Connect with us

KPT+

អាថ៌កំបាំង​ពីរ ​ធ្វើ​ឲ្យ​មហាសេដ្ឋី Elon Musk ក្លាយ​ជា​មនុស្ស​ឈ្លាសវៃ​ក្នុងវិស័័យជំនួញ

បានផុស

នៅ

ក្រៅ​ពី​មាន​ទេពកោសល្យ​ពី​កំណើត Elon Musk បាន​បង្កើត​ក្រុមហ៊ុន​ចំនួន ៤ ​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ ដាច់ដោយឡែក​ពី​គ្នា​ ដូចជា​ក្រុមហ៊ុន​ ដឹកជញ្ជូន សូហ្វវែរ ថាមពល និងក្រុមហ៊ុន​ ​អវកាស ​នៅ​អាយុ ៤០ ឆ្នាំ។

នេះ​គឺ​ជា​អាថ៌កំបាំង​របស់ Elon ដែល​លោក​តែងតែ​អនុវត្ត​ដល់​បច្ចុប្បន្ន​នេះ ៖

១. កសាង​មែកធាង​នៃ​ចំណេះដឹង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Elon Musk និយាយ​ថា ​មនុស្សយើង​ភាគច្រើន​តែង​មាន​ទំនោរ​មើល​ស្រាល​សក្ដានុពល​និង​សមត្ថភាព​របស់​គំនិត​ខ្លួន​ជានិច្ច។ នៅ​ក្នុង Reddit AMA លោក​បាន​ពិពណ៌នា​អំពី​សកម្មភាព​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ដូចជា​ដើមឈើ៖

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​មើល​ចំណេះដឹង​ដូចជា​ដើមឈើ​ ត្រូវ​ប្រាកដ​ថា​អ្នក​យល់​ពី​គោលការណ៍​គ្រឹះ​ដូចជា​គល់​ឈើ​និង​មែក​ធំៗ​ មុន​ពេល​ចូល​ទៅ​​ស្លឹក។ ​ប្រសិន​បើ​អ្នក​ចង់​រៀន​អ្វី​ឆាប់​ទទួល​បាន​លឿន​រហ័ស​ សូម​ដើរ​សន្សឹមៗ ហើយ​ចាប់ផ្ដើម​ពី​វត្ថុ​ធាតុ​ដើម​ដែល​បង្កើត​ជា​គល់​សិន។

លោក​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​មនុស្ស​មិន​ចេះ​រើសអើង​ភាសា​ឬ​មុខ​វិជ្ជា​ណាមួយ​ឡើយ​។ ចំណែក​វិធី​នៃ​ការ​រៀន​សូត្រ​របស់ Elon គឺ​ចាប់​យក​គល់​ឈើ​មុន​ពេល​ចូល​ទៅ​កាន់​ទៅ​មែក​ឈើ​និង​ស្លឹក។ វិធី​នេះ​ជួយ​ឲ្យ​លោក​បាន​ដឹង​យឺត​ ហើយ​ងាយ​ចាប់​បាន​ជាង​ការ​រៀន​ដោយប្រញាប់ប្រញាល់។

​២. គ្រប់គ្នា​មិន​អាច​ចងចាំ​អ្វី​ដែល​មិន​បាន​តភ្ជាប់​ទេ

នេះ​គឺ​ជា​កន្លែង​ដែល Elon ចងចាំ​មិន​ភ្លេច។ ភាព​ឈ្លាសវៃ​របស់​លោក​មិន​ត្រឹម​តែ​សមត្ថភាព​​ក្នុង​ការ​ស្វែងយល់​ពី​គោលគំនិត​សំខាន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​សមត្ថភាព​ក្នុង​ការ​កសាង​ដើមឈើ​ធំៗ​ដែល​បាន​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន​ដែរ។

ដោយសារ​យើង​ភាគច្រើន​មាន​ទំនោរ​ផ្ទុក​ព័ត៌មាន​អង្គហេតុ​ ដោយ​មិន​យល់​ច្បាស់​ឬ​មិន​យល់​ពី​មូលហេតុ​​និង​វិធី​ដែល​វា​ទាក់ទង​ទៅ​នឹង​ដើម។ នៅ​ពេល​ដែល​យើង​គ្មាន​ទំនាក់ទំនង​ យើង​មាន​អារម្មណ៍​រំជើបរំជួល​ ហើយ​ខួរក្បាល​ពាសពេញ​ដោយ​ព័ត៌មាន​ដែល​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ ឬ​ពេល​ខ្លះ​មិន​សំខាន់​ដែរ។

Elon Musk តែងតែ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​រៀន​ពី​អ្វី​គ្រប់យ៉ាង​ ព្រោះ​លោក​ចូលចិត្ត​ផ្ទេរ​ចំណេះដឹង​ទៅ​កាន់​អ្នក​ជុំវិញ។ នេះ​គឺ​ជា​វិធី​របស់​លោក​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចំណេះដឹង​ពី​វិស័យ​ផ្សេងៗ​គ្នា ​​និង​អនុវត្ត​វា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត។ ឧទាហរណ៍​លោក​បញ្ចូល​ផ្នែក​សេដ្ឋកិច្ច​និង​សូហ្វវែរ​ជាមួយ​គ្នា​ ដើម្បី​បង្កើត PayPal ឡើង​មក ។

វិធីសាស្ត្រ​នៃ​ការ​រៀន​សូត្រ​ទាំង​នេះ​អាច​​យឺត​បន្តិច ​ប៉ុន្តែ​បើ​គ្មាន​ទ្រនាប់​រឹងមាំ​ទេ ​យើង​នឹង​មិន​មាន​មូលដ្ឋាន​ដើម្បី​គាំទ្រ​ចំណេះដឹង​ឬ​ព័ត៌មាន​បន្ថែម​ទេ។ អាជីព​ទាំងមូល​របស់ Elon ផ្អែក​លើ​គោលការណ៍​ទាំងពីរ​នេះ។

លោក​បាន​និយាយ​បន្ថែម​ថា ” ខ្ញុំ​គិត​ថា​មនុស្ស​ភាគច្រើន​អាច​រៀន​បាន​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​គិត តែ​ភាគច្រើន​ពួកគេ​តែង​ទម្រន់​ខ្លួន​ ដោយ​មិន​ខិតខំ​ព្យាយាម ។ ដូច្នេះ​សុខចិត្ត​ឈឺ​ខ្លួន​ ហើយ​សាកល្បង​វា​ដោយ​ប្រថុយ​ នោះ​យើង​នឹង​អាច​រក​ឃើញ​រឿង​នៅ​ក្នុង​ចិត្ត​ ដែល​ខ្លួន​យើង​ផ្ទាល់​ប្រហែល​ជា​មិន​ដែល​ដឹង​ថា ​យើង​មាន​សមត្ថភាព​នោះ​តាំង​ពី​ណា​” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖prospectsasean

ចុចអាន៖Elon Musk ទម្លាក់ Bill Gates ឡើងឈរលេខ ២ ជាអ្នកមានបំផុតលើពិភពលោក

ចុចអាន​៖លោក Elon Musk បំបាក់មេ Amazon ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម