Connect with us

KPT+

មើលយ៉ាងណាដឹងថា នាងទំនេរឬមាន​សង្សារ​តែមិនប្រាប់ឱ្យគ្រប់គ្នាដឹង?

បានផុស

នៅ

ជីវិត​នៅ​លីវ​មិន​បាន​អាក្រក់​ណាស់​ណា​ទេ​ សំខាន់​នៅ​លីវ​ដោយ​សប្បាយ​ចិត្ត ​និង​រៀន​ពី​របៀប​ដើម្បី​ឱ្យ​មាន​ផាសុកភាព​នៅ​ក្នុង​ភាព​ឯកោ​មួយ​នេះ។

នៅបស្ចឹមប្រទេស គេសម្គាល់​មនុស្ស​ស្រី​នៅ​លីវ​​ ឬមាន​សង្សារ​​រួចហើយលើចំណុចទាំង​នេះ៖

១. ចម្អិន​អាហារ​ដោយ​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​បាន​ក្លាយ​ជា​មេ​ចុងភៅ​ល្អ​ម្នាក់​ទាំង​មិន​ដឹង​ខ្លួន ដោយនិយមចម្អិនអាហារញ៉ាំសម្រាប់ខ្លួនឯង មិនអំពល់ទិញក្រៅឡើយ។

២. ក្លាយ​ជានារី​ក្លាហាន​ម្នាក់

នៅ​ពេល​មាន​អ្វី​បែកបាក់​ ឬខូចជុំវិញ​ផ្ទះ​ នាងរៀន​ជួសជុល​វា​ដោយ​ខ្លួនឯង។ កុំព្យូទ័រ​ឈប់​ដំណើរការ នាង​ក៏​អាច​ដោះស្រាយ​បញ្ហា​​នោះ។ នៅ​ពេល​យានជំនិះ​ខូច​ភ្លាមៗ​ នាង​ដើរ​តួ​ជា​ជាង​មេកានិច​ដោយខ្លួនឯង។ មិន​ចាំបាច់​ត្រូវ​ការ​បុរស​ណា​ម្នាក់ ​ដើម្បី​ដោះស្រាយ​​ជំនួស​ឡើយ។

៣. សម្លាប់​សត្វល្អិត​ដោយ​ខ្លួនឯង

មាន​សត្វ​ពីងពាង​ក្នុង​បន្ទប់ ​ឬ​មាន​កន្លាត​នៅ​ក្នុង​ផ្ទះ​បាយ? មិន​បាច់​បារម្ភ​ឬ​ភ័យ​ខ្លាច​ដូច​នារី​ដទៃ​ ​ក្នុង​នាម​ជា​មនុស្សស្រីនៅ​លីវ​ម្នាក់​ នាង​គ្រាន់​តែ​ទាញ​ថ្នាំ​សម្លាប់​សត្វល្អិត​បាញ់ក៏ចប់បាត់ទៅហើយ។

​នាងមិន​ខ្ចីទៅ​រក​នរណា​ម្នាក់​ផ្សេង​​ ដើម្បី​បំពេញ​ការងារ​នៅ​ចំពោះ​មុខ​នោះ​ទេ ហើយ​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ក្លាហាន​​ប្រឈម​មុខនឹង​សត្វ​ល្អិត​ទាំងនោះ​ដែរ។

៤. ដឹក​ទំនិញដោយ​ខ្លួនឯង

នៅ​ពេល​និយាយ​ពី​ការ​លើក​ទម្ងន់​ធ្ងន់ៗ​ នាងបាន​រៀន​ពីវិធីពឹងផ្អែក​លើ​ខ្លួនឯង។ នាង​លែង​ត្រូវការ​អ្នក​ផ្សេង​ដើម្បី​លើក​វត្ថុ​ធ្ងន់ស្រាល​សម្រាប់​ខ្លួនទៀត​ហើយ។

និយាយរួម​ នាង​រៀន​ចេះ​ធ្វើអ្វី​ដោយ​ខ្លួនឯង ​ដោយ​មិន​ពឹងផ្អែក​លើ​មិត្ត​ប្រុស ឬអ្នកផ្សេងទៀត​ដើម្បី​ដឹក​អីវ៉ាន់​​នោះ​ទេ។

៥. ទិញ​សម្លៀកបំពាក់​តម្រូវ​ចិត្ត​ខ្លួនឯង

កាល​ពី​មុន​ អាច​ថា​ទិញ​សម្លៀកបំពាក់​និង​តុបតែង​ខ្លួន​សម្រាប់​ផ្គាប់​មិត្ត​ប្រុស​ ឬ​អ្នក​ដទៃ។ តែ​បច្ចុប្បន្ន​នាងគ្រាន់​តែ​ទិញ​អ្វី​ដែល​ខ្លួនឯង​ចង់បាន ​និង​មាន​អារម្មណ៍​ល្អ​តែ​ប៉ុណ្ណោះ។

៦. ចេញ​ទៅ​មើល​កុន​តែ​ម្នាក់ឯង

រាល់ពេលមាន​​ភាពយន្ត​ចាក់​បញ្ជាំងនៅ​រោងកុន​ថ្មីៗដែល​​ចង់​មើល​ នាងលែង​ស្វែងរក​កាល​បរិច្ឆេទ​និង​ណាត់​អ្នកណា​មក​មើល​រួមគ្នា​ទៀត​ទេ។

គ្រាន់តែ​គេ​បង្ហាញ​ម៉ោងចាក់ផ្សាយ នាងក៏​ចិត្ត​ក្ដៅចិត្ត​ទៅ​មើល​តែឯង ​មិន​ចាំ​បាច់​បបួល​ដៃគូ​ដូច​មុន​។

៧. ចាត់ទុក​ខ្លួនឯង​ជា​អំណោយ

នៅ​ពេល​និយាយ​ពី​អំណោយ ​នាង​លែង​​ជា​នារី​ទន់ខ្សោយ​ពឹងផ្អែក​លើ​អ្នកដទៃ​ដើម្បី​ទិញ​អំណោយ​ទៀត​ហើយ។ ឧទាហរណ៍​ពី​ថ្ងៃកំណើត​ដែល​ជិត​​មកដល់ ​នាងក៏​មិន​រំពឹង​ថា​នឹង​មាន​អំណោយ​ពី​អ្នក​ផ្សេង​ តែ​នាងចេញ​ក្រៅ ​ហើយ​ទិញ​អ្វី​ដែល​ខ្លួនឯង​ចង់​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ គុណសម្បត្តិ​និង​គុណវិបត្តិ​ដែល​មិន​គួរ​ប្រើ​គណនី​បណ្ដាញ​សង្គម​រួមគ្នា​ជាមួយ​ដៃគូ

ចុចអាន៖ ទោះមិនទាន់មានគូ តែយើងអាច​នៅ «លីវ» យ៉ាងរីករាយ​តាម​របៀបទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម