KPT+
ទម្លាប់ប្រចាំថ្ងៃតូចៗបង្កើតជីវិតជោគជ័យមួយដោយមិនដឹងខ្លួន
ជារឿយៗគ្នាយើងតែងសន្មតថា ដើម្បីទទួលបានជោគជ័យត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងទៅនឹងអ្វីមួយ។ ប៉ុន្តែមិនទាំងអស់នោះទេ ទោះបីការផ្លាស់ប្ដូរទាំងអស់នាំមកនូវសុភមង្គលនិងភាពជោគជ័យ នោះមិនមែនមានន័យថា យើងគួរតែមើលរំលងរឿងតូចតាចនោះទេ។
ការពិត ការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃតូចៗទៅវិញទេ ដែលជាឥទ្ធិពលជាងអ្វីទាំងអស់៖
១. មានទម្លាប់ពេលព្រឹក

ពេលព្រឹករបស់យើងអាចកំណត់អារម្មណ៍ពេញមួយថ្ងៃបាន។ រឿងដំបូងគួរធ្វើគឺត្រូវមានទម្លាប់ភ្ញាក់ពីព្រឹក ហាត់ប្រាណថែសុខភាព ទទួលទានអាហារមានជីវជាតិ ផឹកកាហ្វេអានសៀវភៅ ហើយសម្លឹងមើលព្រះអាទិត្យរះចូលមកក្នុងផ្ទះ។
២. រៀនពីរបៀបសុំជំនួយ
យើងទាំងអស់គ្នាជឿជាក់ថា យើងមិនមែនជាមនុស្សពូកែ ហើយអាចធ្វើអ្វីគ្រប់យ៉ាងបានទេ។ ដូច្នេះចែករំលែកបន្ទុក និងសុំជំនួយ មានន័យថា យើងងាយទទួលជោគជ័យដូចគ្នា។
៣. ដឹងគុណ

ជោគជ័យមិនមែនជាអ្វីដែលកើតឡើងដោយគ្មានជំនួយទេ ដូច្នេះត្រូវចេះអរគុណដល់អ្នករាល់គ្នានិងអ្វីៗទាំងអស់ដែលធ្វើឱ្យយើងជោគជ័យ និងមានថ្ងៃនេះមកបាន។
៤. ជៀសវាងការរំខាន
ផ្លូវទៅកាន់ភាពជោគជ័យត្រូវតែច្បាស់លាស់ ដើម្បីបានទៅដល់ទីនោះ។ កុំឲ្យអ្វីមួយចូលផ្លូវរបស់យើងឲ្យសោះ។ នោះមានន័យថា ចៀសវាងការរំខាន ភាពរញ៉េរញ៉ៃរាំងដំណើររបស់យើង។ បើអាចគួរតែចាកចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលយើងមានរឿងអស្ចារ្យដែលត្រូវធ្វើ។
៥. ស្វែងរកចំណេះដឹងថ្មីៗជានិច្ច

កុំចាត់ទុកខ្លួនឯងជាអ្នកជំនាញ ត្រូវចេះស្វែងរកចំណេះដឹងថ្មីៗជានិច្ច ហើយទទួលយកថានឹងមានអ្វីត្រូវរៀនជានិច្ច។ រៀនច្រើនឆ្ងល់ច្រើន នោះឱកាសជោគជ័យអាចឈានមករកយើងបាន។
៦. តាមដានបញ្ជីការងារត្រូវធ្វើ
តាមដាននូវបញ្ជីការងារ ហើយដាក់កាលវិភាគធ្វើវាដោយលំអិត នោះទើបចេញលទ្ធផលសមតាមចិត្ត។ ការជ្រើសរើសអ្វីដែលយើងបានធ្វើ និងការដឹងពីអ្វីដែលត្រូវធ្វើ គឺវិធីចុងក្រោយដើម្បីលុបបំបាត់រាល់ឧបសគ្គទាំងអស់ នៅក្នុងផ្លូវនៃភាពជោគជ័យរបស់យើង។
៧. កុំប្រៀបធៀបខ្លួនឯង
ជារឿយៗគោលដៅផ្ទាល់ខ្លួនរបស់យើង អាចត្រូវបានរំខានដោយសមិទ្ធផលរបស់អ្នកដទៃ។ ឈប់ប្រៀបធៀបខ្លួនឯង ជាមួយគេផ្សេង។ ផ្ដោតលើគោលដៅផ្ទាល់ខ្លួន ដើម្បីឲ្យឱកាសល្អៗមករកយើងនិងឈានដល់គោលដៅទាំងនោះបានឆាប់រហ័ស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ careergirldaily
ចុចអាន៖ ធ្វើ«ប្លក់» គំនិតអាជីវកម្មតាមអ៊ិនធើណែតដែលល្អបំផុតសម្រាប់ឆ្នាំ២០២១
ចុចអាន៖ ជីវិតលឿនណាស់ រស់នៅឲ្យបានពេញលេញទើបមិនសោកស្ដាយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ