KPT+
គោលការណ៍ “៥/២៥” របស់មហាសេដ្ឋី Warren Buffett គួរពិចារណាសម្រាប់គោលដៅជីវិត
លោក Warren Edward Buffett ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់លោក និងខ្លះមិនទាន់ស្គាល់ ។ លោកជាមហាសេដ្ឋីអាមេរិក ដែលមានជំនួញក្នុងដៃជាច្រើន ពិសេសលោកជាប្រធានសាជីវកម្ម Berkshire Hathaway ដែលក្តោបក្តាប់ភាគហ៊ុនក្នុងក្រុមហ៊ុនស្ទើរតែគ្រប់វិស័យនៅអាមេរិក។ ដោយឡែកក៏មានមេរៀនជាចំណុចមួយចំនួនដែលលោកបានចែករំលែកសម្រាប់ជាបទពិសោធឆ្ពោះទៅភាពជោគជ័យផងដែរ ។

គោលការណ៍របស់លោក Warren Buffett ដែលគេស្គាល់ថា “៥/២៥” ជាវិធីជំហានដើម្បីសម្គាល់មើលនិងផ្តោតលើគោលដៅជាអាទិភាពក្នុងជីវិត។ ដោយសារអ្នកនឹងទទួលបាននូវអ្វីដែលអ្នកយកចិត្តទុកដាក់ ប្រឹងប្រែងធ្វើ ដូចនេះគោលការណ៍ ៥/២៥ ដែលមហាសេដ្ឋី Buffett ពន្យល់ទៅពីឡុតរបស់គាត់គឺលោក Mike Flint ទទួលបានភាពល្បីល្បាញជាខ្លាំង។
លោកក៏ធ្លាប់លើកឡើងដែរថាគោលដៅច្រើនពេកនឹងនាំទៅបរាជ័យទៅវិញ ព្រោះថា អ្នកមិនច្បាស់គោលដៅសំខាន់របស់អ្នក និងពុំអាចគ្រប់គ្រងពេលវេលាបានល្អនោះឡើយ ។ ជំនួសឲ្យការមានគោលដៅច្រើនពុំច្បាស់លាស់ គោលការណ៍របស់មហាសេដ្ឋីរូបនេះក៏អាចជាការពិចារណារបស់ប្រិយមិត្តអ្នកអានបានផងដែរ៖
១. សរសេរចេញគោលដៅ ២៥ ដែលអ្នកប៉ងធ្វើ
សួរខ្លួនអ្នកអំពីអ្វីដែលចង់សម្រេចបាននៅថ្ងៃអនាគត។ ២៥ ចំណុចគឺមិនច្រើនពេក និងមិនតិចពេក ហើយក៏ពុំបាច់គ្រប់២៥ ចំណុចក៏បាន ។ សរសេរចេញនូវគោលបំណងទាំងនោះលើក្រដាសជាគោលដៅជីវិត ជាកិច្ចការងារ និងជាក្តីស្រមៃផ្ទាល់ដែលអ្នកចង់ធ្វើដូចជា៖ បន្តអនុបណ្ឌិត ក្លាយជាថៅកែអាជីវកម្ម ចេះកីឡាច្រើន មានជំនាញ ២ ច្បាស់លាស់ លេងឧបករណ៍តន្ត្រី ចេះភាសា មានគ្រួសារដ៏មានសុភមង្គល ជូនអ្នកមានគុណទៅដំណើរកម្សាន្តក្រៅប្រទេស មានចំការផ្ទាល់ខ្លួនជាដើម ។

២. រើសអាទិភាពគោលដៅ ៥ ដែលអ្នកគិតថាសំខាន់ជាងគេបំផុត
គោលដៅវែង ដែលបានសរសេរចេញ ប្រាកដជាមានរឿងសំខាន់បំផុតក្នុងជីវិតដែលអ្នកចង់ធ្វើ ហោចណាស់ក៏មាន ៥ ដែលអ្នកគិតថាសំខាន់ណាស់ក្នុងមួយជីវិតនេះឲ្យបានចេញជារូបរាង ឯផ្សេងៗទៀតជារឿងបន្ទាប់បន្សំ ។ គូសរង្វង់លើ ៥គោលដៅសំខាន់នោះ ដែលជាអាទិភាពសំខាន់បំផុត ។
៣. ក្រៅរឿង ៥ សំខាន់នោះចំណុចផ្សេងគូសចោលកុំស្តាយ
ដំណាក់កាលនេះជាពេលបំភ្លេចរាល់គោលដៅបន្ទាប់បន្សំដែលអ្នកគូសចេញ។ អ្វីដែលសំខាន់នោះគឺ៥ចំណុច ដែលអ្នកគួរធ្វើឲ្យបាន គួរផ្តោត អាចសម្រេចបាន។ ដូច្នេះ ៥ ចំណុច អ្នកនឹងមិនមានពេលគិតខ្វល់លើគោលដៅផ្សេងច្រើនពេក ហើយវាក៏ជាផលរំខានដល់អ្នកទៅវិញទេ ។ ខ្លួនអ្នកផ្ទាល់អាចសម្គាល់ថា ធ្វើរឿងច្រើនក្នុងពេលតែមួយ ពុំសូវគុណភាពល្អទេ ហើយក៏មិនអាចសម្រេចគោលដៅច្រើនបានទាំងស្រុងដែរ។ ផ្ទុយមកវិញ មានផ្តោតលើរឿងសំខាន់ៗ យកចិត្តទុកដាក់កាន់តែល្អនោះគោលដៅអ្នកលេចរូបរាងបានយ៉ាងប្រាកដ ដូចដែលលោក Warren Buffett លើកឡើង គ្មានការផ្តោតលើគោលដៅជាក់លាក់ ក៏គ្មានការជោគជ័យដែរ៕

ដោយ៖ មាន រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល