Connect with us

KPT+

រឿងអប់រំ “កុំមើលងាយនរណាម្នាក់” បង្កប់អត្ថន័យចាក់ដោត

បានផុស

នៅ

បុរស​ក្រី​ក្រ​ម្នាក់​បាន​ស្រលាញ់​នារី​ដែល​ជា​កូន​អ្នក​មាន​ស្តុក​ស្តម្ភ​ម្នាក់ ​ហើយ​គាត់​ក៏​បាន​សម្រេច​ចិត្ត​សារ​ភាព​ទៅ​កាន់​នារី​ម្នាក់​នោះ​ ។ បន្ទាប់​មកនារី​ដែល​ជា​កូន​អ្នក​មាន​និយាយ​ថា “សូម​ស្តាប់​ណា ប្រាក់​ខែ​របស់​លោក​មួយ​ខែ​ៗ​មិន​ស្មើ​នឹង​ការ​ចំណាយ​រាល់​ថ្ងៃ​របស់​ខ្ញុំ​មួយ​ថ្ងៃ​ផង​តើ​ឲ្យខ្ញុំ​ទៅ​ស្រលាញ់​លោក​ម៉េច​នឹង​កើត​ទៅ​?​” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​នោះ​បន្ត​ថា ខ្ញុំ​មិន​ដែល​ស្មាន​សោះ ​អ្នក​នាង​គិត​បែប​នេះ​ទេ អ៊ីចឹង​សូម​ចាត់​ទុក​ថា ខ្ញុំ​មិន​បាន​និយាយ​អ្វី​ទៅ​ចុះ ហើយ​ជូន​ពរ​អ្នក​នាង​រៀបការ​ជា​មួយ​នរណា​ម្នាក់​ដែល​ស័ក្តិ​សម​នឹង​អ្នក​នាង ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​បុរស​ម្នាក់​នោះ​មិន​អាច​បំភ្លេច​នាង​ដោយ​ងាយ​ៗ​បាន​ដែរ​ ។

១០ ​ឆ្នាំ​ក្រោយ​មក ពួក​គេ​ទាំង ​២ ​ក៏​បាន​ជួប​គ្នា​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង ​។ នារី​កូន​អ្នក​មាន​ក៏​និយាយ​ម្តង​ទៀត​ថា “យ៉ាង​ម៉េច​ហើយ តើ​លោក​សុខ​សប្បាយ​ទេ​? ឥលូវ​នេះ​ខ្ញុំ​បាន​រៀបការ​រួច​ហើយ ហើយ​ថា លោក​ដឹង​ទេ​ប្តី​របស់​ខ្ញុំ​រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយ​ខែ​? គឺ​គាត់​រក​បាន​ដល់​ទៅ​ ១៥,៧០០ ​ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​ខែ​ ។ តើ​លោក​ជឿ​ទេ ហើយ​គាត់​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​ឆ្លាត​ណាស់​”​ ។

ភ្នែក​របស់​បុរស​ក្រី​ក្រ​ដក់​ទៅ​ដោយ​ទឹក​ភ្នែក​ បន្ទាប់​ពី​បាន​ឮ​សំដី​របស់​នារី​ម្នាក់​នោះ​។ ប៉ុន្មាន​នាទី​ក្រោយ​មក ប្តី​របស់​នាង​ក៏​បាន​មក​ដល់​ហើយ​មុន​ពេល​ដែល​នាង​បម្រុង​នឹង​ណែ​នាំ​ប្តី​របស់​នាង​ទៅ​បុរស​ក្រី​ក្រ​នោះ ​ប្តី​របស់​នាង​ក៏​បាន​ឃើញ​បុរស​នោះ​មុន ហើយ​ក៏​និយាយ​ទី​កាន់​គាត់​ថា​៖ “អូ លោក​មក​ទី​នេះ​ដែរ​ឬ​” ​។

បន្ទាប់​មក គាត់​ក៏​បាន​និយាយ​ទៅ​កាន់​ប្រពន្ធ​គាត់​ថា​៖ “នេះ​ជា​ចៅ​ហ្វាយ​របស់​បង ហើយ​បង​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ឲ្យគាត់​ទៅ​លើ​គម្រោង​ ១០០ ​លាន​របស់​គាត់​។ ហើយ​អូន​ដឹង​ទេ គាត់​នៅ​លីវ​នៅ​ឡើយ​ទេ ព្រោះ​នៅ​ចាំ​នារី​ដែល​គាត់​ស្រលាញ់ មិន​ដឹង​ថា​នារី​ដែល​បាន​គាត់​ជា​ស្វាមី​មាន​សំណាង​ប៉ុណ្ណា​ទេ​!​” ។ នារី​ម្នាក់​នោះ​ហាក់​ដូច​ជា​រន្ធត់​ខ្លាំង ​ហើយ​មិន​អាច​និយាយ​អ្វី​បាន​ទាំង​អស់​។

គំនិត​អប់​រំ​ក្នុង​រឿង៖ ជីវិត​ខ្លី​ណាស់​ហើយ​វា​ប្រៀប​បាន​ដូច​ជា​កញ្ចក់​មួយ។ អ្នក​អាច​មើល​ឃើញ​តែ​អ្វី​ដែល​វា​បង្ហាញ​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​សូម​កុំ​ឆាប់​មាន​អំណួត​លើ​ខ្លួន​ឯង ​ហើយ​មើល​ងាយ​លើ​នរណា​ម្នាក់ ដោយ​គ្រាន់​តែ​ឃើញ​ស្ថានភាព​បច្ចុប្បន្ន​របស់​គេ ។ ​អ្វីៗ​គ្រប់​យ៉ាង​អាច​ផ្លាស់​ប្តូរ​ដូច​ជា អាកាស​ធាតុ​ដូច្នោះ​ដែរ​ ។ សូម​កុំ​ប្រមាថ​មើល​ងាយ​នរណា​ម្នាក់ ព្រោះ​ថា​គេ​មាន​រឿង​រ៉ាវ​ក្នុង​ជីវិត​ខុស​ៗ​គ្នា​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម