KPT+
ហេតុផល៧យ៉ាងបង្ហាញថា អ្នកចូលចិត្តផឹកកាហ្វេអាចទទួលបានជោគជ័យលឿនរហ័ស
កាហ្វេគឺជាភេសជ្ជៈដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក។ កាហ្វេបានជួយច្រើនយ៉ាងចំពោះអ្នកដែលចូលចិត្តផឹក ជួយកាត់បន្ថយសំពាធ ស្រ្តេស ដោយសារការងារនិងរឿងជុំវិញខ្លួន។
ជាពិសេសនោះគឺ៖
១. បង្កើនការចងចាំបានយូរអង្វែង
នៅក្នុងការសិក្សាដែលចុះផ្សាយដោយទិនានុប្បវត្តិអាហាររូបត្ថម្ភ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេអាចជួយបង្កើនផលប៉ះពាល់រយៈពេលវែង នៃការគិតនិងជំនាញការយល់ដឹងរបស់យើង។ កាហ្វេគឺជាសារធាតុរំញោចខួរក្បាលនិងរារាំងអ្នកពីការទទួលសារធាតុគីមីមួយប្រភេទដែលមានឈ្មោះថា adenosine ជាធម្មតារារាំងការបញ្ចេញសារធាតុគីមីខួរក្បាលដែលចង់ដឹង (សារធាតុគីមីដែលទទួលខុសត្រូវក្នុងការផ្ដល់ថាមពល) ។
២. ក្លិនឈ្ងុយរបស់កាហ្វេជួយកាត់បន្ថយភាពតានតឹងក្នុងការគេង
ភាគច្រើនគ្រប់គ្នាប្រហែលជាគេងមិនគ្រប់គ្រាន់ ដោយសារតែទំនួលខុសត្រូវការទាមទារនិងការប្ដេជ្ញាចិត្តចំពោះការងារ។ ការសិក្សាសាកលវិទ្យាល័យជាតិសេអ៊ូលពាក់ព័ន្ធនឹងការបង្ហាញហ្សែននិងប្រូតេអ៊ីននៅក្នុងខួរក្បាលបង្ហាញថា ហូបកាហ្វេភ្លាមៗឬគ្រាន់តែប៉ះក្លិនកាហ្វេ ជួយកាត់បន្ថយកម្រិតស្ត្រេសដែលបណ្ដាលមកពីការគេងមិនបានស្កប់ស្កល់។
៣. បង្កើនការរំលាយអាហារនិងជួយដុតបំផ្លាញជាតិខ្លាញ់
ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានកាហ្វេនាំឲ្យមានការកើនឡើងនៃការរំលាយអាហារ។ ដោយសារតែកាហ្វេជួយរំញោចប្រព័ន្ធសរសៃប្រសាទរបស់យើង ដែលបញ្ជូនសញ្ញាទៅកោសិកាខ្លាញ់ ដើម្បីបំបែកខ្លាញ់ក្នុងខ្លួននិងរក្សាខ្លាញ់។
៤. បន្ថយការឈឺចាប់ឬសំពាធដែលបណ្ដាលមកពីការងារ
អ្នកដែលមានការងារក្នុងក្រុមហ៊ុន តម្រូវឲ្យអង្គុយមួយកន្លែង ហើយផ្ដោតអារម្មណ៍រាប់ម៉ោងអាចនាំឲ្យមានការឈឺចាប់សាច់ដុំ។ ការផឹកកាហ្វេអាចកាត់បន្ថយការវិវត្តនៃការឈឺចាប់ដែលបណ្ដាលមកពីការអង្គុយច្រើនម៉ោង ដោយសារតែកាហ្វេបានដើរតួជាអ្នកសម្រួលការឈឺចាប់។
៥. សម្រាកផឹកកាហ្វេជួយបង្កើនផលិតភាពនិងរក្សាភាពប្រុងប្រយ័ត្ន
ការសម្រាកផឹកកាហ្វេក្រោយការងារត្រូវបានណែនាំតាំងពីសតវត្សរ៍ទី ២០ និងកាន់តែមានប្រជាប្រិយភាពក្នុងចំណោមប្រជាជនដែលកំពុងធ្វើការ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ។ ការស្រាវជ្រាវរបស់ MIT បានបង្ហាញថា និយោជិកដែលឈប់សម្រាកទៀងទាត់នឹងមានផលិតភាពនៅកន្លែងធ្វើការច្រើនបំផុត ជាពិសេសធ្វើឲ្យជីវិតមានដំណើរការល្អ។
៦. កាហ្វេអាចធ្វើឲ្យឆ្លាតជាងមុន
កាហ្វេនឹងជួយជំរុញថាមពលក្នុងខួរក្បាល ដើម្បីបង្កើនការរំលាយអាហារទាំងមូល។ ជាពិសេសបុគ្គលិកក្នុងក្រុមហ៊ុនដែលកំពុងតែប្រជុំដ៏ធំមួយជាមួយចៅហ្វាយឬអតិថិជន សូមទទួលទានកាហ្វេមួយពែងជាមុនសិន។
៧. កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត
ក្នុងសង្គមនាសម័យទំនើបនេះ ការធ្លាក់ទឹកចិត្តគឺជាជំងឺរ៉ាំរ៉ៃ ដែលបានជះឥទ្ធិពលដល់របៀបគិតអារម្មណ៍និងសូម្បីតែទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃ រាប់បញ្ចូលទាំងការគេង ការញ៉ាំអាហារសង្គមនិងការងារ។ ប៉ុន្តែកាហ្វេអ៊ីនអាចជួយបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបានដោយសារតែក្លិនឈ្ងុយឈ្ងប់របស់វា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖prospectsasean
ចុចអាន៖ញ៉ាំកាហ្វេចង់បានសុខភាពមាំទាំ កុំភ្លេចដាក់លាយគ្រឿងទំាងនេះចូល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់