KPT+
មនុស្សអតីត នៅតែស្រលាញ់យើងដដែលទេ? ពិនិត្យមើលសញ្ញាទាំងនេះ
ប្រសិនបើនៅឆ្ងល់ថា តើមនុស្សអតីតនៅតែស្រលាញ់យើងទៀតដែរទេ មិនថា មិត្តប្រុសស្រី ស្វាមីភរិយា អត្ថបទនេះនឹងប្រាប់យច្បាស់អំពីរបៀបសម្គាល់ដឹងថាគេនៅតែស្រឡាញ់យើងពិតប្រាកដ។
បន្ទាប់ពីការបែកបាក់ ជារឿងធម្មតាទេដែលភាគីទាំងសងនៅឆ្ងល់ថាតើគូអតីតនៅសល់ចិត្តស្នេហ៍ដែរអត់? រកមើលថា គេនោះ មានប៉ុន្មានចំណុចនេះដែរ?
១ គេសប្បាយចិត្តពេលឃើញយើង
នៅពេលអតីតកន្លងច្រើនខែឈានដល់ឆ្នាំ ពេលវាក់គ្នាម្តងៗចំំណាំមើល ប្រសិនបើនាងឬគេហាក់ភ័យៗ សើចៗ ឬមានភាពកក់ក្តៅ រួសរាយ រាក់ទាក់ ជួនជាស្លេកស្លាំង បង្ហាញថាគេនៅតែមានអារម្មណ៍ល្អ ចំពោះស្នេហាពីមុនមក ហើយប្រហែលជា រងើកភ្លើងអាចឆេះឡើងវិញទ្រោល បានឱ្យតែមានខ្យល់បង្កាត់។
២ អារម្មណ៍គេប្តូរលឿន
អាកប្បកិរិយាក្តៅនិងត្រជាក់ ច្របូកច្របល់ក្នុងអារម្មណ៍និងចលាចល គ្មានអ្វីជាងស្នេហានោះទេ។ អារម្មណ៍ទាំងនេះ ដូចជាព្រមបែកបាក់ នៅស្តាយ ឬចង់គិតឡើងវិញ។ល។ គឺសម្គាល់នឹងឃ់ើញភ្លាមៗ ដូចជាពេលខ្លះ ធ្វើខឹង ពេលខ្លះធ្វើស្និទ្ធ ម្តងដើរតួជាមិត្តល្អបំផុតបន្ទាប់មកទៀតដូចជាមនុស្សឆ្កួតខឹងគ្នា ហើយបន្ទាប់ទៀតដូចជាមនុស្សកំសាករកអីនិយាយមិនឃើញ មិនហ៊ានងាកមើលគ្នា នោះហើយជាមូលដ្ឋាននិយមន័យក្តៅនិងត្រជាក់សែនច្របូកច្របល់ ខណៈបេះដូងនៅមានស្រមោលអ្នកចាស់។
៣ មានប្រតិកម្មក្នុងអារម្មណ៍ខ្លាំងនៅពេលនិយាយឈ្មោះយើង
ភាពផ្ទុយគ្នានៃសេចក្តីស្រឡាញ់មិនមែនស្អប់ទេ គឺភាពព្រងើយកន្តើយ។ ប្រសិនបើគេនោះមិនខ្វល់មើលមកអ្នកឬទាក់ទងជាមួយអ្នក គេព្រងើយកណ្តើយ អាចប្រាកដថាគ្មានស្នេហាទៀតទេ
ប៉ុន្តែប្រសិនបើការឆ្លើយតបរបស់គេចំពោះយើងប្រើអារម្មណ៍ខ្លាំង ដូចជាស្អប់ឬស្រលាញ់ខ្លាំង អាចជាមូលដ្ឋានលើអារម្មណ៍ទុក្ខព្រួយ ព្រោះនៅស្រណោះ។
៤ គេចង់បានការយកចិត្តទុកដាក់
គេអាចបង្ហោះអ្វីៗតាមអ៊ិនធរណេតដូចជារូបថតជាមួយអ្នកក្រោយ ឬរូបថតរបស់គេជាមួយមិត្តភក្ដិឬនិយាយCaption ដែលកន្លងមកគេមិននសូវចូលចិត្ត ព្រោះគេសង្ឃឹមថាយើងនឹងកត់សម្គាល់។ ជួនគេដកស្រង់សម្រង់ពាក្យពេចន៍ដែលគួរឱ្យស្តាយ និងអ្វីដែលបង្ហាញពីអារម្មណ៍ខ្លួនបានឆ្លងកាត់ ឬកន្លែង ឬអ្វីគ្រប់យ៉ាងដែលអាចធ្វើឱ្យយើងនឹកឃើញកាលនៅក្បែរគ្នា។
៥ ពេលជួប គាត់មិនស្រស់ស្អាតឬសង្ហាដូចកាលនៅជាមួយយើង
គេកំពុងចុះខ្សោយរូបរាង និង គំនិតរស់នៅ ដោយសារវិបត្តិគ្មានអ្នកក្បែរជីវិតគេ។ មនុស្សមានសុភមង្គលឬគ្មាន កុហកមិនបានទេ។ យើងជាមនុស្សធ្លាប់ស្រលាញ់គ្នាតែងតែមើលដឹង៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នា មានទម្លាប់ខ្លះគួរឈប់ធ្វើដើម្បីគ្រួសារមានសុភមង្គល
ចុចអាន៖ មើលយ៉ាងណាដឹងថា នាងទំនេរឬមានសង្សារតែមិនប្រាប់ឱ្យគ្រប់គ្នាដឹង?
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?