Connect with us

KPT+

កូនស្រីច្បងរបស់មហាសេដ្ឋី Abramovich ទម្លាប់ចំណាយលុយច្រើនហួសហេតុក្នុងជីវិត

បានផុស

នៅ

Anna Abramovich ជាកូនស្រីទីមួយរបស់មហាសេដ្ឋី Roman Abramovich និងប្រពន្ធទីពីររបស់គាត់ឈ្មោះ Irina នាងតែងតែបង្កើតព័ត៌មានដ៏រសើបទាក់ទងនឹងការចំណាយហួសហេតុ សម្រាប់ពិធីជប់លៀង និងការភ្ជាប់ទំនាក់ទំនងស្នេហាជាសាធារណៈជាបន្តបន្ទាប់ឥតឈប់ឈរ។

អ្នកស្នងមរតកមហាសេដ្ឋីរូបនេះ ត្រូវគេឃើញកំពុងដើរទិញឥវ៉ាន់នៅហាងលក់ទំនិញប្រណីត Harrods ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយពាក់ចិញ្ចៀនពេជ្រដ៏ធំនៅលើម្រាមដៃនាងឆ្វេង នេះបើយោងតាមសារព័ត៌មាន Daily Mail ក្នុងពេលដែលគេ​មិន​ដឹង​ថា​ដៃគូ​នាង ​ជា​នរណា​ឲ្យពិតប្រាដកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស The Standard បានរាយការណ៍ថា នៅពេលដែល Anna រៀននៅវិទ្យាល័យ ក្នុងទីក្រុងឡុងដ៍ នាងត្រូវបានគេនាំទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយឧទ្ធម្ភាគចក្រ ឬរថយន្ត limousine ការពារគ្រាប់កាំភ្លើង។

លើសពីនេះទៀតដែរ នៅថ្ងៃខួបកំណើតគម្រប់ ១៦ឆ្នាំ កូនស្រីរបស់មហាសេដ្ឋីរូបនេះ បានប្រារព្ធពិធីជប់លៀងយ៉ាងអធិកអធម ដោយមានការចូលរួមពីមិត្តភក្តិចំនួន ៥០០ នាក់ ខណៈដែលគេដឹងថា ពិធីជប់លៀងនេះមានតម្លៃគ្រប់គ្រាន់ដើម្បីទិញផ្ទះទំហំមធ្យមមួយផងដែរ។

នៅអាយុ ១៨ ឆ្នាំ នាងបានភ្ជាប់ពាក្យជាមួយមេធាវី Nikolai Lazarev ដែលចាស់ជាងនាង ៩ ឆ្នាំ។ អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជាមួយ​គ្នា​នៅ Hyde Park ទីក្រុង​ឡុងដ៍ ប៉ុន្តែ​បាន​បែក​គ្នា​មុន​ពេល​រៀប​ការ។ មួយឆ្នាំក្រោយមក Anna ត្រូវបានភ្ជាប់ទៅ Calum Best ដែលជាកូនប្រុសរបស់កីឡាករបាល់ទាត់ George Best ។ Calum មានអាយុ ៣១ ឆ្នាំនៅពេលនោះ ចាស់ជាង Anna ១២ ឆ្នាំ ហើយគាត់បានណាត់ជួប Lindsay Lohan និង Bianca Gascoigne ពីមុនមក។

ក្រោយមក Anna បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងទៅការអប់រំរបស់នាង ដោយផ្លាស់ទៅសហរដ្ឋអាមេរិក និងសិក្សានៅសាកលវិទ្យាល័យ Columbia ។ នាងបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨ ជាមួយនឹងសញ្ញាប័ត្រផ្នែកទស្សនវិជ្ជា។

យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Roman Abramovich ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩ ពាន់លានដុល្លារ។ ដូច្នេះមិនមែនជារឿងចម្លែកនោះទេ ដែល​នាងតែងតែមានទម្លាប់ចាយវាយផ្ដេសផ្ដាសក្នុងនាមជាកូនស្រីច្បងរបស់លោក Abramovich។

សូមជម្រាបជូនថា ​Anna កើតនៅឆ្នាំ ១៩៩២ ជាកូនស្រីទីមួយរបស់អតីតម្ចាស់ក្លឹបបាល់ទាត់ Chelsea លោក Roman Abramovich និងប្រពន្ធទីពីររបស់គាត់គឺ Irina ។ Roman និង Irina បានរៀបការនៅឆ្នាំ ១៩៩១ ហើយមានកូនចំនួន ៥ នាក់មុនពេលបែកគ្នានៅឆ្នាំ ២០០៧ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀន ៣ យ៉ាង មហាសេដ្ឋីជប៉ុន Kazuo Inamori​ ប្រាប់ថា មានតម្លៃជាងមាសប្រាក់កែវកង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម