Connect with us

KPT+

គុណធម៌ខ្លីៗ ១៣ ចំណុចពីបុរសខ្លាំងលើក្រដាសប្រាក់ ១០០ ដុល្លារ អាមេរិក

បានផុស

នៅ

លោក Benjamin Franklin គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​សម្រាប់ប្រវត្តិ​សាស្រ្ត​អាមេរិកក្នុង​តួ​នាទី​បដិវត្តន៍​ និង​ការ​ពិសោធ​អគ្គិសនី ហើយលោកក៏ជា​​អ្នក​​ប្រាជ្ញ​វិទ្យាសាស្រ្ត​ ​អ្នក​និពន្ធ​ ​និពន្ធ​នាយក ​អ្នក​ដឹក​នាំ​ និង​ជា​អ្នក​នយោបាយ​ ហើយលោក​ក៏​ជា​សហ​ស្ថាបនិកនៃ​សេចក្តី​ប្រកាស​ឯករាជ្យ និង​រដ្ឋ​ធម្មនុញ្ញ​អាមេរិក​ផង​ដែរ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Franklin ធ្លាប់បាន​និយាយ​ថា “ប្រសិន​បើ​​ចង់​ឲ្យគេ​​នៅ​ចង​ចាំ​អ្នក ​ទោះ​ជា​អ្នក​​ស្លាប់​បាត់​បង់​ជីវិត​​ទៅ​ហើយ​ក្តី ចូរ​សរសេរ​ស្នាដៃ​និពន្ធ​ដែល​ប្រកប​ដោយ​តម្លៃ​គួរ​អាន ឬ​ធ្វើ​អំពើ​ប្រកប​ដោយ​តម្លៃ​គួរ​នឹង​គេ​សរសេរ​អំពី​ស្នាដៃ​របស់​​អ្នក​” ។ សម្តី​របស់​អ្នក​ប្រាជ្ញ​រូប​វិទ្យា​រូប​នេះ ច្រើន​មាន​តម្លៃ​ចំពោះអ្នក​ជំនាន់ក្រោយត្រិះ​រិះ​ពិចារណា​ ជា​ពិសេស​គុណ​ធម៌​ ១៣​ យ៉ាង​ខាង​ក្រោម ​ដែល​លោក​បាន​លើក​ឡើង ​ហើយ​លោក​ក៏​បាន​ប្រកាន់​គុណធម៌​ទាំង​ ១៣ ​នេះយ៉ាង​ខ្ជាប់​ខ្ជួន​ផង​ដែរ ​ហើយ​អ្នក​អាច​ពិចារណា​រៀន​សូត្រ​ពី​គំរូ​វីរៈភាព​របស់​លោក​​ផង​ដែរដែល​មាន​ដូច​ជា​៖

១. ការ​ចេះ​ប្រមាណ បរិភោគ​ត្រឹម​ល្មមផឹក​ក៏​ត្រឹម​ល្មម ។​

២. ស្ងាត់​ស្ងៀម​ ​៖ និយាយ​តែ​ពាក្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ ​ហើយចៀស​វាង​និយាយ​បញ្ជោរ ​។

៣. សណ្តាប់​ធ្នាប់ ​៖ ទុក​ដាក់​របស់​គ្រប់​យ៉ាងឲ្យមាន​របៀប ​។ របស់​របរ​ត្រូវ​តែ​មាន​កន្លែង​សម្រាប់​ទុក​ដាក់​ ។

៤. ការ​សម្រេច​ចិត្ត ​៖ ជ្រើស​រើស​ធ្វើ​កិច្ច​ការ​ដ៏​ត្រឹម​ត្រូវ​រួច​បំពេញ​ការងារ​រហូត​ចប់​ចុង​ចប់​ដើម ។

៥. សន្សំ​សំចៃ ​៖ កុំ​ខ្ជះ​ខ្ជាយ​ប្រាក់​ ។ ការ​ចាយ​ប្រាក់​សម្រាប់​ធ្វើ​អំពើ​ល្អ​ជា​មួយ​អ្នក​ដទៃ ​និង​ខ្លួន​ឯង​​​មិន​ចាត់​ទុក​ថា​ខ្ជះ​ខ្ជាយ​ទេ​ ។

៦.ឧស្សាហ៍​​ ៖ កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា ​។ ជា​និច្ច​កាល​ត្រូវ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍ ​។

៧. សេចក្តី​ស្មោះ​ត្រង់​ ៖ កុំ​កេង​ប្រវ័ញ្ច​ ។ ទៀង​ត្រង់​ទាំង​គំនិត និង​សម្តី​ ។

៨. យុត្តិធម៌​ ៖ កុំ​បង្ក​ភាព​អយុត្តិធម៌​ដល់​អ្នក​ដទៃ ។

៩. សមរម្យ​ ៖ កុំ​ជ្រុល​និយម។​

១០. ស្អាត​ជា​និច្ច​ ៖ សម្អាត​រាង​កាយ សម្លៀក​បំពាក់​ និង​រស់​នៅ​ស្អាត ។​

១១. រក្សា​ភាព​ស្ងប់​ស្ងាត់​ ៖ កុំ​លេង​សើច កុំ​ភ្ញាក់​ផ្អើល​ជា​មួយ​រឿង​ទូ​ទៅ ​ឬ​រឿង​ដែល​​ជៀស​មិន​ផុត​ ។

១២. បរិសុទ្ធ​ភាព​ ៖ រួម​ភេទ ដោយ​កម្រលើក​លែង​តែ​ដើម្បី​សុខភាព​ ឬ​ដើម្បី​បន្ត​ពូជ​ពង្ស​ ។

១៣. ការ​ដាក់​ខ្លួន ៖ ប្រតិបត្តិ​តាម​សូក្រាត ​(ទស្សនវិទូ​ក្រិច​) ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

បារាំង និយាយ​ថា ចិន​អាច​ដឹកដៃ​រុស្ស៊ី ចូល​តុចរចា​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

សេចក្ដីជូនដំណឹង៥ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ អំពាវនាវកម្មករ-និយោជិត បង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ

កីឡា១៩ នាទីutes មុន

ហេតុ​អ្វី​កីឡាករ​គុនខ្មែរប្រកួត​ក្រៅ​ប្រទេសមិនសូវ​ជោគជ័យ?

កីឡា២៨ នាទីutes មុន

សេះ​ត្រូវ​មាន​លក្ខខណ្ឌ​បែប​នេះ​ទើប​ជ្រើសរើស​ទៅ​ប្រណាំង​នៅ​សង្ក្រាន្ត​សៀមរាប​

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម