KPT+
រឿងគួរឱ្យចាប់អារម្មណ៍ពីជីវិតដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា មុនឡើងកាន់តំណែង
នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី (Narendra Modi) ត្រូវបានគេចាត់ទុកជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំមានឥទ្ធិពលនិងគួរគោរពបំផុត មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសូម្បីក្នុងពិភពលោកក៏ទទួលស្គាល់ខ្ទរខ្ទារដែរ។

លោកជាកំពូលមេដឹកនាំម្នាក់ដែលជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ២០១៤ របស់ទស្សនាវដ្តី Forbes ហើយក្នុងឆ្នាំដដែលនោះ ទស្សនាវដ្តី Time ចាត់ចំណាត់ថ្នាក់ ម៉ូឌី ជាបុគ្គលឆ្នើមប្រចាំឆ្នាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតទាំង ១០០ នាក់នៅលើពិភពលោក កាលពីឆ្នាំ ២០១៤, ២០១៥ និង ២០១៧ ។
ណារិនដ្រា ម៉ូឌី ក្នុងវ័យ ៧១ ឆ្នាំ ក៏ជាបុគ្គលមានប្រជាប្រិយលំដាប់ទី ២ នៅលើបណ្តាញសង្គម Twitter ដែលមានអ្នកគាំទ្រជាង ៥០ លាននាក់ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ។

តើអ្វីជាចំណុចជាគួរចាប់អារម្មណ៍ផ្សេងទៀតនៃនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ឥណ្ឌារូបនេះ?
១. ណារិនដ្រា ម៉ូឌី កើតក្នុងគ្រួសារវណ្ណៈកណ្ដាលថ្នាក់ទាប(វណ្ណៈលើទាបបំផុតក្នុងសង្គមឥណ្ឌា)។ លោកប្រសូត្រថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ១៩៥០ នៅទីក្រុង Vadnagar រដ្ឋ Gujarat ។ កាលពីក្មេងលោកជួយឪពុកលក់តែដើម្បីផ្គត់ផ្គង់គ្រួសារ ហើយក្រោយមកគ្រួសារនេះក៏បើកតូបលក់តែដោយខ្លួនឯង។ ត្រឹមអាយុ ៨ ឆ្នាំ ម៉ូឌី ចូលរួមជាមួយអង្គការស្ដាំនិយមឥណ្ឌាដែលហៅកាត់ថា RSS ដែលជាស្ថាប័នមេនៃគណបក្សជាតិនិយម BJP ។

២. នាយករដ្ឋមន្ត្រី ម៉ូឌី ជាមនុស្សម្នាក់ដែលត្រូវបានមហាជនឥណ្ឌាស្គាល់មកជាយូរថាជាបុគ្គលអ្នកស្នេហាជាតិជាទីបំផុត។ ក្នុងវ័យកុមារភាពនៅឡើយ លោកមិនត្រឹមតែជួយរកស៊ីផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបានជួយគាំទ្រដល់ទាហានឥណ្ឌាទៀតផង។ ក្នុងអំឡុងពេលសង្គ្រាមឥណ្ឌូ-ប៉ាគីស្ថាន ឆ្នាំ ១៩៦៥ ក្មេងជំទង់រូបនេះតែងយកតែក្ដៅទៅជូនកងទ័ពដែលមកដល់ស្ថានីយ៍រថភ្លើងក្នុងស្រុករបស់លោក។

៣. ក្នុងកំឡុងពេលនៅសិក្សា មេដឹកនាំឥណ្ឌារូបនេះក៏ធ្លាប់សម្ដែងល្ខោនមួយចំនួនដែរ។ កាលណោះ ម៉ូឌី មានអាយុទើបតែ ១៣ ឬ ១៤ ឆ្នាំទេ ប៉ុន្តែលោកមានចិត្តស្ទុះស្ទារបង្កើតការសម្ដែងសប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់ជួសជុលជញ្ជាំងសាលាបាក់បែកនៅឯស្រុកកំណើត។

៤. អំឡុងវ័យជំទង់ លោកចំណាយពេលប្រហែល ២ ឆ្នាំធ្វើដំណើរជុំវិញប្រទេសឥណ្ឌាហើយវិលត្រឡប់ទៅរដ្ឋ Gujarat វិញ បន្ទាប់ពីបានទៅដល់មជ្ឈមណ្ឌលសាសនាផ្សេងៗជាច្រើននៅទូទាំងប្រទេស។
៥. លោកបញ្ចប់ការសិក្សានៅវិទ្យាល័យនាឆ្នាំ ១៩៦៧ និងបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ក្នុងឆ្នាំ ១៩៧៨ ហើយបានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសកលវិទ្យាល័យ Gujarat ឆ្នាំ ១៩៨២ ។

៦. លោកក្លាយជាបុគ្គលិកអង្គការ RSS ពេញសិទ្ធិក្រោយប្រទេសបញ្ចប់សង្គ្រាមក្នុងឆ្នាំ ១៩៧១ ។ តាំងពីនោះមក លោកចូលប្រឡូកក្នុងឆាកនយោបាយសកម្មឡើងៗ និងវិវត្តខ្លួនជាហូរហែ។ លុះមកដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៤ ណារិនដ្រា ម៉ូឌី បានចូល កាន់តំណែងជានាយករដ្ឋមន្រ្តីទី ១៧ នៃប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?
ចុចអាន៖ តើមេដឹកនាំពិភពលោករូបណាដែលមានអ្នកតាមដានច្រើនជាងគេលើបណ្ដាញសង្គម?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ