Connect with us

KPT+

សិក្ខាកាមក្រីក្រខេត្តស្ទឹងត្រែង ពេញចិត្តរៀនជំនាញ ខណៈមានសម្ភារអនុវត្តសម្បូរបែប

បានផុស

នៅ

យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ខេត្តស្ទឹងត្រែង ពេញចិត្ត និងរីករាយក្នុងការសិក្សា ខណៈការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល មានឧបរកណ៍ សម្ភារសម្រាប់អនុវត្តផ្ទាល់ និងវិធីសាស្រ្តក្នុងការបង្រៀនដ៏សម្បូរបែបនៅក្នុងសាលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ព្រាង ផល្លី រស់នៅខេត្តស្ទឹងត្រែង ជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកសិក្សា ជំនាញការដំឡើងប្រព័ន្ធបណ្តាញអគ្គិសនី ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានលើកឡើងថា រៀនរយៈពេលជិត ១ខែមកនេះ ខ្លួនបានអនុវត្តផ្ទាល់ទៅលើការចូលរោងជាង ជាជាពិសេសបានចូលអនុវត្តផ្នែកតបណ្តាញអគ្គិសនីផងដែរ ដោយមានគ្រូបង្រៀនតាមចង្អុលបង្ហាញត្រឹមត្រូវ និងយកចិត្តទុកដាក់ បូករួមទាំងការបង្ហាត់បង្ហាញផ្នែកផ្សេងៗទៀត។ 

កញ្ញា ព្រាង ផល្លី បន្ថែមថា៖ “ខ្ញុំពេញចិត្តការសិក្សាជំនាញវិជ្ជាជីវៈនេះណាស់ ពីព្រោះសាលាមានការអនុវត្តផ្ទាល់ ដែលខ្ញុំអាចដំឡើងអំពូលផ្ទាល់ ហើយការអនុវត្តផ្ទាល់ទៅលើសម្ភារអគ្គិសនីផ្សេងៗទៀតជាច្រើន ជាពិសេសនៅសាលាមានសម្ភារៈអគ្គិសនីសម្បូរបែបជាច្រើន”។

ចំណែក យុវជន យុន វាសនា សិក្ខាកាមសិក្សាផ្នែកដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីក្នុងអាគារ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានលើកឡើងថា រៀនចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ៤ខែ ខ្លួនសង្ឃឹមយ៉ាងមុតមាំថា នឹងអាចមានជំនាញមួយច្បាស់លាស់ មានការងារធ្វើមួយល្អ មានប្រាក់ចំណូលសមរម្យ អាចស្រោចស្រង់ជីវភាពគ្រួសារបានប្រសើជាពេលបច្ចុប្បន្ន។

យុវជន យុន វាសនា លើកឡើងថា៖ “ខ្ញុំពេញចិត្តណាស់ក្នុងការរៀនជំនាញពីព្រោះខ្ញុំរៀនជំនាញអគ្គិសនីចឹង នៅក្នុងថ្នាក់មានបន្ទប់អនុវត្តពិតៗ បង្ហាញកម្មវិធីរបស់វាបានជាក់ស្តែងតែម្តង ដែលកត្តាទាំងនេះហើយដែលអាចទាក់ទាញចំណាប់អារម្មណ៍ខ្ញុំឱ្យចឹងសិក្សាដូច្នេះដែរ។ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញសម្រាប់យុវជនដោយឥតគិតថ្លៃ ហើយមានប្រាក់ឧបត្ថម្ភសម្រាប់យុជនមកពីគ្រួសារក្រីក្រទៀត”។

សិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ខេត្តស្ទឹងត្រែង បានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់របស់រាជរដ្ឋាភិបាល ដើម្បីធានាថា ខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម