KPT+
មេរៀនជម្នះឧបសគ្គគ្រាលំបាកមិនបោះបង់ពីស្ថាបនិកមាន់បំពង KFC មុនជួបជោគជ័យ
ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងខ្លះមកហើយអំពីប្រវត្តិជីវិតរបស់ស្ថាបនិកមាន់បំពង KFC (Kentucky Fried Chicken) គឺលោក Colonel Sanders ។ មុននឹងឈានដល់ជោគជ័យសម្រាប់បណ្តាញភោជនីយដ្ឋានប្រភេទអាហារ FastFood នេះឡើង សហគ្រិនជនជាតិអាមេរិក ដែលជានិមិត្តរូបនៃប្រេន KFC នេះបានឆ្លងកាត់បទពិសោធលំបាកៗជាច្រើន ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/intro-1534106699.jpg)
ការណ៍ទាំងនេះហើយដែលបានផ្តល់ជាមេរៀនគំរូដល់សហគ្រិនជំនាន់ក្រោយៗជាច្រើន ពិសេសការជម្នះនឹងឧបសគ្គមិនរាថយ ទោះបីលោកមានវ័យច្រើន បើធៀបនឹងកម្លាំងសកម្មក្នុងកិច្ចការសហគ្រិននោះក៏ដោយ ហើយនេះជាចំណុច ៤ យ៉ាងដែលយើងអាចយកមករៀនសូត្របាន៖
១. ដួលហើយងើបវិញ
បរាជ័យកើតមានលើមនុស្សគ្រប់គ្នាមិនប្រកាន់មុខឬឋានៈ ដែលអាចចៀសផុតឡើយ។ ប្រសិនបើមិនធ្លាប់ជួបបរាជ័យ មានន័យថាគឺពុំធ្លាប់បានព្យាយាមសាកល្បងអ្វីថ្មីសោះឡើយ។ ត្រឡប់មករឿង លោក Colonel Sanders វិញ គឺលោកធ្លាប់បើកភោជនីយដ្ឋានដ៏ជោគជ័យមួយប៉ុន្តែកាលនោះអ្វីដែលមិនអាចរំពឹងទុកបានកើតឡើង ដោយសារអាជ្ញាធរត្រូវលើកផ្លូវហាយវ៉េដែលនៅទល់មុខភោជនីយដ្ឋានរបស់គាត់ទៅដាក់ទីតាំងថ្មី ដែលធ្វើឲ្យភ្ញៀវរបស់គាត់ខើចទៅៗរហូតដល់ពេលមួយដែលគាត់ត្រូវដាច់ចិត្តលក់ភោជនីយដ្ឋាន ហើយនៅពេលនោះគឺលោកមានអាយុ ៦៦ ឆ្នាំទៅហើយ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/the-amazing-life-of-colonel-harland-david-sanders-founder-of-kentucky-fried-chicken.jpg)
គ្រប់គ្នាអាចគិតថាអស់សង្ឃឹមនឹងស្ថានភាពមួយនោះ ប៉ុន្តែលោក Sanders បែរជាមិនរអ៊ូរបន្ទោសសំណាងអាក្រក់ ឬនរណាមួយនោះទេ ជំនួសវិញលោកបែរជាផ្តោតលើវិធីអ្វីដែលលោកអាចជម្នះ និងស្តារស្ថានភាពនោះឡើងវិញ។ ហេតុនេះបានជាគេច្រើនហៅលោកថា មនុស្សដួលហើយ ក្រោកឡើងវិញ។
២. ធ្វើអ្វីឲ្យសម្រេចបានជាសមិទ្ធិផលពីអ្វីដែលអ្នកមាន
ភាគច្រើនពេលជួបស្ថានភាពមិនល្អមនុស្សជាច្រើនអាចបន្ទោស ហើយផ្តោតលើអ្វីដែលពួកគេគ្មាន។ ប៉ុន្តែជាការពិតពួកគេមើលរំលងលើអ្វីដែលគេកំពុងមានក្នុងដៃ ហើយនេះជាអ្វីដែលលោក Sanders មិនមើលរំលង ។ ក្រោយពេលភោជនីយដ្ឋានលោកជួបបញ្ហា លោកសឹងបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងកិច្ចការរកស៊ី ប៉ុន្តែលោកនៅមានអ្វីមួយ នោះគឺរូបមន្តពិសេសនៃមាន់បំពងរបស់លោក ។ ដូចនេះសហគ្រិនអាមេរិករូបនេះក៏បង្កើតប្រភពចំណូលពីរូបមន្តដែលលោកមាន .លោកក៏បានសម្រេចលក់ផ្គត់ផ្គង់មាន់បំពងទៅដល់ភោជនីយដ្ឋាននានា ហើយចំណុចនេះក៏បង្ហាញជាមេរៀនថាសហគ្រិនចេះបង្កើតឱកាសពីអ្វីដែលពួកគេមាននៅក្នុងដៃជាមូលដ្ឋានដើម្បីផ្លាស់ប្តូរស្ថានភាពដែលជួបបញ្ហា។
៣. គ្មានលេស
គួរសម្គាល់ដែរថាដើម្បីលក់មាន់បំពងរបស់គាត់ សហគ្រិន Sanders ត្រូវចុះដល់កន្លែងភោជនីយដ្ឋាននានាដោយផ្ទាល់ដើម្បីលក់ ។ មានពេលច្រើនដងណាស់ដែលលោកត្រូវសម្រាកនៅក្នុងឡាន ហើយអ្វីដែលគួរស្ញើចសរសើរនោះគឺលោកមានវ័យ ៦៦ ឆ្នាំទៅហើយ ។ ក្នុងស្ថានភាពនេះ លោកអាចមានលេសដូចជា “ខ្ញុំចាស់ពេកហើយសម្រាប់់រឿងនេះ” ឬ “ខ្ញុំមិនអាចហត់ហើយសម្រាកក្នុងឡាននោះទេ” ។ ប៉ុន្តែផ្ទុយមកវិញនេះមិនមែនជាលេសក្នុងកិច្ចការរកស៊ីសម្រាប់សហគ្រិនដែលមានដើមកំណើតនៅរដ្ឋ Indiana សហរដ្ឋអាមេរិករូបនេះនោះឡើយ។ ជាមេរៀនដែលអ្នកគ្រប់គ្នាអាចរៀនសូត្រពីលោក គឺភាពជោគជ័យស្រលាញ់ពេញចិត្តអ្នកដែលព្យាយាមមិនប្រកាន់ខ្លួន ហើយលោក Sanders ជាប្រភេទមនុស្សដែលពុំបង្កើតលេសសម្រាប់ភាពជោគជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/colonel-harland-sanders-gettyimages-72431338.jpg)
៤. មិនបោះបង់ងាយៗដរាបណានៅតែមានឱកាស
វាពុំមែនជារឿងងាយស្រួលពេកទេក្នុងរបៀបដែលអតីតម្ចាស់ហាងអាហារត្រូវចុះលក់ ដូចលោក Sanders ជាឧទាហរណ៍។ ប្រាកដណាស់ លោកក៏ត្រូវជួបនឹងការបដិសេធមិនទិញផងដែរ។ ប៉ុន្តែការណ៍នេះមិនបានបញ្ឈប់លោកពីការលក់នោះទេ ។ លោកនៅតែបន្តចុះលក់ រហូតដល់ពេលដែលគេហៅលោកថាជាមនុស្សមិនចុះចាញ់ងាយៗឡើយ បើលោកនៅតែមានឱកាស ។ ហើយដោយសារតែភាពមិនចុះចាញ់ងាយៗទើបធ្វើឲ្យលោកមានហាងជាច្រើនទទួលទិញ ហើយដោយសារតែភាពព្យាយាមនេះ ទើបធ្វើឲ្យ KFC របស់លោកទទួលភាពជោគជ័យមកទល់ពេលនេះ ។
ទន្ទឹមនោះ មេរៀនពីក្នុងចំណុចទាំងប៉ុន្មាននេះក៏បានបង្រៀនដែរថា ដរាបណានៅតែមានឱកាសសម្រាប់កែខៃស្ថានភាពមិនល្អ គឺអ្នកនៅតែអាចធ្វើបាន បើអ្នកមានឆន្ទៈពិតប្រាកដសម្រាប់ជម្នះរឿងលំបាកៗទាំងនោះ ដើម្បីឈានជើងទៅដល់កន្លែងអ្នកដែលចង់បាន ៕
ដោយ៖ មាន រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត