KPT+
ហេតុអ្វីសង្គមមិនសូវទុកចិត្តលើចំណងគូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?
តើធ្លាប់ត្រូវបានទាក់ទាញដោយ នរណាម្នាក់ដែលចាស់ពេក ឬក្មេងពេក និយាយរួមគឺខុសវ័យ ខុសជំនាន់ទេ?
តើមានអារម្មណ៍ស្ត្រេសម្តេចខ្លះ ចំពោះទំនាក់ទំនងដែលយល់ថាខុសគេនេះ? ច្របូកច្របល់? ព្រោះអ្វី? ព្រោះសង្គមមិនទទួលស្គាល់រឿងបែបនេះ? ព្រោះអ្នកផងនឹងមើលមកយើងក្នុងរូបភាពខុសគេ?
ការលង់ស្នេហ៍ជាមួយមនុស្សដែលមានអាយុប្រហាក់ប្រហែល នៅតែពេលខ្លះ រងការរិះគន់ ចុះទម្រាំលង់ចិត្តលើអ្នកដែលចាស់ជាងពេក ឬក្មេងជាងហួស?
ទោះគ្រប់គ្នាទន្ទេញថា អាយុគ្រាន់តែជាតួលេខ តែគម្លាតអាយុ ដោយបុរសវ័យចំណាស់ជាមួយនារីវ័យក្មេងពេក ឬស្រីចំណាស់ជាមួយប្រុសក្មេង នៅតែជាពាក្យលេបខាយនិន្ទា។
យើងឃើញគំរូគម្លាតអាយុទាំងនេះក្នុងចំណោមទំនាក់ទំនងល្បីល្បាញរបស់អាមេរិកដែលមានបុរសចំណាស់ជាមួយនារីវ័យក្មេង ឧទាហរណ៍ Harrison Ford និង Calista Flockhart, Lenny Kravitz និង Barbara Fialho, Dane Cook និង Kelsi Taylor ហើយពេលខ្លះយុវជនក្មេង ជាមួយស្ត្រីវ័យចំណាស់ ដូចជាខេតប៊េកបេនសាល់ឡេសនិងម៉ាត់រ៉ាហ្វ ឬហ៊ូជេកមែននិងដេម័រ Lee-Furness ។
គូស្វាមីភរិយាដែលមានអាយុខុសគ្នាហួសហេតុ ងាយទទួលបានការចាប់អារម្មណ៍ និងការចង់ដឹង ចង់ឃើញរបស់អ្នកផង ក្លាយជាចំណីសម្រាប់ការនិយាយដើមនិងការសន្ទនាវែកញែក ។
តែហេតុអ្វី?
ហេតុអ្វីបានជាអ្នកដទៃ ក្លាយជាមានពេលវេលាមកសង្កេតការណ៍យកចិត្តទុកដាក់អំពីភាពខុសគ្នានៃអាយុនៅក្នុងទំនាក់ទំនងរវាងគូស្នេហ៍? ហើយសំខាន់ជាងនេះទៅទៀត ហេតុអ្វីបានជាអ្នកខាងក្រៅចំណងស្នេហានេះ ជាអ្នកកំណត់ថា សមឬមិនសម?
តើពួកគេអាចជំទាស់បានទេ?
ការស្រាវជ្រាវថ្មីចេញពីសាកលវិទ្យាល័យ Oakland លើមូលហេតុដែលអ្នកដទៃ ច្រើនតែមានប្រតិកម្មខ្លាំងនិងអវិជ្ជមាន ចំពោះទំនាក់ទំនងគម្លាតអាយុ គឺបណ្តាលមកពីថា អ្នកខាងក្រៅតែងតែគិតថា ទំនាក់ទំនងគម្លាតអាយុរវាងបុរសចាស់និងស្រីក្មេង ភាគច្រើនទាក់ទងនឹងការកេងប្រវញ្ច័ផ្នែកតណ្ហា ចំណែកបុរសក្មេងនិងស្រីចាស់គឺអាចថាជាការកេងប្រវញ្ច័ផ្នែក ទ្រព្យសម្បត្តិ និងកេរ្ត៍ឈ្មោះ។
មនុស្សប្រុសវ័យក្មេងជាច្រើនដែលគេបានសួរ ភាគច្រើនឆ្លើយតាមត្រង់ថា ពួកគេមិនចូលចិត្តភាពមិនពេញវ័យនៃនារីក្មេងៗ ដែលមិនយល់ពីជីវិតគ្រួសារ ហើយងប់ងល់នឹងសម្រស់ព្រមទំាងចាត់ទុកបុរសជាភាគីចាញ់។ ជួនកាលនាងបង្កររឿង និងពិបាកក្នុងការបង្កើតស្ថិរភាពទំនាក់ទំនងដែលគ្មានភាពចាស់ទុំ។ តែបុរសក្មេងខ្លះ ក៏ទទួលស្គាល់ថា ការមានដៃគូដឹងក្តី និងចាស់ទុំ ធ្វើឱ្យសម្រាលបន្ទុករកប្រាក់ ព្រោះនារីក្មេងៗតែងយល់ថាការចំណាយ ជាកាតព្វកិច្ចខាងប្រុស។
ការរកឃើញសំខាន់មួយទៀតនៅ Oakland គឺមនុស្សវ័យក្មេងខ្លួនឯង ដែលជាអ្នករិះគន់ខ្លាំងចំពោះទំនាក់ទំនងគម្លាតអាយុរវាងមនុស្សពីរនាក់។ ចំណែកមនុស្សវ័យកណ្តាលឬវ័យចំណាស់មិនសូវរវល់រឿងនេះប៉ុន្មានឡើយ។ ផ្ទុយពីការរំពឹងទុកអ្នកស្រាវជ្រាវមិនបានសង្កេតឃើញភាពខុសគ្នាខាងយេនឌ័រនៅក្នុងគំនិតអវិជ្ជមានលើគូស្វាមីភរិយាដែលមានអាយុឃ្លាតគ្នាពេកនោះទេ។ នៅ Oakland បុរសនឹងស្ត្រីមានការរិះគន់ស្មើគ្នាអំពីរឿងនេះ ប៉ុន្តែបុរសមិនសូវជជែកវែកញែក។
កាសែត The Sun បានស្រង់សម្តី លោក ប្រធានាធិបតីបារំាង Brigitte Macron ដែលមានភរិយាវ័យ៦៤ ឆ្នាំនៅពេលលោកមានវ័យត្រឹម ៣៩ ឆ្នាំថា ដំបូងលោក Macron ដែលមានវ័យ ១៥ ឆ្នាំ បានជួបគ្រូរបស់គាត់ដែលជាស្ត្រីរៀបការរួចនិងជាម្តាយដែលមានកូនបីនាក់ តែនៅតែមានគំនិតចង់បានគាត់មកជាប្រពន្ធជានិច្ច! ហើយនៅពេលពួកគេរៀបការ Macron និយាយថា អ្នកដែលរិះគន់អំពីទំនាក់ទំនងនេះ មកពីពួកគេផ្តោតសំខាន់លើការរួមភេទ! លោកថា ពួកគេមិនយល់អំពី សេចក្តីគោរពស្រលាញ់ពិតរវាងមនុស្សពីរនាក់ទេ!»
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ស្នេហ៍កម្រិតណាក្តី ក៏រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ