Connect with us

KPT+

មេរៀន ៥ ​ពី​អ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក

បានផុស

នៅ

ស្ត្រី​តែ​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី Time របស់​មហាសេដ្ឋី​អាជីវកម្ម​ក្នុងឆ្នាំ ១៩៩៨ និងជាបុគ្គល​មាន​ឥទ្ធិពល​បំផុត​ទាំង ២០ រូបលើលោកគឺ​អ្នកស្រី Estee Lauder ។ ការ​ខិតខំ​របស់​អ្នកស្រី​បាន​ជួយ​ឱ្យ​នាងក្លាយ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោកនាដើមសត្សវត្តរ៍ ២១។

Estee Lauder ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថែរក្សា​សម្រស់​តាំងពីឆ្នាំ ១៩៤៦ ដែល​បច្ចុប្បន្ន​នេះ ស្ត្រី​សម័យ​ទំនើប​នៅ​តែ​បន្ត​ប្រើប្រាស់​គ្រឿង​សម្អាងរបស់ Estée Lauder ក៏​ដូចជា​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Estée Lauder ម៉ាក MAC និងម៉ាក Clinique បើ​ទោះបី​ជា​អ្នកស្រី​បាន​ទទួល​អនិច្ចកម្ម​ក្ដី ។

Image result for mrs estee lauder
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​មេរៀន​លើកទឹកចិត្ត​មួយ​ចំនួន​ដែលគ្រប់គ្នា​អាច​រៀន និងពិចារណា​ពី Estee Lauder ៖

១. អាយុ​គ្រាន់​តែ​តួ​លេខ

Estee Lauder ត្រឹមជា​ក្មេង​ជំទង់​ម្នាក់ប៉ុណ្ណោះ ​នៅ​ពេល​ខ្លួន​រៀន​ធ្វើ​គ្រីមថែរក្សា​សម្រស់ដំបូងបំផុត រួចក៏លក់​វា​ឱ្យសាឡន​​មួយ​ក្នុង​ស្រុក។  អ្នកស្រីផ្ដើម​លក់ផលិតផលដោយខ្លួនឯង និងផ្ដល់ឱ្យអតិថិជនសាកល្បងដោយឥតគិតថ្លៃដើម្បីទាក់ទាញភ្ញៀវ។

ចំណុច​សំខាន់ត្រង់ណេះ​ មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ទេ ក៏​អាច​មាន​ឱកាស​​ដើម្បី​ក្លាយ​ជា​ស្ត្រី​ជោគជ័យ​បានដែរ ​វាអាស្រ័យលើ​ការ​ខំ​ប្រឹង​ និងជំនឿជាក់​លើ​ខ្លួនឯងជាមុនសិន។

២. ប្រឹងប្រែង​ធ្វើការ​ កុំ​ខ្វល់​ពី​ទីតាំង

Estee Lauder ចាប់ផ្ដើម​អាជីវកម្ម​ទាំងប្រើ Office នៅ​ក្នុង​ផ្ទះបាយ ។ អ្នកស្រីមានប្រសាសន៍ថា យើង​មិន​ចាំ​បាច់​មាន​ឪពុកម្ដាយ​ ឬ​ប្ដី​ប្រពន្ធ​ដ៏​ល្បីល្បាញ​មាន​ប្រាក់​ជា​ច្រើន​លាន និង​សាជីវកម្ម​ធំ​ បន្ទប់ធ្វើការល្អប្រណីតដើម្បី​លូតលាស់​បាននោះ​ទេ។ ទីតាំង​មិន​សំខាន់​ឡើយ ​ការ​ខិតខំ​របស់​យើងទៅវិញទេ ​ដែលមិនអាចខ្វះបាន។

ចូល​សម្លឹងទៅគោលដៅ​ ហើយ​កុំ​ខ្លាច​ក្នុង​ការ​លះបង់។ ការ​ខិតខំ​ប្រឹងប្រែង​ប្រាកដជា​បាន​ផល​ជាក់ជា​មិនខាន។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ជឿ​លើ​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ​ទេ ​អ្នក​នឹង​ត្រូវ​បរាជ័យ។

៣. ជំនឿ​លើ​ខ្លួនឯង

ប្រសិន​បើ​អ្នក​មាន​គោលដៅ​ចង់​ទទួល​បាន​ជោគជ័យ​ ត្រូវ​តែ​ជឿ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ។ ក្នុងជីវិត​យើង តែងតែ​មានលេចឡើង​នូវបុគ្គលណាម្នាក់​ដែល​រមែងបំផ្លាញ​ទឹក​ចិត្ត​ ហើយ​ធ្វើ​ឱ្យ​យើងសង្ស័យ​ពី​ក្ដី​សុបិន​ខ្លួនឯង។ ការ​ស្ដាប់​ពួកគេ ឬបណ្តោយ​ពួកគេ​មកលុកលុយបាន ​មាន​ន័យ​ថា ​យើងកំពុងព្រម​លះបង់​ខ្លួនឯង។  Estee Lauder តែង​ជឿជាក់​​ខ្លួនឯង​ ហើយ​ប្រាកដ​ថា ​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​មាន​នៅ​ថ្ងៃ​ណា​មួយ។

៤. វាងវៃជានិច្ច​នៅចំពោះមុខ​ពេលវេលា​ដែលកំពុងត្រូវគេ​បដិសេធ

នៅ​ពេល Estee Lauder ព្យាយាម​យក​ឈ្នះ​ទីផ្សារ​អឺរ៉ុប​ អ្នកស្រីបាន​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​បដិសេធ​និង​ប្រើ​វា​ជា​ឧបករណ៍​លើក​ទឹក​ចិត្ត​ដ៏​មាន​ឥទ្ធិពល។ ក្នុងកំលុងរៀបចំ​ការ​ប្រជុំ​ជាមួយ​អ្នក​គ្រប់គ្រង​ហាង​លក់​ទំនិញ​ធំ​ជាង​គេ​នៅ​អឺរ៉ុប​ គឺ​វិចិត្រសាល Lafayette ដើម្បី​បង្ហាញ​និង​លក់​ផលិតផល អ្នក​គ្រប់គ្រង​បាន​បដិសេធរាល់ផលិតផល​របស់​អ្នកស្រី។

មិនដឹងថា​ចៃដន្យ​ឬ​ដោយ​ចេតនា​ ​អ្នកស្រីបាន​ធ្វើ​ឲ្យ​ហៀរ​ទឹកអប់​នៅ​លើ​ឥដ្ឋ​ ដើម្បី​ទាក់ទាញ​មនុស្ស​ឲ្យ​ងាកមកចាប់អារម្មណ៍​លើ​ផលិតផលខ្លួន។ ភ្លាមៗនោះអ្នកស្រីស្រាប់តែទទួលបានកិច្ច​សន្យា ​ព្រោះ​អតិថិជន​​សួរ​រក​ទិញ​ក្លិនក្រអូប​ទាំងនោះនៅនឹងកន្លែងកំពប់។

នេះ​គឺ​ជា​មេរៀន​ដ៏​ល្អ​មួយ​ដើម្បី​រៀន​ពី Estee Lauder ។ រក្សា​ជំហរ និង​កុំ​ឲ្យ​​សម្ដី​បដិសេធ​មក​រារាំង​អ្នក​ មិន​ឱ្យ​ឈាន​ដល់​គោលដៅ។

៥. ស្រឡាញ់​នូវ​ផលិតផល​ដែលខ្លួនបង្កើត​មក

Estee Lauder ចូលចិត្ត​ផលិតផល​ថែរក្សា​សម្រស់​របស់​ខ្លួនណាស់។ អ្នកស្រីតែង​ជឿ​ថា មនុស្ស​ម្នាក់​ៗត្រូវ​ស្រឡាញ់​លទ្ធផល​របស់​ខ្លួន​ មុន​នឹង​រំពឹង​ថា​អ្នក​ដទៃ​មក​ស្រឡាញ់​វា ។

ត្រង់ណេះ យើងឃើញថា ហេតុផល​ពិត​ដែល​សហគ្រិន​ជា​ច្រើន​បរាជ័យ គឺ​ពួកគេ​មិន​ខ្វល់​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ តែគោលដៅ​របស់​ពួកគេគឺ​គិតតែពី​លុយ។ លុយ​ពិត​ជា​អស្ចារ្យ​ណាស់ ​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​យក​ក្រដាស​ទាំង​នោះ​ជា​អាទិភាព​ជាង​ គោលដៅ​សំខាន់របស់​អ្នក ​នឹង​បរាជ័យ​លឿន​ជាង​អ្វី​ដែល​អ្នក​គិត​ទៅទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មេរៀន​ជីវិត​ពីស្ថាបនិក​យីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL

ចុចអាន៖ មេរៀនសំខាន់ៗមុនបើកអាជីវកម្មខ្លួនឯងពីស្ថាបនិក jimmy choo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ២៣ នាទីutes មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម