KPT+
គុណសម្បត្តិនិងគុណវិបត្តិដែលមិនគួរប្រើគណនីបណ្ដាញសង្គមរួមគ្នាជាមួយដៃគូ
វាជារឿងធម្មតាដែលយើងមានមនុស្សដែលខ្លួនស្រលាញ់ តែងចង់ឲ្យពិភពលោកស្គាល់ពួកគេតាមរយៈរឿងដែលយើងចង់បង្ហាញ។ ដោយជ្រើសរើសការបង្ហោះរូប selfies នៅលើគណនីហ្វេសប៊ុក អ៊ីស្តាក្រាម ធ្វីតធឺ ផ្ទាល់ខ្លួន ឬក៏បោះជំហានទៅមុខមួយជំហានទៀត ដោយប្រើគណនីបណ្ដាញសង្គមរួមគ្នាតែម្ដង។
ប៉ុន្តែមានអ្វីដែលចង់ឱ្យអ្នកពិចារណាគិតឱ្យវែងឆ្ងាយ មុនពេលសម្រេចចិត្តប្រើគណនីរួមគ្នា ដោយសារតែបណ្ដាញសង្គមរួមគ្នា អាចជាសញ្ញាមួយនៃភាពមិនត្រឹមត្រូវខ្លះមកកាន់យើង។

ទោះយ៉ាងណា ខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិ នៃការប្រគណនីបណ្ដេញសង្គមរួមគ្នា គួរពិចារណាថ្លឹងថ្លែង ៖
- មានគណនីរួមបង្ហាញពីការខ្វះទំនុកចិត្ត
ក្រុមអ្នកជំនាញយល់ឃើញថា គណនីបណ្ដាញរួមគ្នា គឺជាវិធីមួយនៃការប្រកាសថាស្ថានភាពទំនាក់ទំនងមានមានភាពស្មុគស្មាញ។

អ្នកជំនាញទំនាក់ទំនងលោកស្រី Shannon Smith បានប្រាប់ទូរទស្សន៍ Bravo ថា “ ហេតុផលមួយដែលពួកគេធ្វើបែបនេះ គឺដោយសារតែពួកគេមិនទុកចិត្តគ្នា ” ។ ប្រហែលជាមាននរណាម្នាក់បោកប្រាស់ ហើយពួកគេមានអារម្មណ៍ថាត្រូវការរក្សាទំនាក់ទំនងរបស់គ្នាទៅវិញទៅមកក្នុងបណ្ដេញសង្គម។
វិធីសាស្ត្រនេះក៏ត្រូវបានគេលើកឡើង ដើម្បីបង្ហាញពីភាពរួបរួមគ្នា និងបង្ហាញពីចំណងស្នេហារបស់ពួកគេ ប៉ុន្តែវាក៏អាចបង្ហាញពីការផ្លាស់ប្ដូរដ៏អស់សង្ឃឹមក្នុងជីវិតគូផងដែរ។
- មានករណីខ្លះអាចជាករណីលើកលែង

ប៉ុន្តែមានច្បាប់ខ្លះ អាចជាការករណីលើកលែង ហើយទាំងនេះត្រូវបានអនុវត្តនៅពេលដែលប្ដីប្រពន្ធកំពុងធ្វើជំនួញជាមួយគ្នា ឬពួកគេចង់ចែករំលែកចំណាប់អារម្មណ៍ជាមួយគ្នា។ ជាពិសេសអាចមកពីពួកគេ ចង់រក្សាមិត្តភាពនិងក្រុមគ្រួសារឱ្យកាន់តែមានសុភមង្គលបន្ថែមទៀត។
ឧទាហរណ៍សម្រាប់គូស្នេហ៍ដែលរស់នៅក្រៅប្រទេស ឬអ្នកដែលបែកពីមិត្តភក្ដិនិងក្រុមគ្រួសារ នេះនឹងធ្វើឱ្យជីវិតពួកគេមានភាពជិតស្និទ្ធ។ ប្រសិនបើពួកគេសម្រេចចិត្តថា នឹងបង្កើតគណនីបណ្ដេញសង្គមរួមគ្នា។
ពីព្រោះនៅពេលដែលមនុស្សបែកពីមិត្តភក្ដិនិងក្រុមគ្រួសារជិតស្និទ្ធរបស់ពួកគេ ដោយរយៈចម្ងាយផ្លូវ វាអាចសមហេតុផលសម្រាប់អ្នកខ្លះ ក្នុងការផ្ដល់ព័ត៌មានរួមគ្នា ដល់មនុស្សជាទីស្រឡាញ់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិនអាចរក្សាការរសម្ងាត់ប៉ុន្មាននោះទេ
ចុចអាន៖ សង្សារខ្ចីលុយ គួរឱ្យដែរ?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម