Connect with us

KPT+

អ្នកជំនាញ អាមេរិក ប្រាប់ ៤ វិធី អាចចៀសឆ្ងាយការចែករំលែកព័ត៌មានក្លែងក្លាយ

បានផុស

នៅ

ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​​មិន​មាន​ប្រភព​ដើម​ច្បាស់​លាស់ ឬ​មាន​ទំនោរ​បំពុល​សង្គម​ដោយ​មិន​ផ្សព្វ​ផ្សាយ​ពី​​​​ខ្លឹម​សារ​ពិត​ត្រឹម​ត្រូវ ​ឬ​ដើម្បី​ជា​ផល​ប្រយោជន៍​ផ្សេង​ៗ​​ ប៉ុន្តែ​ជា​ការ​ប៉ះ​ពាល់​ដល់​អ្នក​អាន ឬ​អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​នៅ​តែ​កើត​មាន ។ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រាល​ដាល​បញ្ហា​នេះ យើង​មក​ដឹង​ពី​លោក​ស្រី Collen Sinclair ជា​សាស្រ្តាចារ្យ​​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​​លើ​ទំនាក់​ទំនង​សង្គម​នៃ​សាកលវិទ្យាល័យ​រដ្ឋ​ Mississippi សហរដ្ឋអាមេរិក​បាន​ណែ​នាំ​ជា​គន្លឹះ​ខ្លះ​ៗ​ដូច​​ខាង​ក្រោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ​​ថ្លឹង​ថ្លែង​​ទស្សនៈ​ផ្ទាល់ និង​គំនិត​ដទៃ

ចំណុច​ទី​១ ​មាន​ន័យ​ថា ​​​​មនុស្ស​ជា​​ច្រើន​និយម​​ចែក​រំលែក​នូវ​ព័ត៌មាន​ដែល​មាន​ទស្សនៈ​​ដូច និង​ទំនោរ​តាម​គំនិត​របស់​ខ្លួន​ហើយ​ភាគ​ច្រើន​ពុំ​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ប្រភព​ព័ត៌មាន​​នៃ​ទស្សនៈ​​​ពី​ជ្រុង​ផ្សេង​ៗ​ទៀត​មក​ថ្លឹង​ថ្លែង​​នោះទេ ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទៅ​លើ​ប្រធាន​បទ​ការ​ចែក​រំលែក​ព័ត៌មាន​ ។ ដូច​នេះ​ ការ​ផ្ទៀង​ផ្ទាត់​​ព័ត៌មានហើយ​រក​ប្រភព​ព័ត៌មាន​ពី​ច្រើន​ប្រភព​ និង​មាន​និន្នាការ​កណ្តាលមិន​លំអៀង​ជា​រឿង​សំខាន់​មួយ​ដែល​ធ្វើ​ប្រភព​ព័ត៌មាន​អ្នក​ទទួល​បាន​មាន​ភាព​សុក្រិត ។

២. ប្រភព​ព័ត៌មាន​​​​​​

ប្រភព​ព័ត៌មាន​ដែល​អ្នក​អាច​រក​បានគឺ​​សម្តៅ​លើ​ប្រភព​ព័ត៌មាន​​ដែល​អាច​ទុក​ចិត្ត​បាន​ដូច​ជា​​ប្រភព​ព័ត៌មាន​ដែល​យក​មក​ពី​ប្រភព​ដើម​ច្បាស់​​លាស់​ សេចក្តី​ប្រកាស​ជូន​ដំណឹង​ចេញ​ដោយ​អាជ្ញាធរ​ ឬ​ព័ត៌មាន​សេចក្តី​ជូន​ដំណឹង​​ចេញ​ដោយ​ស្ថាប័ន​​លើ​ផ្នែក​ជំនាញ​​ណា​មួយដែល​ជា​​ប្រភព​ដើម​ដែល​អ្នក​អាច​ផ្ទៀង​ផ្ទាត់​បាន​។

៣. សួរខ្លួនឯងសិន ​មុន​អ្នក​​ចុច​ចែក​រំលែក

ការ​ប្រើ​ប្រាស់​ព័ត៌មាន​ជា​រឿង​សំខាន់​មួយសម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ព្រោះ​វាមាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​ ។ ដូច​នេះ​អ្នក​អាច​ចាប់​ផ្តើម​​​ជា​គំរូ​ពី​ខ្លួន​អ្នក​​ផ្ទាល់​ដោយ​ចែក​រំលែក​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ និង​មាន​ប្រយោជន៍ ឬ​អាច​សួរ​សំនួរ​ខ្លួន​ឯង​មួយ​ចំនួន​ដូច​ជា​៖ ១​.តើ​​នរណា​ជា​អ្នក​សរសេរ​ព័ត៌មាន​នោះ​? ២.តើ​អ្វី​ជា​ប្រភព​​នៃ​ព័ត៌មាន​​នោះ​? ៣.តើ​ព័ត៌មាន​​នោះ​មាន​ប្រភព​ដើម​​មក​ពី​ណា? ៤.​ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ចែក​រំលែក​វា​? ៥.តើ​ព័ត៌មាន​នោះ​ត្រូវ​បាន​ចេញ​​ផ្សាយ​នៅ​ពេល​ណា​?

៤. ហ៊ាន​ណែ​នាំ​កែ​តម្រូវ និង​ស្វែង​យល់​បន្ថែម

ប្រសិន​អ្នក​ឃើញ​​មិត្តភ័ក្រ្ត ឬ​​បង​ប្អូនគ្រួសារ​អ្នក​បាន​ចែក​រំលែក​ព័ត៌មាន​ខ្លះ​ដែល​ជា​ព័ត៌មាន​មិន​ពិតគ្មាន​ប្រភព​ដើម​ច្បាស់​លាស់​អ្នក​គួរ​គប្បី​ណែនាំ ​និង​ពន្យល់​​ប្រាប់​ដល់​ពួក​គាត់​ ជា​ពិសេស​បើ​មាន​មិត្តភក្តិ​ណា​មួយ​ដែល​បង្ហាញ​ព័ត៌មាន​ពិត​ដល់​សាធារណជន ​អ្នក​ក៏​គួរ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ដើម្បី​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​មួយ​ចំនួន​ក្នុង​សង្គម ​។ បន្ថែម​ពី​នោះ ​អ្នក​អាច​​ស្វែង​យល់​​​បន្ថែម​ពី​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដែល​​បង្រៀន​យើង​អំពី​​ការ​មើល​ព័ត៌មាន​​មិន​ពិត ​និង​ស៊ី​ជម្រៅ ពិសេស​​​ប្រភព​មេរៀន​ពី​ស្ថាប័ន​ជំនាញ​​​ពាក់​ព័ន្ធ​ផ្សេង​ៗ ឬ​​​វីដេអូ​បង្រៀន​ផ្សេង​ៗ​ទៀត​ជា​ដើម​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម