– ការរៀន​ពី​វិធី​សម្រាកកាយ​ចិត្ត​

– ការព្យាបាល​ផ្លាស់ប្ដូរ​ការគិត និង​អាកប្បកិរិយា​

– ការរៀន​ពី​របៀប​ដោះស្រាយ​ជាមួយ​ភាព​តានតឹង​ចិត្ត​ជាដើម​

៦) សារ​ផ្ដាំផ្ញើ​

​សូម​ចងចាំ​ថា ការ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត មិនមែន​មានន័យថា​អ្នកទន់ខ្សោយ ឬ​ខ្ជិលច្រអូស​នោះទេ​។ វា​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​ជួបប្រទះ ដូចគ្នា​នឹង​ជំងឺលើសឈាម ទឹកនោមផ្អែម ឬ​រលាក​សន្លាក់​ដែរ​។​ថ្វីបើ​វា​អាចជា​ឃាតក​លាក់​មុខ ដែល​អាច​ឆក់យក​ជីវិត​យើង​បាន​ក្ដី តែ​ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​ព្យាបាល​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ប្រសិនបើ​លោក លោកស្រី សង្ស័យថា លោក លោកស្រី ឬ​មនុស្ស​ដែល​លោក លោកស្រី​ស្គាល់ មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត សូម​អញ្ជើញ​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាង Bruce Lee និងមេគុននិយមចិន Ip Man

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិចតែការសម្រេចនៅលើមតិភាគច្រើន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ស្លាប់១៦នាក់ក្នុងហេតុការណ៍រថយន្តក្រុងក្រឡាប់នៅ ភាគឦសានអាហ្វ្រិកខាងត្បូង

សេចក្ដីជូនដំណឹង១១ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ផ្គត់ផ្គង់សម្ភារៈការិយាល័យ សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

ព័ត៌មានជាតិ១៤ នាទីutes មុន

១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម