KPT+
មេរៀនជីវិត គ្រប់គ្នាអាចរៀនសូត្រពីបុរសពិការដៃជើង Nick Vujicic តែមិនពិការចិត្តគំនិត
លោក នីក (Nick Vujicic) សញ្ជាតិអូស្រ្តាលី ដែលមានឈ្មោះពេញថា Nicholas James Vujicic ប្រិយមិត្តខ្លះប្រាកដជាធ្លាប់ដឹង ធ្លាប់បានឮពីលោក ដែលជាបុរសដែលកើតមកពុំមានដៃជើងគ្រាប់គ្រាន់ ប៉ុន្តែលោកនៅតែរស់នៅប្រកបដោយក្តីសង្ឃឹមក្នុងជីវិត ហើយជាបុគ្គលនិយាយបំផុសគំនិត (Motivational Speaker) ដ៏ល្បីមួយរូបទៀតផង ។ ទោះបីជួបឧបសគ្គជីវិតលំបាកពិការដៃជើងយ៉ាងណាក្តី ក៏បុរសរូបនេះនៅតែជម្នះឧបសគ្គបាន ហើយខាងក្រោមនេះ ជាចំណុចដែលជាមេរៀនអាចឲ្យមនុស្សគ្រប់គ្នាអាចរៀនសូត្រពីលោកបាន៖
១.យល់ និងទទួលស្គាល់ថាជីវិតមានឧបសគ្គ
Nick ទទួលស្គាល់ថាវាពុំមែនជារឿងងាយស្រួលឡើយដែលកើតមកមានពិការភាពដូចលោក។ លោកសឹងតែមិនសប្បាយចិត្តគ្មានលោះពេល ហើយក៏ធ្លាប់បម្រុងនឹងបញ្ចប់ជីវិតខ្លួនឯងទៅទៀតកាលនៅជាកុមារ។ ប៉ុន្តែនៅពេលដែលលោកបានយល់ ហើយទទួលយកស្ថានភាពរបស់គាត់ លោកបានផ្លាស់ប្តូរការគិត និងក្លាយខ្លួនជាមនុស្សគិតវិជ្ជមានរហូតមក។ ដូច្នេះ ក្នុងជីវិតរស់នៅ គឺមានរឿងខ្លះដែលជាឧបសគ្គធំក្នុងជីវិតរបស់យើង ដែលតម្រូវឲ្យយើងរៀនទទួលស្គាល់ ប៉ុន្តែវាពុំមែនមានន័យថា វាអាចធ្វើឲ្យដំណើរជីវិតជាប់គាំងរហូតនោះទេ ពោលគឺអ្នកអាចទទួលក្នុងដំណើរជីវិតហើយធ្វើអ្វីដែលអាចធ្វើបាន។
២. អ្នកជាអ្នកកំណត់សមត្ថភាពខ្លួនឯង
ទោះបី Nick កើតមកគ្មានដៃជើងប៉ុន្តែលោកមិនដែលឲ្យពាក្យថា “គ្មាន” នោះមកកំណត់អ្វីដែលលោកអាចធ្វើបាននោះទេ។ ផ្ទុយនឹងពិការភាពដៃជើង Nick នៅតែអាចធ្វើអ្វីបានដូចមនុស្សទូទៅដែលមានកាយសម្បទាគ្រប់គ្រាន់ដែរ សូម្បីតែការហែលទឹក ឬជិះក្តាររលកជាដើម ក៏លោកអាចជម្នះហើយធ្វើបាន។ លោកដឹង អ្វីដែលលោកអាចធ្វើបាន និងអ្វីដែលលោកមិនអាច ហើយសម្រេចបានអ្វីដែលលោកអាចធ្វើបាន។ វាជាជម្រើសក្នុងការកំណត់សមត្ថភាពរបស់ខ្លួនហើយវាជាអ្វីដែល Nick ជឿជាក់ ។
៣. អ្នកតែងតែមានជម្រើស
នៅក្នុងជីវិត យើងតែមានជម្រើសច្រើន។ រៀងរាល់ថ្ងៃយើងធ្វើការសម្រេចចិត្ត ហើយសម្រាប់ជម្រើស ដែលយើងជ្រើសរើសអាចធ្វើឲ្យជីវិតយើងធ្លាក់ចុះ ប្រសិនបើយើងបណ្តែតបណ្តោយតាម។ ដូចនេះ Nick តែងតែនិយាយថា លោកតែងមានជម្រើស គឺថាលោកគួរមិនសប្បាយនឹងជីវិតរបស់លោកដែលជួបស្ថានភាពពិការភាព ប៉ុន្តែលោកបានជ្រើសរើសនូវអ្វីដែលលោកមាន ហើយរីករាយនឹងអ្វីដែលលោកអាចធ្វើបាននោះ។
៤. អនុវត្តសកម្មភាព
Nick ជាមនុស្សម្នាក់ដែលគាំទ្រការមានក្តីសុបិនធំប៉ុន្តែគាត់ពុំគ្រាន់តែចង់ឲ្យគ្រប់គ្នាមានក្តីស្រមៃធំនោះទេ គឺលោកជមរុញឲ្យគ្រប់គ្នាធ្វើអនុវត្តជាសកម្មភាពផងដែរ ។ ពួកយើងអាចបណ្តែតបណ្តោយតាមស្ថានភាពដែលកំណត់មកលើយើង ប៉ុន្តែយើងមិនដឹងអ្វីដែលយើងអាចជម្នះ និងសម្រេចបាន ដរាបណាយើងអនុវត្តសកម្មភាព ។ ពួកយើងចង់ធ្វើការផ្លាស់ប្តូរហើយបួងសួងសម្រាប់ការផ្លាស់ប្តូរនោះ ប៉ុន្តែបើយើងមិនមានសកម្មភាព ក៏គ្មានអ្វីទៅផ្លាស់ប្តូរបានដែរ។
៥.កុំបោះបង់
នៅក្នុងជីវិត យើងតែងមានក្តីសុបិន និងគោលដៅដែលយើងចង់សម្រេចបាន ។ តែយ៉ាងណាក្តីយើងច្រើនតែបោះបង់ក្តីសុបិននោះចោលត្រឹមពាក់កណ្តាលផ្លូវ ដោយសារវាពិបាកពេក ឬមួយយើងមិនជឿជាក់លើខ្លួនឯងថាអាចសម្រេចបាន។ ពេលខ្លះយើងបានបោះបង់ចោលវានៅត្រឹមចំណុចមួយដែលត្រូវការឲ្យយើងព្យាយាមម្តងទៀតហើយមិនបោះបង់ប៉ុណ្ណោះ។
លោក Nick បានលើកឡើងថា “បើខ្ញុំបរាជ័យ ខ្ញុំព្យាយាមម្តងទៀតហើយម្តងទៀត និងម្តងទៀត” ។ មុនពេលមានឱកាសអាចនិយាយ និងជំរុញទឹកចិត្តមនុស្សជាច្រើនលាននាក់លើពិភពលោក Nick ធ្លាប់បានគេបដិសេធជាង ៥០ ដង ប៉ុន្តែតែលោកនៅតែជម្នះបាន ។
៦. ពួកយើងល្អគ្រប់គ្រាន់
ភាគច្រើន យើងអនុញ្ញាតឱ្យកាលៈទេសៈជុំវិញខ្លួនមកកំណត់ជីវិតខ្លួន ។ នៅពេលដែលយើងដាក់គោលដៅថាទៅសម្រេចអ្វីមួយ គឺតែងមានសម្លេងខ្លះមកថា “អ្នកនៅមិនទាន់ល្អគ្រប់គ្រាន់ទេ” ឬ “អ្នកក្មេងពេក ចាស់ពេក” ។ ប៉ុន្តែងាកមកមើល Nick លោកបានជម្នះឧបសគ្គជាច្រើន យើងអាចឃើញថា លោកមិនអាចឲ្យពិការភាពមកជម្នះលើគាត់បាននោះទេ ។
“ឧបសគ្គក្នុងជីវិតរបស់យើង គឺដើម្បីពង្រឹងជំនឿជឿជាក់លើខ្លួនឯងនិងពុំមែនដើម្បីឲ្យយើងចុះចាញ់នោះទេ…វាជាការកុហកដែលគិតថាអ្នកមិនល្អគ្រប់គ្រាន់ ហើយវាជាការកុហកដែលគិតថាអ្នកមិនមានតម្លៃអ្វីនោះ” Nick បានលើកឡើង ។
៧.ហ៊ានទទួលបរាជ័យ
ដើម្បីទទួលជោគជ័យក្នុងជីវិត យើងត្រូវតែទទួលយកហានិភ័យខ្លះព្យាយាមបន្ថែម និងទទួលស្គាល់ថាបរាជ័យគឺជាផ្នែកមួយនៃភាពជោគជ័យ។ ប្រសិនបើ យើងជួបឧបសគ្គ ឬដំណើរថយក្រោយនៃជីវិត អ្នកអាចប្រើប្រាស់នូវចំណុចទាំងនោះ ដើម្បីរកមើលថាអ្វីជាកំហុស ហើយអ្នកអាចព្យាយាមកែប្រែវាជាថ្មីនៅលើកក្រោយ ៕
ដោយ៖ មាន រតនា
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច