KPT+
ត្រួសពី កាតា ប្រទេសអ្នកមានរៀបព្រឹត្តិការបាល់ទាត់ពិភពលោក និងទើបលើកពាន Asian Cup
ប្រិយមិត្តភាគច្រើននឹងអាចឮ ឬស្គាល់ឈ្មោះ កាតា ជាប្រទេសល្បីមួយពីប្រភពសារព័ត៌មានជាច្រើន។ ដោយហេតុថាប្រទេសនេះបានទទួលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០២២ កន្លងទៅ កាតារអាចត្រូវគេហៅបានថា ជាប្រទេសអ្នកមាននៅតំបន់ប្រទសមជ្ឈិមបូព៌ាដែលជាតំបន់ប្រទេសសំបូរធនធានប្រេង និងទើបឈ្នះជើកឯកពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup 2023 (លើកមកឆ្នាំ ២០២៤) ថ្មីៗនេះ ។

ត្បិតតែទីតាំងភូមិសាស្រ្តនៅតំបន់វាលខ្សាច់ និងនៅព័ទ្ធជុំវិញដោយសមុទ្រពែក កាតាជាប្រទេសមានធនធានធម្មជាតិសំខាន់គឺប្រេង ដែលជាកត្តាអំណោយផលទៅដល់សេដ្ឋកិច្ចប្រទេសក្នុងការអភិវឌ្ឍខ្លួន ពីវាលខ្សាច់ប្រែមុខមាត់ជាទីក្រុងទំនើបស៊ីវិល័យ ដែលមានចម្រុះវប្បធម៌ និងសាសនា។ ជាកំណត់សម្គាល់នៃការរីកចម្រើន ក៏ដូចជាប្រជាប្រិយភាពនៃប្រទេសនេះ អត្ថបទនេះនឹងលើកពីព័ត៌មានត្រួសៗមួយចំនួនរបស់ប្រទេសប្រេងកាតានេះដូចខាងក្រោម៖
១- កាតាចាត់ទុកជា ប្រទេសអ្នកមានជាងគេមួយនៅកម្រិតពិភពលោក
ដោយយោងតាមស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រទេសកាតារមានអត្រាកម្រិតផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងគេលើពិភពលោក ។ ដោយចំណុចកំពូល គេអាចឃើញទៅតាមរយៈការវិនិយោគក្នុងប្រទេស ហេដ្ឋារចនាសម្ព័ន្ធ ពិសេសរដ្ឋធានីសេដ្ឋកិច្ច Doha ដែលពោរពេញដោយសំណង់អគារទំនើប ទាន់សម័យ និងការរីកលូតលាស់សំណង់ស្ថាបត្យកម្មជាច្រើនទៀត។

២– ប្រទេសប្រេងតំបន់ដីខ្សាច់ ប៉ុន្តែភ្ជាប់នឹងទេសភាពមកជាមួយ
ដោយហេតុថា កាតាជាប្រទេសទីតាំងនៅតំបន់វាលខ្សាច់ តែអមព័ទ្ធជុំវិញដោយសមុទ្រពែក។ ជាកត្តាធ្វើឲ្យទីតាំងភូមិសាស្រ្តផ្សារភ្ជាប់ខ្សាច់ និងធនធានសមុទ្របូកបញ្ចូលគ្នា ជាទស្សនីយភាពទេសភាពជាច្រើនតំបន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាច្រើនក្រាស់ក្រែលផងដែរ ។
៣– ឈ្មោះ Qatar
ឈ្មោះប្រទេសកាតា (Qatar) មកពីពាក្យ Qatara ដែលអ្នកស្រុកប្រទេសនោះសម្តៅទៅលើទីក្រុងបុរាណ Zubarah ជាអតីតទីតាំងកំពង់ផែជំនួញដ៏សំខាន់ក្នុងតំបន់ និងជាទីតាំងដែលគេស្គាល់ថាពោរពេញដោយប្រេងគ្រប់ទីកន្លែង។

៤- កាតាមានប្រវត្តិសាស្រ្តដ៏ចំណាស់ផងដែរ
កាតាមានប្រវត្តិចាប់ផ្តើមតាំងពី ៥ ម៉ឺនឆ្នាំមុន ដែលមានមនុស្សមកតាំងរស់នៅ ហើយក្រោយមកស្ថិតក្រោមការគ្រប់គ្រងពីក្រុមជាច្រើន ក្នុងនោះមានប្រទេសព័រទុយហ្គាល់ផងដែរ ។ នៅឆ្នាំ ១៩១៥ ដោយមានការបែងចែកចក្រភពអូម៉ង់ ក្រោយសង្គ្រាមលោកទី១ កាតាក៏ធ្លាប់ស្ថិតនៅក្រោមអណានិគមអង់គ្លេស ក្រោមការដឹកនាំគ្រប់គ្រងដោយខ្សែគ្រួសារអ្នកដឹកនាំ AL Thani ហើយនៅឆ្នាំ១៩៧១ កាតាបានទទួលឯករាជ្យពីអង់គ្លេស។
៥– ច្រើនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋកាតារ មានដើមកំណើតពីប្រទេសផ្សេងៗ
ប្រជាពលរដ្ឋនៅកាតា គឺបូកបញ្ចូលគ្នារវាងអ្នកស្រុកជនជាតិដើម ឬម្ចាស់ស្រុក ជាមួយនឹងលំហូរជនបរទេសដែលមានដើមកំណើតផ្សេងៗ។ សរុបប្រជាពលរដ្ឋកាតាភាគច្រើនគឺ ជនជាតិអារ៉ាប់ ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន។

៦- ឥស្លាមជាសាសនាសំខាន់នៅប្រទេសកាតា
ប្រទេសដែលមានព្រំដែនគោកជាប់នឹងអារ៉ាប៊ីសាអូឌីតនេះ មានសាសនាផ្លូវការ គឺសាសនាឥស្លាម ដែលមានប្រជាពលរដ្ឋប្រកាន់យកសាសនានេះ ៧០%។ យ៉ាងណាដោយសារប្រទេសនេះ នៅចម្រុះជាតិសាសន៍ច្រើន ក៏មានសាសនា ហិណ្ឌូ គ្រឹស្តសាសនា និងព្រះពុទ្ធសាសនាផងដែរ ។

៧- ភាសាផ្លូវការរបស់កាតា គឺភាសាអារ៉ាប់
សរសេរពីស្តាំទៅឆ្វេង ភាសាអារ៉ាប់គឺជាភាសាផ្លូវការក្នុងប្រទេសនេះ ហើយភាសាអង់គ្លេសក៏គេប្រើប្រាស់ច្រើន នៅក្នុងប្រទេសអ្នកមានមួយនេះផងដែរ៕

ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?