Connect with us

KPT+

ទោះមិនទាន់មានគូ តែយើងអាច​នៅ «លីវ» យ៉ាងរីករាយ​តាម​របៀបទាំងនេះ

បានផុស

នៅ

នរណាថា អ្នក Single ​គឺឯកោ? នរណាថា ការនៅ Single យូរ ជារឿងមិនល្អ? តាមពិត អ្នក Single គឺមាន​ពេល​​វេលាច្រើន​សម្រាប់​ខ្លួន​ឯង និង​ថែម​ទាំង​អាច​ធ្វើ​អ្វី​ក៏​បាន​ ដោយមិន​ចាំ​បាច់​តាមយកចិត្តយកថ្លើមនរណា​ទៀត។

​ទោះ​បីពេល​នេះយើងមិន​ទាន់​រក​ឃើញ​អ្នកយល់ចិត្តធ្វើជាដៃគូជីវិត​ក៏​ដោយ ​តែ​យើង​ក៏​អាច​រស់​នៅ​តាម​របៀប​ខ្លួន​ឯងបានយ៉ាងមានក្ដីសុខដែរ។

១. ​​ថែ​ទាំ​ខ្លួន​ និង​ធ្វើរឿង​​ល្អ​៖ ទោះ​មិនមានអ្នក​ណា​ស្រឡាញ់ក៏ដោយ ​ ​​យើង​មិន​ត្រូវភ្លេច​​ ​ស្រឡាញ់​ខ្លួន​ឯងទេ ​ហើយ​ត្រូវ​បន្ត​ធ្វើ​រឿង​ល្អ​ៗ​​ជានិច្ច។ ញ៉ាំ​អាហារ​សុខភាព​ ​ធ្វើ​លំហាត់​ប្រាណ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ សុទ្ធ​តែជា​រឿង​ធ្វើ​ឲ្យ​ខ្លួន​​ឯង​មានសុខភាពល្អហើយសប្បាយ​រីករាយ។ ធ្វើ​​ខ្លួន​ឲ្យ​ល្អ​​គ្រប់​ពេល ដោយមិន​ឈឺ​ក្បាល​នឹង​រឿង​អ្នក​ដទៃ មិន​យក​រឿង​​អំពល់​ចិត្ត​មក​រំ​ខាន​ជីវិត ​សុទ្ធ​តែ​ជា​ទង្វើ​ដែល​អ្នកដទៃឃើញហើយក៏ប្រាថ្នាចង់បានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ​ធ្វើ​អ្វី​​តែ​ម្នាក់​ឯងក៏បាន៖ ​ ​មានបុរស​នារី​ Single ​មួយចំនួន​មិនសូវ​ហ៊ាន​ធ្វើអ្វី ​ឬទៅណាមកណា​តែម្នាក់​ឯងណាស់ ព្រោះ​ខ្លាច​កាន់​តែ​ឯកា​លើស​ដើម។ ​ប៉ុន្តែ​យើងអាច​ធ្វើទាំងនេះ​រឿងបាន ​​ ព្រោះយើងកំពុងបញ្ជាក់ថា ខ្លួនឯងក្លាហាន​ជាង​មុន រឹង​មាំជាងមុន​ និង​គិត​គូ​បាន​ល្អជាងមុន។ ​មនុស្ស​គ្រប់​គ្នា​នឹង​មើល​មក​យើងជា​មនុស្ស​ពូ​កែ មិន​រញ៉េរញ៉ៃ​ច្រើនដោយសារយើងអាច​ធ្វើ​រឿង​ជា​ច្រើន​ម្នាក់​ឯង ដោយ​មិន​​បាច់​រង់​ចាំ​ទាល់​តែ​មាន​គ្នា​ ​ ទើប​ធ្វើ​វាបាន​នោះឡើយ។

៣. យកបេះដូងទៅធ្វើការ៖ ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​លើ​ការ​​ងារ ហើយ​បំពេញ​ឲ្យបាន​ម៉ត់​ចត់​ និងមានទំនួល​ខុស​ត្រូវខ្ពស់។ ​នៅ​ពេល​យើង​ធ្វើ​ការ​អ្វី​មួយ​សម្រេច​​​ព្រម​ទាំង​មាន​លទ្ធ​ផល​ល្អ វាជា​រឿង​មួយ​ជោគ​ជ័យ​បំផុត ហើយវាក៏​ជា​ថាម​ពល​ផ្លូវ​ចិត្ត​មួយ ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​តម្លៃ​ក្នុង​ក្រសែ​ភ្នែក​មិត្ត​រួម​ការងារ ​ព្រម​ទាំង​ចៅ​ហ្វាយនាយ​​ផង​ដែរ។

​​​​​​​​​

​​៤. ដើរលេង​ជាមួយ​មិត្តភក្ដិ​៖ អត់​សង្សារ​អត់មាន​បញ្ហា​នោះ​ទេ តែ​បើ​គ្មាន​មិត្តភក្ដិ​​ទើប​ជា​បញ្ហា។ ​ហេតុនេះក្រៅ​ពី​ឲ្យ​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ និង​គ្រួសារ​ហើយ ​យើង​​ក៏​គួរ​ឆ្លៀតពេល​ដើរ​លេងលំហែរជាមួយ​មិត្ត​ភក្តិខ្លះៗដែរ។ បបួល​មិត្តភក្កិ​ដែល Single ​ដូច​គ្នា ហើយ​ស្លៀក​ពាក់​ឈុត​​ដូច​គ្នា ​ទៅ​​កន្លែង​ណា​ដែល​ចង់​ទៅ​បំ​ផុត ថតរូបស្អាតៗ ​វានឹងធ្វើឲ្យយើងកាន់​តែ​សប្បាយរីករាយ។

 ​៥. កុំរស់ត្រាប់តាមអ្នកដទៃ​ ៖ រស់នៅជាខ្លួនឯង កុំ​លាក់​ចរិត​ ហើយខំត្រាប់តាមអ្នកដទៃទាំងមានសម្ពាធផ្លូវចិត្តឲ្យសោះ។ បើ​យើង​គិត​ថា​ធ្វើអ្វីល្អ មិនបង្ករបញ្ហាដល់មនុស្សជុំវិញខ្លួន ​ធ្វើ​រឿង​នោះ​ទៅ ​កុំ​ខ្លាច​គេ​ថាបែបនេះបែបនោះ ​រហូត​លែង​ជា​ខ្លួន​ឯងទៀត​។ ​នៅពេលយើងរស់នៅជាខ្លួនយើង យើងធ្វើអ្វីក៏នឹង​មិន​ឆ្គង មិនបាច់ខំប្រឹងសម្ដែង ព្រោះបានធ្វើអ្វីដែលជាចរិតពិត និងធ្វើតាមអ្វីដែលយើងស្រឡាញ់។ មនុស្ស​ជុំ​វិញ​នឹង​ងាយ​ស្រួល​សម្រប​ខ្លួន​ជាមួយ​យើង ព្រោះ​យើង​មិន Fake ​ឲ្យ​តែ​ល្អ​មើល​ចំពោះ​មុខ​គេ​នោះ​ទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveaboutdotcom​​​​​

ចុចអាន៖ សំណួរពេញនិយម! ហេតុអ្វីបានជាអ្នកនៅលីវ?

ចុចអាន៖ មនុស្ស​ស្រី​៥ប្រភេទ​ដែលស​ប្រុសៗឮហើយ​ខ្លាចរអាក្នុងការ​រួមជីវិត​ជាមួយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម