KPT+
គន្លឹះខ្លះៗជួយសិស្សនិស្សិតអាចរកចំណូលបន្ថែម ពេលកំពុងសិក្សា
អំឡុងពេលរៀននៅថ្នាក់ឧត្តមសិក្សា ប្រាកដណាស់ការចំណាយនឹងកើនឡើងខ្លាំង ពិសេសសម្រាប់យុវនិស្សិតដែលដល់វ័យត្រូវទទួលខុសត្រូវខ្លះៗនូវផ្នែកហិរញ្ញវត្ថុសម្រាប់ការចំណាយប្រចាំថ្ងៃ ។ យ៉ាងណាមិញ ក្រៅតែពីការពឹងផ្អែកនូវថវិកាខ្លះពីអ្នកផ្ទះនោះ ការស្វែងរកខ្ទង់ចំណូលបន្ថែមពីការងារ នៅអំឡុងពេលសិក្សា គឺជាជម្រើសមួយដែលពេញនិយមរបស់ពួកគេ ហើយក្នុងនោះពួកគេក៏អាចន្ថែមនូវគំនិតមួយចំនួនដូចខាងក្រោមដែលអាចជាទុនក្នុងពេលរកថវិកាចំណូលបន្ថែម ដែលមានដូចជា៖

១. ធ្វើការមិនប្រកាន់ខ្លួន
ការស្វែងរកចំណូលបន្ថែមក្នុងទីផ្សារការងារ ប្រាកដណាស់ការងារមួយចំនួនគឺត្រូវនឹងមុខវិជ្ជាសិក្សាដែលកំពុងរៀន ប៉ុន្តែការងារខ្លះទៀតក៏មិនត្រូវនឹងជំនាញដែលកំពុងរៀននៅសាលានោះដែរ ដូចជាការងារបម្រើការនៅសាកលវិទ្យាល័យកំពុងរៀនផ្ទាល់ បម្រើការជាបុគ្គលិកក្រុមហ៊ុន បម្រើសេវាកម្មភោជនីយដ្ឋាន ឬការបង្រៀនក្មេងៗជាដើម ។ តែយ៉ាងណា ការងារដែលមិនត្រូវនឹងជំនាញ គឺជាជម្រើសទី២ ដែលនឹងនៅតែផ្តល់នូវចំណេះដឹង បទពិសោធ ថវិកា និងបណ្តុះជាជំនាញមួយថ្មីផងដែរសម្រាប់សិស្សនិស្សិត ។
២. ការដាក់លក់របស់ប្រើប្រាស់លើអនឡាញ
បណ្តាញសង្គមប្រើប្រាស់សព្វថ្ងៃ ក៏ត្រូវបានគេប្រើសម្រាប់កន្លែងរកចំណូលមួយផ្នែកសម្រាប់ជីវភាពបានផងដែរ។ ជាឧទាហរណ៍ ដូចជាការបង្កើតទំព័រ នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ដាក់លក់ផលិតផល ឬរបស់របរប្រើប្រាស់សម្រាប់រកជាប្រាក់ចំណេញក៏ជាគំនិតមួយដែលសិស្សនិស្សិតអាចអនុវត្តបាន ។

៣. ច្នៃទេពកោសល្យផ្ទាល់ខ្លួនទៅជាចំណូល
ជំនាញគូរគំនូរ និពន្ធសៀវភៅ ចម្អិនម្ហូប ឬផាត់មុខ ដែលចំណេះជំនាញទាំងនេះ សិស្សនិស្សិតក៏អាចច្នៃវាជាចំណែកនៃការរកចំណូលបន្ថែមបានផងដែរ ហើយពិសេសគេក៏បង្កើតវា ជាអាជីវកម្មដោយខ្លួនឯង ឬច្នៃជាសេវាលក់ដល់ក្រុមហ៊ុនដែលមានតម្រូវការក៏បាន ។
៤. ការបង្កើតប្លុក (Blog) ឬ វីដេអូ Vlog សម្រាប់រកតម្រូវការផ្សព្វផ្សាយ
ការចេះបង្កើតវីដេអូផ្សព្វផ្សាយ ជាចំណេះដឹង ការកម្សាន្តឬសរសេរជាប្លុក (Blog) ចែករំលែកជាគន្លឹះប្លែកៗមានប្រយោជន៍ដល់សាធារណជនក៏អាចជាគំនិតមួយផងដែរសម្រាប់និស្សិត ដែលមានតម្រូវការប្រាក់ចំណូលបន្ថែមពីសេវាផ្សព្វផ្សាយពាណិជ្ជកម្ម។ បើទោះជាការងារនេះ ទាមទារពេលវេលាច្រើន មិនអាចផ្តល់ផលចំណេញជាថវិកាភ្លាមៗក៏ពិតមែន តែសិស្សនិស្សិតក៏នៅអាចពិចារណាបាន។
៥. ទុកឲ្យលុយសម្រាកខ្លះ
ពិតណាស់ សម្រាប់សិស្ស-និស្សិតដែលត្រូវរ៉ាប់រងចំណាយផ្ទាល់ខ្លួនច្រើន ក៏អាចពិចារណាការទុកលុយសម្រាកខ្លះ ពោលគឺការចាយវាយរិះថាំ ឬដាក់វិន័យលើការចាយវាយ ជាការកាត់បន្ថយការចំណាយ។ លើសពីនេះគេក៏អាចអនុវត្តការចាយវាយបែបវៃឆ្លាតផងដែរ ពោលគឺចំណាយតែលើរបស់របរដែលចំបាច់ ឬចំពេលដែលទំនិញចុះតម្លៃក៏ជាចំណែកមួយជួយសន្សំដល់ថវិកាក្នុងអំឡុងពេលរៀនសូត្រផងដែរ៕
ដោយ៖ មាន រតនា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ