KPT+
មេ Amazon បង្ហើប ៧ ចំណុចពីសហគ្រិនភាព ផ្សារភ្ជាប់គោលដៅជីវិត
Jeff Bezos សហគ្រិនអាមេរិកដែលប្រិយមិត្តស្គាល់ហើយថា ជាស្ថាបនិក និងជា CEO នៃសាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិក Amazon ដែលមានលក់បណ្តាររបស់របរជាច្រើន ។ មានមេរៀនជាច្រើនដែលអ្នកអាចស្វែងយល់ និងរៀនសូត្រខ្លះពីសហគ្រិនជោគជ័យមួយនេះ ហើយនេះគឺជាចំណុចចំនួន ៧ ដែលអ្នកអាចរៀនសូត្របទពិសោធពីសហគ្រិនក៏ដូចជាវិនិយោគិនវៃឆ្លាតរូបនេះ៖

១. សម្រេចចិត្តក្នុងជីវិតកុំឲ្យមានពាក្យស្តាយក្រោយ
ជាឧទាហរណ៍មួយក្នុងជីវិតការងារលោក Bezos មុនពេលមាន Amazon មកទល់សព្វថ្ងៃគឺលោកធ្លាប់ធ្វើការផ្នែកហិរញ្ញវត្ថុ ដែលមានប្រាក់ខែមិនតិចឡើយ បើបូកជាមួយប្រាក់បន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនទៀត ។ ប៉ុន្តែចុងក្រោយលោកបានឈប់ពីការងារ ហើយចាប់ផ្តើមរកស៊ីបើកក្រុមហ៊ុនអ៊ីនធឺណិតមួយ រហូតបានជោគជ័យនៅពេលនេះ ។ លោកបានសួរខ្លួនឯងថា “ប្រសិនបើខ្ញុំដល់អាយុ ៨០ ឆ្នាំ ហើយខ្ញុំស្តាយក្រោយមិនបានផ្តើមអ្វីសោះពីអ៊ីនធឺណិត” ដូចនេះលោកបានសម្រេចចិត្ត “ត្រូវ” ។ លោកបានឈប់ពីការងារដែលមានប្រាក់ខែច្រើន ហើយមកផ្តើម Amazon ដែលសព្វថ្ងៃគេហៅថា លោកមហាសេដ្ឋី ។
២. ចៀសវាងផ្តេកផ្តួលលើជោគជ័យរបស់អ្នកផ្សេង
មែនហើយ ចំណុចនេះ Bezos លោកចង់ផ្តោតទៅលើ រូបមន្តជោគជ័យរបស់មនុស្សម្នាក់ៗពុំអាចអនុវត្តទៅលើស្ថានភាព បរិបទមនុស្សគ្រប់គ្នានោះទេ ប៉ុន្តែអ្នកនៅតែអាចរៀនសូត្រ សម្របទៅនឹងស្ថានភាពជាក់ស្តែងរបស់អ្នក។ ពិសេសទៀតសហគ្រិន ដែលមានដើមកំណើតនៅរដ្ឋ New Mexico រូបនេះចង់ឲ្យមនុស្សគ្រប់គ្នាផ្តោតលើភាពខ្លាំងរបស់ខ្លួនបង្កើតអ្វីដែលល្អបំផុតពីខ្លួនអ្នកដែលអ្នកមាន ហើយរៀនប្រឈមនឹងហានិភ័យខ្លះក្នុងការប្រលូកកិច្ចការរកស៊ីណាមួយ ។
៣. ចូរបង្កើតអនាគតអ្នកពុំចាំបាច់ទស្សន៍ទាយវាទេ
ពិតមែន គំនិតនេះគឺមាននៅលើAmazon របស់លោក Bezos។ គាត់ចាប់ផ្តើម Amazon ដោយពេលនោះពុំមាននរណាដាក់លក់សៀវភៅលើអនឡាញឡើយ ប៉ុន្តែគាត់បង្កើតវា ។ ក្រោយមក គាត់មានលក់អ្វីគ្រប់យ៉ាងនៅលើ Amazon ដែលអាចកុម្ម៉ង់ត្រឹមរយៈពេល ២ ថ្ងៃ ឬលើសនេះតិចតួច ហើយជាបន្តបន្ទាប់ក៏មានការបង្កើតនូវ Kindle e-reader សម្រាប់ជាវអាន ក៏ដូចជាបង្កើត Platform សម្រាប់អ្នកអាន ហើយក៏អាចបោះផ្សាយអត្ថបទខ្លួនឯង ជាពិសេសគឺការចូលរួមបង្កើតជាមួយ ក្រុមផ្តើមរកស៊ី Ventures ផ្សេងៗ បង្កើតជា Smartphones Tablets គ្រឿងឧបករណ៍អេឡិចត្រូនិចសម្រួលការងារផ្សេងៗ ។ ហើយនេះ គឺជាការបង្កើតចេញជារូបរាងឡើង ដោយពុំទស្សន៍ទាយ ។

៤. របៀបដែល Amazon បង្កើតលុយ
គ្រប់គ្នាភាគច្រើនអាចច្រឡំថា Amazon កើនតម្លៃរបស់ខ្លួនដោយសារការលក់របស់របរ។ ប៉ុន្តែ ការពិតគឺ Amazon ជាម៉ាស៊ីនជួយដល់ការសម្រេចចិត្តរបស់អ្នកទិញភាគច្រើនក៏ត្រូវបានចាត់ទុកដូចជាប្រព័ន្ធបរិយាយរៀបរាប់ពីផលិតផលនានា ។ លោក Bezos បានលើកឡើងថា “ពួកយើងមិនបានលុយពីរបស់ដែលយើងលក់ទេ ប៉ុន្តែពួកយើងបានលុយគឺនៅពេលដែលជួយអតិថិជនសម្រេចចិត្តក្នុងការជាវផលិតផលណាមួយដែលដាក់លក់” ។ ជាមេរៀនគឺការបង្កើតអាចមិនត្រឹមតែការលក់ផលិតផល ឬសេវាកម្មនោះទេ ប៉ុន្តែគឺសម្តៅទៅលើ របៀបផ្សេងៗដែលជួយឲ្យជីវិតរស់នៅមានភាពងាយស្រួល ពិសេសការសម្រេចចិត្តនោះ។
៥. អនាគតវែងឆ្ងាយជាមួយអតិថិជន
ប្រាកដណាស់គ្រប់ក្រុមហ៊ុនលក់ផ្សេងៗ អាចត្រឹមតែការលក់ហើយក៏បញ្ចប់ទៅវិញ ប៉ុន្តែសម្រាប់លោក Bezos លោកប្រើរយៈពេលវែងជាមួយអតិថិជន ពោលគឺលោកដឹងថាអតិថិជនពិតជាចង់បានតម្លៃថោក និងសេវារហ័ស ទន្ទឹមនឹងនោះសេវាកម្មក៏បានផ្តល់ឲ្យអតិថិជនបានល្អ ប្រៀបអតិថិជនដូចជាស្តេច ដែលជាចុងក្រោយអតិថិជនច្រើនប្រើសេវា Amazon ក្នុងរយៈពេលវែងឆ្ងាយដែលជាហេតុឲ្យ Platform ពាណិជ្ជកម្មអេឡិចត្រូនិចនេះជោគជ័យ ។
៦. បំផ្លាញខ្លួនឯងដោយខ្លួនឯងប្រសើរជាងឲ្យអ្នកផ្សេងបំផ្លាញ
លោក Bezos បានធ្វើ Workshops ជាច្រើនក្នុងនោះលោកធ្វើបទបង្ហាញចែករំលែកព័ត៌មានផ្សេងៗ ការរកស៊ី និងការច្នៃប្រឌិត ប៉ុន្តែបទបង្ហាញក៏មានដែរនៅក្នុងវីដេអូ Youtube ។ ដូចនេះមនុស្សជាច្រើនប្រាប់លោកថា ធ្វើបែបនេះដូចជាការសម្លាប់ខ្លួនឯង ប៉ុន្តែជាចុងក្រោយនៅតែមានសិស្សចូលក្នុងសិក្ខាសាលា Workshops ផ្សេងៗរបស់ Bezos ។ លោកក៏បានបន្ថែមថាពិតមែនកូនសិស្សអាចមើលនៅក្នុងវីដេអូ ប៉ុន្តែក៏នៅតែមានវត្តមានពួកគាត់មកចូលរួមផ្ទាល់ពិសេសពេលជួបគ្នា ពួកយើងអាចអនុវត្ត និងពិភាក្សាចេញគំនិតច្នៃប្រឌិតដែលចេញជាសមិទ្ធិផលជាច្រើន ហើយនោះពួកយើងបានជោគជ័យទាំងអស់គ្នា ។
៧. មានគោលដៅធំ ហើយក៏ចេះបត់បែន
ចំណុចនេះ មហាសេដ្ឋី Bezos ចង់សម្តៅទៅលើ ការបង្កើតគោលដៅក្នុងជីវិតផ្ទាល់ខ្លួន។ គោលដៅធំ និងទស្សនៈវិស័យវែងឆ្ងាយ ក៏ជារឿងសំខាន់មួយព្រោះថា វាជារឿងល្អបើអ្នកមានគោលដៅធំហើយប្រឹងធ្វើវា ប្រសើរជាងមានគោលដៅតូចៗ ។ លោកថា គោលដៅធំ គឺធ្វើឲ្យប្រឹងប្រែងដែលហោចណាស់ គឺសម្រេចបានសមិទ្ធិផលច្រើនទៅតាមនោះផងដែរ។ ចំណុចនេះលោកបន្ថែមថា ពិតណាស់ក្នុងជីវិតគឺនឹងត្រូវជួបបរាជ័យខ្លះ ហើយទោះបីជាបរាជ័យ ប៉ុន្តែអ្នកនៅតែអាចបត់បែនហើយនៅតែកៀកខិតនឹងសមិទ្ធិផលជាច្រើន បើប្រៀបនឹងការដៅគោលដៅតូចៗក្នុងជីវិត ៕

ដោយ៖ មាន រតនា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា