KPT+
ទំនាក់ទំនងស្នេហាមិនកុហកគ្នា នាំមកនូវជីវិតដ៏មានគុណភាព
ការស្ទង់មតិលើប្រជាជនអាមេរិកជាង ២០.០០០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនិង ជប៉ុន១០០០០នាក់ ចាប់ពី៣០ឆ្នាំឡើងទៅ ទិន្នន័យបង្ហាញថា៤៣ ភាគរយយល់ថាទំនាក់ទំនងស្នេហារបស់ពួកគេលេងសើចនិងគ្មានតម្លៃ ៧៧ភាគរយទៀត យល់ថា ជីវិតមានន័យយ៉ាងណាក៏ទៅមិនរួចពេលដែលជីវិតឯកជនសាបឈឹងមិនមានអត្ថន័យ។
តួលេខទាំងនេះមិនបានកុហកទេគឺកំពុងប្រាប់ថា មនុស្សម្នាក់ៗបានតស៊ូក្នុងការស្វែងរកដៃគូល្អ ដែលគេពិតជាយកចិត្តទុកដាក់ហើយគេចង់មានអ្នកនោះមិនថាពេលលំបាកឬស្រណុកនៃជីវិត ។
ចង់មានទំនាក់ទំនងល្អមួយ ឬជីវិតរៀបការល្អមួយទាមទារ៖
១ អាជីពនិងវិជ្ជាជីវៈច្បាស់លាស់
មនុស្សច្រឡំថាពេលគ្រួសារនាំមុខគេបោះចោលអាជីពតាមដំណើរ។ ត្រូវដឹងថាពេលយើងក្លាយជាមនុស្សអន់ខ្សោយផ្នែកវិជ្ជាជីវៈ គ្មានអ្នកណាចង់បោះជំហានទៅមុខក្នុងជីវិតបន្តជាដៃគូយើងទេ មិនថាស្រីឬប្រុសឡើយតម្លៃយើងគឺស្ថិតលើវិជ្ជាជីវៈ។ ត្បិតតែការងារមិនធានាថានឹងរកមកឲ្យយើងនូវទំនាក់ទំនងស្នេហារឹងមាំមួយបាន តែបើគ្មានវា ពោលគ្មានការងារ គ្មានវិជ្ជាជីវៈ ទំនាក់ទំនងយើងធានាថាសូន្យដូចគ្នា។
២ មានភាពស្មោះត្រង់
មនុស្សដែលចាប់គូអាពាហ៍ពិពាហ៍ព្រោះសម្លឹងប្រយោជន៍ថ្ងៃណាមួយនឹងបណ្តោយជីវិតឲ្យធ្លាក់រណ្តៅ ព្រោះថា ក្នុងលោកនេះ ភាពក្លែងក្លាយជាអពមង្គល។ ភាពស្មោះត្រង់ស្មោះត្រង់លើកកម្ពស់ភាពបើកចំហ ផ្តល់អំណាចដល់យើង និងជួយយើងឲ្យមានភាពស៊ីសង្វាក់គ្នាក្នុងរបៀប ដែលអាចបង្ហាញការពិតបាន។
៣ កុំលោភលន់
មនុស្សមានដៃគូច្រើនឬ ចង់បានលទ្ធផលលើសគេឯងតែងតែចង់បានជាតួឯកឬលេខមួយ លើកំពូលតារាង គឺមិនដែលមានទំនាក់ទំនងល្អឡើយមិនថាក្នុងសង្គម ឬរឿងស្នេហា។ មនុស្សដែលមានគំនិតធម្មតាៗ ចំណង់សាមញ្ញៗ មានភាគរយទទួលបានចំណងស្នេហារឹងមាំជាងមនុស្សអួតអាងនិងលោភលន់។ ច្បាស់ណាស់មហិច្ឆតាគឺល្អសម្រាប់ការលើកទឹកចិត្តមនុស្សឲ្យចេះតស៊ូ និងលះបង់ បើគ្មានមហិច្ឆិតាទេអ្នកណាក៏នឹងមិនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនឬសំរេចគោលដៅជីវិតវែងឆ្ងាយទាំងអស់។ ប៉ុន្តែមហិច្ឆតាដែលលើសអាចបង្កគ្រោះថ្នាក់ផប្រឈមនឹងការក្រហល់ក្រហាយ រឹងចចេសនិងសូម្បីតែអាយុខ្លីព្រោះមិនដែលមានសុខុមាលភាពអ្វីនឹងគេ។
៤ ចេះចែករំលែក
មនុស្សចិត្តជួរកំណាញ់នឹងនៅឯកោម្នាក់ឯង កុំថាឡើយមានជីវិតទំនាក់ទំនងល្អ សូម្បីទទួលបានការគោរពឲ្យតម្លៃក្នុងសង្គមក៏គ្មានផង។ ការចែករំលែកក៏ជួយបង្កើតការជឿទុកចិត្តដែលជាតម្រូវការសម្រាប់សុវត្ថិភាពនិងសុភមង្គល។ នៅពេលយើងចែករំលែកអារម្មណ៍ល្អ ចែកចំណេះដឹង ចែកទ្រព្យសម្បត្តិទំនាក់ទំនងនៃការទុកចិត្តភាគច្រើនហូរត្រឡប់មកវិញហើយជួយឲ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពនិងរីករាយ៕
ប្រែសម្រួល៖ សុភា
ប្រភព ៖StarMind
ចុចអាន៖ទង្វើសាមញ្ញៗ ៤ យ៉ាងនេះអាចប្រយុទ្ធប្រឆាំងនឹងភាពតានតឹងផ្លូវចិត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ