Connect with us

KPT+

មនុស្ស​ស្រី​៥ប្រភេទ​ដែល​ប្រុសៗឮហើយ​ខ្លាចរអាក្នុងការ​រួមជីវិត​ជាមួយ​

បានផុស

នៅ

មនុស្ស​ប្រុសម្នាក់ៗធម្មជាតិចារមក ឱ្យសង្វាតរឿងស្នេហាជាងមនុស្ស​ស្រីក៏ពិតមែន​​ ប៉ុន្តែ​ចូលដល់រឿងគូជីវិត​ គេបែរជាប្រុងប្រយ័ត្នខ្ពស់ជាងភាគីនារី។

ប្រុងប្រយ័ត្នណាស់ ហើយគិតណាស់មុនពេល​សម្រេចចិត្ត​រកម្តាយឱ្យកូនៗខ្លួន។ មនុស្ស​ស្រី៥ប្រភេទនេះ គេតែងតែព្យាយាមជៀសវាងជានិច្ច​ មិនថាកាលៈទេសៈណាក្តី៖

១ មានលុយកាក់ច្រើន តែមិនគោរពគូជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សស្រីកូនអ្នកមាន មិនប្រាកដថា​នាំមកនូវសុភមង្គលឡើយ។​ បុរសជាច្រើន​ដឹងរឿងនេះ។ ​ប្រសិន​នាងមាន​កិរិយាល្អ​ ចេះគោរពគ្នា​មានទៅអី​ តែប្រសិននាង​ទំនើង​ ហើយ​ម៉ែឪកាន់ជើងទៀត ​រៀបការនៅមិនចុះសម្រុង​គ្នា លែងវិញក៏​មិនបានខ្លាចខូចមុខ​ ត្រូវបង្ខំឱ្យ​ទ្រាំ​រស់ក្នុងកម្មលោកិយ៍ ជារឿង​ដែលប្រុសៗឮហើយកាលណា ព្រឺសម្បុរខ្លាចស្មាលា ខំ​​ប្រវាសជៀសឱ្យបាន។ មានតែប្រភេទបុរសបញ្ញើក្អែកដែល​​មិនមានជំនឿលើខ្លួនឯងថា មាន​​សមត្ថភាព​អាច​រកបាយហូបទាល់តែសោះ ទើបអាចទ្រាំនឹង​ភរិយា​កូនអ្នកមាន​ដែលមិនគោរពប្តី​ មិនឱ្យតម្លៃញាតិប្តី មើលងាយប្រទេចផ្តាសាព្រឹកល្ងាច ព្រោះរស់ដោយសារលុយ​ប្រពន្ធឬគ្រួសារខាងប្រពន្ធ។​

២ មនុស្ស​ស្រីស្រវឹង និងដើរហើរដាច់យប់

គ្មានការរើសអើងរឿងដើរហើរទេ​ រវាងភេទទំាង២ក្នុងសម័យកាលនេះ​ តែនិយាយពី​ភរិយា​និង​ម្តាយ​ដែលដើរចោលប្តីសី ឬនាំតែប្តីដើរ​លេងដូចយុវវ័យ ​ឬនាំគ្នាផ្តុំផឹកស៊ី ស្រវឹង​ដេកដួលរបូតសារ៉ុង ស្អុយខ្លួន​តតាត់មិនស្គាល់ថ្ងៃណា​ជាថ្ងៃណី មិនចេះ​ធ្វើការងារ​ មិនមាន​វិន័យ ​មិនគោរពខ្លួនឯង ជានរក៩ជាន់ដែលមនុស្ស​ប្រុសគ្រប់គ្នា​មហាខ្លាច​ និង​ប៉ងជៀសឱ្យខាងតែបាន មិនថានាងនោះស្អាតកម្រិតណា និងមាន​យ៉ាងណាក្តី។

៣ មនុសុ្ស​ស្រីលេងល្បែង

ស្រីស្អាត​ជាស្តេចល្បែងជាច្រើនមកហើយ ​ដែលប្រុសៗគ្រវីក្បាលក្នុងការកែលម្អនាង។ ចុងក្រោយ​រស់នៅជាមួយនារីងប់ល្បែង ​ប្តីម្នាក់ៗបានត្រឹមអាប់យស​ឈ្លោះញាតិ ខូច​អាជីព​ ព្រោះបំណុលដែលនាង​សាង​ និង​ចរិតនាង​ដែល​ប៉ះពាល់ខ្លាំង​លែងមាន​គេណាចង់រាប់អាន​។

៤ មនុស្សស្រី​ពុតត្បុត

មនុស្សស្រី​ដែលស្គាល់តែញាតិខាងខ្លួន កំណាញ់ខាងប្តី នាំមកជារឿយៗនូវទំនាស់​ក្នុងគ្រួសារ​ រហូត​ដល់ប្តីត្រូវ​វឹកវរ​ និង​រស់មិនសុខព្រោះម្ខាងជាញាតិម្ខាងជា​ប្រពន្ធ។ ស្ត្រីដែលអាណិតស្រលាញ់ប្តីមិនដែលផ្ទុកអម្រែកនេះលើស្មា​គេម្នាក់ឯងទេ នាង​តែងតែជួយរែកពុន​ធ្ងន់ស្មាសងខាង​នេះ ទើបជាមនុស្ស​ស្រីដែលបុរសទំាងឡាយ​ស្រវាចាប់យក។

៥ មនុស្ស​ស្រីពូកែឈ្លោះ

មនុស្ស​ខ្លះ​មានកំណើតពូកែ​ជេរ ​និងរករឿង​ឈ្លោះ​ផ្អើលភូមិនមិនដែលញញើតអ្នកណា​ឡើយ។ ​ហើយបើបានជាមាន​​ប្តី​មាន​យសសក្តិទៀត​កាន់តែឡើងចាងឈ្លោះ​កាងពេញវាល។ ប្រសិន​បើមិនជឿពាក្យចាស់ថា​ ស្រលាញ់ប្រពន្ធឱ្យមើលម្តាយ ហើយ​ទទួលយកស្រីស្អាតឡាំំយ៉ងមក​ក្បែរជីវិត មនុស្ស​ប្រុសនោះ ​រួមទំាងកូនៗ​ផងនឹង​ត្រូវ​រងកម្មលោកិយ៍គ្មាន​ថ្ងៃភ្លឺស្វាងនឹង​គេជាដរាប។

អញ្ចឹងមែនអត់ប្រុសៗ?

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល

ចុចអាន៖ បុរសៗ​ឆ្លាតវៃ​ពេក ​អាច​បង្កើត​កំហុស​ជាមួយ​ស្ត្រី​ដោយ​មិន​ដឹង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម