ព័ត៌មានជាតិ
សហគមន៍បឹងកាឆាងរៀបចំបន្ថែមគោលដៅទាក់ទាញទេសចរ គ្រោងសម្រេចនៅចុងឆ្នាំ២០២៤
ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាសហគមន៍បឹងកាឆាងកាន់តែច្រើនបន្ថែមទៀត សហគមន៍បឹងកាឆាងកំពុងរៀបចំទីតាំងសំដៅអាចស្រូបទាញទេសចរនាពេលខាងមុខ។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោកស្រី អ៊ី រីនូ គណៈកម្មាធិការការពារសហគមន៍បឹងកាឆាងបានឲ្យដឹងថា បច្ចុប្បន្នសហគមន៍បឹងកាឆាង កំពុងរៀបចំប៉មដើម្បីមើលត្រីផ្សោត កន្លែងស្ទូចត្រី និងស្ពានយោល ព្រមទាំងកញ្ចុះអង្គុយចាក់បេតុងនៅក្រោមដើមកោងកាង គួបផ្សំសេវាកម្មដឹកភ្ញៀវទេសចរនិងធ្វើម្ហូបអាហារបម្រើភ្ញៀវនៅលើទូកជាដើម។
ពាក់ព័ន្ធទៅនឹងគម្រោងកែប្រែសហគមន៍បឹងកាឆាង លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នសម្រេចបានប្រមាណជាង ៦០% ឬអាចនិយាយបានថានៅតែ ៤០% ទៀតប៉ុណ្ណោះនឹងឈានសម្រេចជាស្ថាពរ»។
ក្នុងនាមសហគមន៍ លោកស្រីអះអាងថានឹងខិតខំព្យាយាមធ្វើយ៉ាងណាស្វែងរកដៃគូសហការដើម្បីឲ្យគម្រោងកែច្នៃនេះសម្រេចតាមផែនការ។

ដោយរំពឹងទុកថាការកែប្រែតំបន់សហគមន៍ការពារធនធានធម្មជាតិបឹងកាឆាង នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនកុះករ ខណៈសហគមន៍បឹងកាឆាងមានកន្លែងជាគោលដៅកម្សាន្តជាច្រើនមានដូចជា ព្រៃកោងកាង ឆ្នេរសមុទ្រ ត្រី ស្វា សត្វផ្សោត។ មួយទៀត នៅបឹងកាឆាងមានសេវាកម្មដឹកភ្ញៀវទេសចរដើរលេងកម្សាន្តដូចជា ទៅលេងឆ្នេរសមុទ្រ មើលត្រីផ្សោត ស្ទូចត្រីជាដើម។ ជាងនេះទៀត គឺអាហារសមុទ្រស្រស់ៗដែលលើកយកមកពីសមុទ្រថ្មីៗគ្មានសាធាតុគីមី។
ខណៈគម្រោងអភិវឌ្ឍសហគមន៍ការពារធនធានធម្មជាតិបឹងកាឆាង តាមផែនការនឹងសម្រេចនៅពាក់កណ្ដាលឆ្នាំ២០២៤ ឬចុងឆ្នាំ២០២៤ បើតាមលោកស្រី អ៊ី រីនូ ការសម្រេចទៅបានក៏ទាមទារឲ្យមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ។

គួរជម្រាបថា សហគមន៍ការពារធនធានបឹងកាឆាង មានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សហគមន៍នេះមានផ្ទៃដីសរុបចំនួន ៧២៨ហិកតា សម្បូរទៅដោយសក្ដានុពលជាច្រើនសម្រាប់បម្រើដល់វិស័យទេសចរណ៍៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង