Connect with us

KPT+

ផ្កា២០ប្រភេទ បង្កប់អត្ថន័យជាភាសាស្នេហា ក្នុងថ្ងៃនៃក្ដីស្រលាញ់

បានផុស

នៅ

ផ្កាជារុក្ខជាតិបន្ថែមពីលើភាពស្រស់ស្រាយ និងពន្លឺដល់ពិភពលោកទាំងមូល ខណៈដែលការផ្តល់ផ្កាដល់គ្នាទៅវិញទៅមកក៏មានអត្ថន័យលាក់កំបាំងនៅក្នុងប្រភេទនីមួយៗផងដែរ។ សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ ​(Valentine) ជាការពិតណាស់គ្រប់គ្នាសុទ្ធតែអាចជូនដល់ផ្កាដល់មនុស្សជាទីស្រលាញ់ គ្រួសារនិងមិត្តភក្តិ។ ប៉ុន្តែផ្កានៅក្នុងអត្ថបទនេះចង់សម្ដៅដល់មនុស្សដែឡអ្នកចូលចិត្តឬលួចចាប់ចិត្តលើរូបគេតែពុំទាន់ហ៊ានសារភាព តែហ៊ានជូនផ្កាបង្ហាញពីអារម្មណ៍ដែលមានចំពោះគេវិញ។

ការបកស្រាយផ្កា ឬភាសានៃផ្កា វាបានកើតឡើងជាលើកដំបូងនៅក្នុងទីក្រុង Constantinople ទីក្រុងរ៉ូម ប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៦០០ ហើយបន្ទាប់មកបានរីករាលដាលទៅប្រទេសអង់គ្លេសនៅឆ្នាំ ១៧១៦ ដោយ Lady Mary Wortley Montagu ក្រោយមកបានរីករាលដាលទៅប្រទេសបារាំង។ នៅក្នុងសៀវភៅមួយក្បាលដែលមានឈ្មោះថា Le Langage des Fleurs ដែលពិពណ៌នាអំពីអត្ថន័យនៃផ្កាជាង ៨,០០០ ប្រភេទ វាត្រូវបានបកប្រែជាភាសាអង់គ្លេសក្នុងរជ្ជកាលព្រះមហាក្សត្រិយានី Victoria ដោយអត្ថន័យនៃផ្កាដែលបង្ហាញពីសេចក្តីស្រឡាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាកុលាបពណ៌សមានន័យថា​ អ្នកមានតម្លៃសម្រាប់ខ្ញុំណាស់។

ផ្កាកុលាបពណ៌ក្រហមភ្លឺមានន័យថា សម្រាប់អ្នកស្អាតបំផុតរបស់ខ្ញុំ ។

ផ្កាកុលាបគ្មានបន្លាមានន័យថា ស្នេហាដំបូងរបស់ខ្ញុំគឺជាអ្នកហ្នឹងហើយ!

ផ្កា​កុលាប​ពណ៌​សនិង​ក្រហម​រួម​គ្នា​មាន​ន័យ​ថា ​យើង​មក​ជា​មួយ​គ្នា។

ផ្កា carnations ពណ៌ផ្កាឈូកមានន័យថា ស្នេហារបស់ស្ត្រីគឺជាថាមពលដ៏វិជ្ជមាន។

ផ្កា carnations ពណ៌លឿងមានន័យថា អ្នកគឺបរិសុទ្ធនិងគួរឲ្យស្រឡាញ់។

ផ្កា​ Tulips មានន័យថា ខ្ញុំអាចលះបង់អ្វីគ្រប់យ៉ាងសម្រាប់អ្នក។

ផ្កា tulips ក្រហមមានន័យថា ខ្ញុំស្រឡាញ់អ្នកជាខ្លាំង។

ផ្កាម្លិះមានន័យថា អ្នកសំខាន់សម្រាប់ខ្ញុំបំផុត។

១០ ផ្កា Holly មានន័យថា ខ្ញុំនឹងមិនភ្លេចអ្នកទេ។

១១ ផ្កា អ័រគីដេមានន័យថា ស្នេហាមានស្ថេរភាពនិងឆើតឆាយ។

១២ ផ្កាឡាវេនឌឺមានន័យថា ការចងចាំដ៏ផ្អែមល្ហែម និងការចង់បានជាគូគាប់។

១៣ ផ្កាឈូករ័ត្ន មានន័យថា ស្នេហាដែលមានស្ថេរភាព និងស្មោះត្រង់ ហើយពេលវេលាមិនអាចធ្វើអ្វីបានចំពោះស្នេហាអ្នកនិងខ្ញុំឡើយ។

១៤ ផ្កា gerbera ពណ៌ក្រហមមានន័យថា ថាមពលដ៏លើសលប់នៃសេចក្តីស្រឡាញ់។

១៥ ផ្កាអាយរីសមានន័យថា បង្ហាញការគោរព និងការកោតសរសើរ។

១៦ ផ្កា Chrysanthemum មានន័យថា ផ្តល់ថាមពលវិជ្ជមានដល់គ្នាទៅវិញទៅមក។

១៧ ផ្កា gerbera មានន័យថាបេះដូងរឹងមាំនិងមានស្ថេរភាពជានិរន្តរ៍។

១៨ ផ្កា Hydrangea មានន័យថា បង្ហាញពីការដឹងគុណដល់ភាគីម្ខាងទៀត ដែលតែងតែទទួលយក និងយល់គ្រប់យ៉ាងពីគ្នា។

១៩​ ផ្កាលីលីពណ៌សមានន័យថា ទន់ភ្លន់និងផ្អែម (អាច​ប្រើ​ជា​មធ្យោបាយ​នៃ​ការ​ដឹង​គុណ​ផង​ដែរ)។

២០ ផ្កា Daisies មានន័យថាក្តីសង្ឃឹម និងការចាប់ផ្តើមថ្មី។

យ៉ាងណាមិញ ទោះបីជាផ្កាខ្លះនៅក្នុងអត្ថបទមានអត្ថន័យខុសគ្នាបន្តិចក៏ដោយ ប៉ុន្តែប្រសិនបើអ្នកផ្តល់ឲ្យដោយចិត្តបរិសុទ្ធ ការបកស្រាយដ៏ល្អនៃផ្កាក៏បន្ថែមភាពស្រស់ស្រាយ និងនិរន្តរ៍ភាពក្នុងការបង្ហាញពីក្តីស្រលាញ់របស់អ្នកនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ចំពោះដៃគូផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិទិវានៃក្ដីស្រឡាញ់ Valentine’s Day (kampucheathmey.com)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម