KPT+
៥ វិធីជំរុញទឹកចិត្តខ្លួនឯង កុំរង់ចាំដល់អ្នកដទៃមកជួយគាំទ្រ
មនុស្សដំបូងដែលនៅក្បែរនិងអាចជួយយើងបាននៅគ្រប់កាលៈទេសៈ គឺខ្លួនឯង។ សូម្បីតែមិត្ដភក្ដិជិតស្និទ្ធ ឬក្រុមគ្រួសារក៏គ្មានអំណាចដឹងនូវអ្វីដែលយើងកំពុងគិតឬមានអារម្មណ៍ដែរ។ យើងជាមនុស្សតែម្នាក់ដែលស្គាល់ខ្លួនឯងច្បាស់ និងអាចលើកទឹកចិត្តខ្លួនគ្រប់ពេលបរាជ័យនិងជោគជ័យ។
ខាងក្រោមនេះជាវិធី ៥ យ៉ាងដែលមានឥទ្ធិពលបំផុសទឹកចិត្តយើង ទោះបីយើងគ្មានអ្នកណានៅចាំជួយគាំទ្រ៖
១. សរសេរផែនការ

ដើម្បីជំរុញខ្លួនឯងឲ្យទៅមុខជានិច្ច យើងត្រូវចាប់ផ្តើមសរសេរគោលដៅទាំងអស់របស់យើង។ មិនថាគោលដៅទាំងនោះមានភាពលំបាកខ្លាំងក្នុងការសម្រេចប៉ុនណា ឬវាតូចតាចងាយនឹងសម្រចបានក៏ដោយ យើងចាំបាច់ត្រូវសរសេរវាចុះដើម្បីអនុវត្តគោលដៅមួយជំហានម្ដងៗ។ បើវាជាគោលដៅដ៏ធំត្រូវបានបំបែកទៅជាគោលដៅតូចជាងមុន ហើយប្រមូលរឿងតូចៗទាំងនោះឲ្យទៅជាធំ។ វិធីនេះនឹងជួយតម្រង់គំនិតរបស់យើងដោយធ្វើឱ្យយើងចង់បន្តគោលបំណងមិនព្រមឈប់។
២. បណ្ដុះភាពវិជ្ជមាន

យើងអាចដកយកភាពអវិជ្ជមានចេញពីជីវិតបាន។ ការខកចិត្ត និងភាពឈឺចាប់ពិតជាចៀសមិនផុតទេនៅក្នុងជីវិតមនុស្សម្នាក់ៗ ប៉ុន្តែយើងមិនត្រូវផ្ដេកផ្ដួលលើបញ្ហាឡើយ។ បញ្ឈប់ការគិតដែលនាំឲ្យយើងស្មុគស្មាញហួសប្រមាណពីពេលនេះទៅ ហើយប្ដូរការគិតទិសឆ្ពោះទៅរកត្រឹមត្រូវ និងអ្វីដែលល្អៗ។ តាមច្បាប់ស្រូបទាញនិយាយថា បើយើងគិតរបស់អ្វី យើងនឹងទាញបានរបស់នោះ។ ដូច្នេះត្រូវរៀនបើកចិត្តទូលាយ និងគិតអ្វីដែលអាចទៅរួចជានិច្ច។
៣. ចេះអត់ធ្មត់

មនុស្សយើងនិយមធ្វើអ្វីលឿនៗ ប៉ុន្តែរំពឹងលទ្ធផលយូរអង្វែង វាពិតជាមិនអាចទៅរួចឡើយ។ លើលោកនេះគ្មាននរណាជោគជ័យដោយមិនធ្លាប់ជួបបរាជ័យនោះទេ។ មេរៀនពីបុគ្គលទាំងនោះ ជាកម្លាំងជំរុញយើងឲ្យចេះអត់ធ្មត់សង្កត់ចិត្ត ព្យាយាមម្ដងហើយម្ដងទៀត នៅពេលដែលយើងមិនទាន់សមបំណង។ គិតថា មនុស្សជោគជ័យទាំងឡាយត្រូវប្តេជ្ញាចិត្តខ្លាំងបំផុតទម្រាំសម្រេចកិច្ចការមួយៗ រីឯយើងក៏ដូចគ្នាដែរ ត្រូវអត់ធ្មត់ខ្លាំងបំផុត។
៤. រៀនបន្ទាបខ្លួន

បើយើងអាចធ្វើបាននូវវិធីទាំងប៉ុន្មានខាងលើ ក៏មិនទាន់អាចចាត់ទុកថា អាចគ្រប់គ្រងខ្លួនឯងនៅឡើយទេ យើងត្រូវអនុវត្តវិធីទី ៤ នេះឲ្យបានផងដែរ។ ការបន្ទាបខ្លួនមិនមែនជាវិធីធ្វើឱ្យយើងទទួលជោគជ័យឡើយ ប៉ុន្តែវានឹងជួយយើងឲ្យលះបង់ភាពលោភលន់ និងភាពអាត្មានិយម ដែលជាចំណែកមួយក្នុងការនាំយើងឆ្ពោះទៅរកផ្លូវខុស។ ចងចាំជានិច្ចថា ការបន្ទាបខ្លួនមិនមែនជា រឿងថោកទាប តែជារឿងធ្វើឲ្យយើងកាន់តែថ្លៃថ្នូរ។
៥. យើងអាចគ្រប់គ្រងខ្លួនឯងបាន

ពេលខ្លះយើងបាត់បង់ការងារ ជម្លោះគ្រួសារ លទ្ធផលការសិក្សាមិនបានល្អ និងបញ្ហាផ្សេងទៀតដែលយើងហាក់ពិបាកទទួលយក ហើយយល់ថាខ្លួនឯងមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងនៅក្នុងជីវិតបានសោះ។ កុំតឹងតែងពេកអី នរណាក៏ចៀសបញ្ហាមិនរួចដែរ។ គិតបែបនេះវិញល្អទេ? ប្រៀបជីវិតរបស់យើងដូចទៅនឹងសៀវភៅមួយក្បាលអ៊ីចឹង អ្វីដែលមាននៅជំពូកបន្ទាប់ គឺអាស្រ័យលើយើងទាំងស្រុងជាអ្នកសរសេរវា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Dumb Little Man
ចុចអាន៖ ឧបសគ្គ ៥ យ៉ាងក្នុងជីវិត ត្រូវតែជម្នះដើម្បីក្លាយជាមនុស្សប្រសើរជាងមុន
ចុចអាន៖ ជួបរឿងទុក្ខព្រួយ? មកអានឃ្លាប្រយោគដែលផ្ដល់ថាមពលវិជ្ជមានដល់ជីវិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា