ព័ត៌មានអន្ដរជាតិ
កូនប្រុសអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ទម្លាយថា ជីវិតជាកូនសេដ្ឋីពុំមែនជារឿងងាយស្រួល
យោងតាម Business Insider បានរាយការណ៍កាលពីថ្ងៃទី១៣ ខែកុម្ភៈថា Pete Ballmer ជាកូនប្រុសពៅក្នុងចំណោមបងប្អូន៣នាក់របស់អតីតនាយកប្រតិបត្តិ Microsoft លោក Steve Ballmer បានរៀបរាប់ឡើងវិញពីភាពឯកសិទ្ធិ និងភាពមិនស្រួលដែលគាត់បានជួបប្រទះពេលធំឡើងជាមួយឪពុកដែលមានទ្រព្យសម្បត្តិមហាសាល។
អតីតអ្នកគ្រប់គ្រងគម្រោងក្លាយជាតារាកំប្លែងវ័យ ២៩ ឆ្នាំ បានសារភាពនៅក្នុងវគ្គថ្មីនៃផតឃែស្ថ Cash Cuties ថា “ខ្ញុំពិតជាមិនសប្បាយចិត្តនឹងរឿងទាំងអស់នេះអស់រយៈពេលជាយូរមកហើយ។ ការមានឪពុកមហាសេដ្ឋីដ៏ល្បីម្នាក់ មិនមែនជាអ្វីដែលខ្ញុំធ្វើ ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ខ្ញុំនោះទេ”។

ទោះយ៉ាងណា Pete បាននិយាយថា ឪពុកម្តាយរបស់គាត់បានមើលថែរក្សាគាត់និងបងប្រុសកាលពីកុមារភាពជាធម្មតាប៉ុណ្ណោះ។ ជារឿយៗគាត់បានបើកឡាន Lincoln ឆ្នាំ ១៩៩៨ ដ៏ចាស់របស់ឪពុក និងទទួលបានប្រាក់ឧបត្ថម្ភ ១០ ដុល្លារក្នុងមួយសប្តាហ៍កាលពីនៅក្មេង។
កូនប្រុសសេដ្ឋីរូបនេះបាននិយាយបន្ថែមទៀតថា ពួកគេមិនបានធំធាត់ជាមួយលុយទេ ដោយសារឪពុកម្ដាយមានគំនិតថាមិនចង់ខ្ជះខ្ជាយលុយនិងមិនចង់ចំណាយប្រសិនបើយើងមិនចាំបាច់។ ប៉ុន្តែដោយសារតែមនុស្សគ្រប់គ្នាបានដឹងថា ឪពុករបស់គាត់ជានរណា គាត់បានប្រឈមមុខនឹងបញ្ហាខ្លះៗកាលនៅរៀន។
នៅមហាវិទ្យាល័យក្នុងវ័យ២០ ឆ្នាំ Pete បានប្រឈមមុខនឹងបញ្ហាការរើសអើងដែលមិនចង់បាន ដូចជាការលើកឡើងរបស់មិត្តរួមថ្នាក់អំពី Apple ដែលជាគូប្រជែងរបស់ Microsoft។ មិត្តភក្តិរបស់គេតែងតែលើករឿងនេះមកនិយាយជារឿងកំប្លែង ហើយមានពេលមួយដែលរូបគេត្រូវធ្វើការងារក្រុមនិងតំណាងក្រុមទើបត្រូវប្តូរឈ្មោះទៅជា Pete Bronson នៅក្នុងមហាវិទ្យាល័យ ដើម្បីឃ្លាតឆ្ងាយពីកេរ្តិ៍ឈ្មោះរបស់ឪពុកជាអ្នកមានទ្រព្យធនមួយរូប។
ថ្វីបើមានការលំបាកខ្លាំងក្នុងនាមជាកូនអ្នកមានមុខមានមាត់ក្នុងសង្គមក៏ពិតមែន ប៉ុន្តែជីវិតរបស់កូនប្រុសពៅអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft បានប្រឹងត្រួសត្រាយផ្លូវដោយខ្លួនឯង ដោយមិនពឹងផ្អែកលើកេរ្តិ៍ឈ្មោះរបស់ឪពុកសូម្បីតែបន្តិចណាឡើយ។
សូមជម្រាបជូនថា លោក Steve Ballmer ដែលជាឪពុក Pete Ballmer បានបម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ បន្ទាប់ពីលោក Bill Gates បានលាលែងពីតំណែង។ គាត់បានទិញក្រុមកីឡាបាល់បោះអាជីព Los Angeles Clippers ដែលប្រកួតប្រជែងនៅក្នុងលីគកីឡាបាល់បោះជាតិដ៏ល្បីល្បាញ (NBA) ក្នុងឆ្នាំ ២០១៤ ហើយបានក្លាយជាម្ចាស់ក្រុមកីឡាដែលមានជាងគេបំផុតរបស់ប្រទេសចាប់តាំងពីពេលនោះមក។ គិតត្រឹមថ្ងៃទី ០៣ ខែមីនា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួនប្រមាណ ១២៣.៣ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes បានបញ្ចាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Forbes រកឃើញថា ទ្រព្យសម្បត្តិមហាសេដ្ឋីម៉ាឡេស៊ី៥រូប ធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៤

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ