KPT+
មុនបើកម៉ាត (Mini Mart) មួយ គួរត្រៀមអ្វីខ្លះ?
ម៉ាតខ្នាតតូច ឬ Mini Mart ជាហាងលក់ទំនិញរាយដែលបង្កភាពងាយស្រួលសម្រាប់អតិថិជននាសម័យថ្មី។ ម៉ាតជាជម្រើសល្អក្នុងការជាវទំនិញរបស់ភ្ញៀវ ជាជាងទៅផ្សារធម្មតា។
បច្ចុប្បន្ន ម៉ាតខ្នាតតូចក្នុងស្រុក ពុំទាន់រីកច្រើននៅឡើយទេ ប៉ុន្តែវាកំពុងត្រូវប៉ាន់ផងដែរ។ ហេតុនេះ ប្រសិនបើចង់បើករកស៊ីរបរនេះ លោកអ្នកគួរត្រៀម ៨ យ៉ាងដូចខាងក្រោម៖
១. សរសេរគម្រោង
ទោះបីជាចាប់ផ្តើមអាជីវកម្មតូច ឬធំ និងមានគម្រោងចាប់ផ្តើមយូរ ឬឆាប់ អ្នកត្រូវតែមានគម្រោងច្បាស់លាស់មួយសម្រាប់ភាពរឹងមាំរបស់អាជីវកម្ម និងខ្លួនឯងផ្ទាល់។ ជាទូទៅនៅក្នុងគម្រោងលក់នីមួយៗគួរតែមាន ការវិភាគគូប្រជែង គម្រោងទីផ្សារ ការរើសបុគ្គលិក ការគ្រប់គ្រង និងផែនការហិរញ្ញវត្ថុជាដើម។
២. កំណត់ផលិតផលសម្រាប់លក់
អ្នកត្រូវរើសផលិតដែលត្រូវដាក់លក់នៅក្នុងហាង ថាត្រូវលក់ផលិតផលណាខ្លះ? ជាប្រភេទបន្លែ ផ្លែឈើ ឬអាហារកំប៉ុង ឬផលិតផលសំអាង។ល។ លើសពីនេះ គួររើសយកផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីសាងកេរ្តិ៍ឈ្មោះដល់ម៉ាតរបស់អ្នក។
៣. ស្វែងរកទីតាំង
ទីតាំងពិតជាសំខាន់ សម្រាប់របររកស៊ីនានា។ អ្នកត្រូវរើសយកទីតាំងណាដែលមានសក្តានុពលខ្លាំងរួមមាន ក្បែរកន្លែងចតយានជំនិះ មានមនុស្សឆ្លងកាត់ច្រើន និងជាកន្លែងដែលងាយស្រួលរកជាដើម។
៤. ដាក់ឈ្មោះម៉ាត
ការដាក់ឈ្មោះ ក៏ជារឿងសំខាន់មួយដែរក្នុងមុខជំនួញទាំងឡាយ។ គោលការណ៍នៃការដាក់ឈ្មោះអាជីវកម្មដែលត្រឹមត្រូវរួមមាន ឈ្មោះងាយអាន និងងាយចងចាំ ឈ្មោះមិនជាន់គ្នាជាមួយអាជីវកម្មដទៃ និងជាឈ្មោះដែលបង្កប់អត្ថន័យ។
៥. ភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ផលិតផល
ខណៈដែលទើបបើកដំណើរការថ្មីៗ អ្នកអាចជួលកន្លែងសម្រាប់ម្ចាស់ផលិតផលណាដែលចង់ដាក់លក់ទំនិញរបស់ពួកគេនៅក្នុងម៉ាតរបស់អ្នក ដោយការធ្វើបែបនេះ មិនចាំបាច់ចំណាយលុយទិញទំនិញស្តុកទុកច្រើននោះទេ។
៦. ធ្វើទីផ្សារ
ការធ្វើទីផ្សារគឺជារឿងសំខាន់មួយដែលកំណត់ចំណូលច្រើន ឬតិច។ ដូច្នេះ ត្រូវសរសេរគម្រោងទីផ្សារមួយឲ្យល្បីដូចជា ការផ្សាយពាណិជ្ជកម្ម និងការរៀបយុទ្ធសាស្ត្រលក់ជាដើម ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់តាមតែអាចធ្វើបាន។
៧. រើសបុគ្គលិកឲ្យចំជំនាញ
គម្រោងល្អយ៉ាងណា តែបើរើសមនុស្សខុសឲ្យមកអនុវត្ត វានឹងក្លាយជារឿងឥតប្រយោជន៍។ ដូច្នេះ ត្រូវរើសបុគ្គលិកដោយផ្ចិតផ្ចង់ ចៀសវាងជួលមនុស្សមកអស់ប្រាក់ខែ តែមិនមានការងារឲ្យគេធ្វើដើម្បីរកចំណូលមកវិញ។
៨. បើកដំណើរការសាកល្បង
មុនពេលបើកដំណើរការជាផ្លូវការ គួរតែដំណើរការសាកល្បងសិន ព្រោះថាអ្នកអាចប្រើពេលនោះបង្ហាត់បង្រៀនបុគ្គលិកឲ្យកាន់តែជំនាញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ inside
ចុចអាន៖ ធ្វើ«ប្លក់» គំនិតអាជីវកម្មតាមអ៊ិនធើណែតដែលល្អបំផុតសម្រាប់ឆ្នាំ២០២១
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង